ភ្នំពេញ៖ ពេលវេលាដែលអ្នកគាំទ្រ បានទន្ទឹងរង់ចាំ អស់រយៈពេលយ៉ាងយូរ ពេលនេះ តារាប្រុសកូរ៉េរូបសង្ហា លោកRain បានមកដល់លើទឹកដីកម្ពុជាយើងហើយ កាលពីយប់មិញ វេលាម៉ោង១១យប់។

នៅក្នុងការមកដល់នេះដែរ គេសង្កេតឃើញថា អ្នកគាំទ្រប្រុស ស្រីជាច្រើននាក់ បានរង់ចាំ ទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្តៅ ជាមួយនឹងបាច់ផ្កា និងកាដូបន្តិចបន្តួចរបស់ពួកគេ។ ប៉ុន្តែដោយសារតែ លោកRain មានការប្រញាប់ចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាមពេក ទើបធ្វើឲ្យអ្នកគាំទ្រ មិនបានថតរូបជាមួយ និងឲ្យកាដូទៅលោកនោះទេ។

ជាពិសេស ក៏មានអ្នកគាំទ្រភាគច្រើន បានពោលពាក្យថា លោកRain នៅក្រៅ ស្រស់សង្ហា ជាងក្នុងរូបថតទៅទៀត ជាមួយនឹងកម្ពស់ដ៏ខ្ពស់ ដងខ្លួនរឹងមាំ និងសាច់ដុំធំៗ។

នៅក្នុងថ្ងៃស្អែក ប្រិយមិត្ត នឹងបានឃើញ ពីការបង្ហាញខ្លួន លើឆាកតន្រ្តីដ៏ធំ របស់លោក ក្នុងព្រឹត្តិការណ៍ SMART MEGA CONCERT នៅឯមជ្ឈមណ្ឌលកោះពេជ្រ ដូច្នេះនឹង រង់ចាំមើលទាំងអស់គ្នាថា តើនឹងមានអ្វីអស្ចារ្យ នៅក្នុងថ្ងៃនោះ៕ 

រូបភាពពី៖ ហ្វេសប៊ុក

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ភរិយាលោក Rain បានទម្លាយថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការយកកូន។

តារាចម្រៀងប្រុស Rain និង តារាសម្តែងស្រី Kim Tae Hee បានរៀបការជាមួយគ្នាមក គេសង្កេតឃើញថាពួកគេ ទទួលបានសុភមង្គលយ៉ាងពេញលេញ។ អ្វីដែលជារឿងត្រេកអរជាងនេះនោះ គឺនាង ក៏កំពុងត្រៀមខ្លួនរួចរាល់ក្នុងការមានកូនដំបូងផងដែរ។

តារាស្រី Kim Tae Hee បានអង្គុយផ្តល់កិច្ចសម្ភាសន៍ ដើម្បីឆ្លើយសំណួរទាក់ទងនឹង ជីវិតរបស់នាង ក្រោយរៀបការជាមួយនឹងប្រុសសង្ហាRain។

ក្នុងនោះដែរ នាងបានទម្លាយថា នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានរស់នៅជាមួយនឹងក្រុមគ្រួសារស្វាមីរបស់នាង ព្រោះថាពួកគេចិត្តល្អដាក់នាង ហើយនាងថែមទាំងពេញចិត្ត ក្នុងការចម្អិនអាហារ ឲ្យគ្រួសារខាងស្វាមី ទទួលទានផងដែរ។ ជាពិសេស តារាសម្តែងរូបនេះ ក៏បានបង្ហើបដែរថា នាងក៏ចង់បានកូន ក្នុងពេលឆាប់ៗនេះ តាមអ្វីតែអាចធ្វើទៅបាន។

ដូច្នេះប្រិយមិត្តនឹងរង់ចាំមើលថា បើនាង Kim Tae Hee មានកូនពិតមែននោះ គឺ ប្រាកដជាស្រស់ស្អាតខ្លាំងហើយ ព្រោះថា ទាំងនាង និងស្វាមី សុទ្ធតែមានទម្រង់មុខ ស្អាត និងសង្ហាដូចគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]