កាលពីថ្ងៃទី ២០កន្លងទៅនេះក្រុមហ៊ុន MANDOM Thailand Corporation (មែដឹមថៃឡេនខបភឺរ៉េសិន) បានសម្ពោធជាផ្លូវការនូវផលិតផលថ្មី ទឹកជូត គ្រឿងសម្អាង ប៊ីហ្វេស្តា មកពីប្រទេសជប៉ុន ។ 

ក្រោយពីទទួលបានភាពជោគជ័យនិងការគាំទ្រដ៏ខ្លាំង ចំពោះផលិតផលសំរាប់បុរស ម៉ាកហ្គេតប៊ី ឥលូវនេះក្រុមហ៊ុនមែនដឹម បាននាំចូលមកនូវផលិតផល សំរាប់នារី ទឹកជូតគ្រឿងសម្អាង ប៊ីហ្វេស្តា មកពីប្រទេសជប៉ុន ដែលមានប្រសិទ្ឋិ ភាពជូតសម្អាតគ្រឿងសម្អាងបានស្អាតល្អ កំចាត់ភាពកខ្វក់កោសិកាស្បែកចាស់ ផ្តល់សំណើម និង ធ្វើអោយស្បែកមុខមានភាពស្រស់ស្អាត។ លោក ខាហ្គា(Kaga) អគ្គនាយក ក្រុមហ៊ុនមែនដឹមថៃឡេន(MANDOM Thailand) បានថ្លែងថាស្រ្តីនាពេល បច្ចុប្បន្ននិយមផាត់មុខរៀងរាល់ថ្ងៃ ដើម្បីបង្កើនភាពស្រស់ស្អាត ប៉ុន្តែបើធូលី ឫ គ្រឿងសម្អាងដែលបន្សល់លើផ្ទៃមុខមិនបានសម្អាតល្អនោះ វានឹងធ្វើអោយខូច ស្បែក ស្ទះរន្ធញើស និងបង្កទៅជាបញ្ហាមុខផ្សេងៗដូចជា មុន និងជ្រីវជ្រួញជាដើម ហេតុដូចនេះដើម្បីអោយសុភាពនារីទាំងអស់ អាចផាត់មុខបានរាល់ថ្ងៃ ហើយមិន មាកកង្វល់ពីការបំផ្លាញស្បែកមុខ សូមចាប់ផ្តើមថែរក្សាស្បែកមុខជាមួយ ប៊ីហ្វេស្តា ទឹកជូតសម្អាតគ្រឿងសម្អាងមកពីប្រទេស ជប៉ុន។

តំណាងក្រុមហ៊ុនក៏បានបន្ថែមថា ប៊ីហ្វេស្តាគឺជាផលិតផលលក់ដាច់ លេខ១ នៅប្រទេសជប៉ុន ហើយមានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនជប៉ុន ឥលូវនេះ ប៊ីហ្វេស្តា បានសម្ពោធជាផ្លូវការ ហើយមានលក់លើទីផ្សារទូរទាំងប្រទេសកម្ពុជា ដែលចែកចាយដោយ ក្រុមហ៊ុន ឌីខេអេសអេចខេមបូឌា(DKSH Cambodia) ។ ក្រុមហ៊ុន មែនដឹមសង្ឃឹមថាផលិតផលថ្មី ទឹកជូតសម្អាតគ្រឿងសម្អាង ប៊ីហ្វេស្តា នឹងទទួលបានការគាំទ្រដូចជាផលិតផល ហ្គេតប៊ីដែរ ។

គួរបញ្ជាក់ថា ទឹកជូត សម្អាតគ្រឿងសម្អាង ប៊ីហ្វេស្តា មាន៤ប្រភេទ តំរូវទៅតាមស្បែកមុខខុសៗគ្នា ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]