អូស្ត្រាលី៖ សត្វខ្លា Tasmanian ត្រូវបានគេជឿជាក់ថា បានដាច់ពូជ តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៣០មកម្ល៉េះ ប៉ុន្តែពេលនេះត្រូវបានបុរសម្នាក់អះអាងថា គាត់បានប្រទះឃើញ សត្វខ្លានេះមួយហ្វូង ស្ថិតនៅភាគខាងជើង រដ្ឋ Queensland ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Brian Hobbs ដែលជា ប្រតិបត្តិករទេសចរណ៍នៅរដ្ឋ Queensland បានអះអាងថា សត្វខ្លា Tasmanian នៅមិនទាន់ដាច់ពូជនៅឡើយទេ បន្ទាប់ពីលោកបានប្រទះឃើញវា នៅឯឧបទ្វីប Cape York ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។ 

លោក Hobbs បានបង្ហាញឲ្យដឹងពីការជួបប្រទះ សត្វខ្លា Tasmanian ឬ Thylacine ថាជារឿងដែលមិនទំនងនឹងកើតឡើង ខណៈពេលកំពុងបោះជំរុំ ដោយលោកបានថ្លែងថា “ខ្ញុំបានដើរជុំវិញជំរុំ សំដៅទៅកាន់ជ្រោះមួយដែលនៅជិតនោះ ហើយខ្ញុំបានភ្ញាក់ផ្អើលមួយរំពេចនៅពេលដែលឃើញ គ្រាប់ភ្នែកពណ៌ក្រហមរបស់ហ្វូងខ្លា Tasmanian សម្លឹងមកកាន់ខ្ញុំ”។

លោកបន្តថា “សត្វខ្លា Tasmanian មួយហ្វូងនោះ មាន ឈ្មោល១ក្បាល ញី១ក្បាល និង កូន២ក្បាល និងមានរូបរាងដូចជាសត្វឆ្កែ ។ ខ្ញុំអាចមើលឃើញពួកវា មានសម្បុរពណ៌ត្នោត និងមានឆ្នូតនៅលើខ្លួនថែមទៀត។ ខ្ញុំមិនដែលឃើញអ្វីពីមុនមក ដូចពួកវាទេ ក្នុងជីវិតរបស់ខ្ញុំ”។

លោក Hobbs បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកបានចូលទៅជិតសត្វខ្លានោះ ដែលមានចម្ងាយប៉ុន្មាន២០ម៉ែត្រ ពីពួកវា ដើម្បីមើលឲ្យកាន់តែច្បាស់។ លោកបន្តថា ហើយនៅពេលយប់ឡើង ពួកវាបានមកលេងគាត់ម្តង ដោយបានដើរមកនោមក្បែរជំរុំរបស់គាត់ មុនពេលដែលវាបានដើរចូលទៅក្នុងព្រៃវិញបាត់ទៅ។

គួរបញ្ជាក់ថា ការអះអាងនេះបានធ្វើឡើង រយៈពេល២ខែ បន្ទាប់ពីមានការដាក់បង្កប់កាមេរ៉ាមួយ អះអាងថាថតជាប់ សត្វខ្លា Tasmanian នៅក្នុងផ្នែកមួយ នៃទីក្រុង Perth ប្រទេសអូស្ត្រាលី៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ជប៉ុននៅតែបន្តអំពាវនាវស្វែងរកតួសិចប្រុស ព្រោះតែតម្រូវការកើនឡើងដល់ ៤០០០រឿង ក្នុង១ខែ

ជាការពិតណាស់ ជប៉ុនគឺជាប្រទេសមួយដែលសំបូរទៅដោយរបស់របរប្លែកៗ និងពិសេសៗ ប៉ុន្តែអ្វីដែលលេចធ្លោរជាងគេនោះគឺ រឿងផ្លូវភេទនេះតែម្តង ព្រោះថា ប្រទេសមួយនេះ បានផលិតឧបករណ៍សិចសិប្បនិមិត្តប្លែកៗជាច្រើន។ លើសពីនេះ ឧស្សាហកម្មខ្សែភាពយន្តសិចនៅជប៉ុនក៏រីកចម្រើនខ្លាំងណាស់ដែរ ប៉ុន្តែបែរជាខ្វះតួប្រុសទៅវិញ។

តារាសិចជប៉ុនដ៏ល្បីមួយរូប ដែលត្រូវបានគេដាក់នាមឲ្យថា ‘King of Porn’ គឺលោក Shimiken បាន tweet នូវពាក្យពេជចន៍មួយចំនួនដែលនិយាយអំពីកង្វះខាតតារាសិចប្រុសក្នុងប្រទេសជប៉ុន ក៏ដូចជារួមផ្សំទាំងការអំពាវនាវឲ្យបុរសៗជប៉ុនចូលធ្វើការក្នុងឧស្សាហកម្មមួយនេះទៀតផង។

លោក Shimiken បានសរសេរថា “សព្វថ្ងៃនេះ ពួកយើងមានតួប្រុសតែ ៧០នាក់ទេ ប៉ុន្តែតួស្រីមានដល់ទៅ ១០ ០០០នាក់ឯណោះ ហើយពួកយើងត្រូវផលិតឲ្យបាន ៤០០០រឿងជារៀងរាល់ខែ។ នេះបញ្ជាក់ថា តួប្រុសរបស់យើង គឺមិនមានគ្រប់គ្រាន់តាមតម្រូវការនោះទេ។ ឧស្សាហកម្មមួយនេះ ប្រៀបដូចជាប្រហោងនៅលើជញ្ជាំងដែលកំពុងតែត្រូវការអ្នកមកពង្រីកវាយ៉ាងអ៊ីចឹង”។

ជាក់ស្តែងណាស់ លោក Shimiken ចែករំលែកព័ត៌មានមួយនេះ ក្នុងគោលបំណងដើម្បីជម្រុញឲ្យមានការដាក់ពាក្យធ្វើជាតួអង្គសម្តែងក្នុងឧស្សាហកម្មមួយនេះ។

លោក Shimiken មានឈ្មោះពិតថា Shimizu Ken។ លោកបានចូលខ្លួនបម្រើក្នុងវិស័យមួយនេះ តាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ។ រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០០២ លោកសម្តែងបានដល់ទៅ ១២០០ រឿងឯណោះ។

តាមរយៈបទសម្ភាសន៍មួយ រវាងលោក Shimiken ជាមួយទស្សនាវត្តី Details បានឲ្យដឹងថា លោកធ្លាប់បានសម្តែងជាមួយតួស្រីប្រមាណជាជាង ៧៥០០នាក់មកហើយ ដែលក្នុងនោះមានតួអង្គល្បីៗដូចជា នាង Maya Gold នាង Chihiro Hara នាង Yue Aida និងនាង Mariko Kanawa ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បានសម្តែងក្នុងរឿងប្រភេទ Homosexual ជាមួយតួអង្គប្រុស លោក Yoshiya Minami ផងដែរ។

ច្បាស់ណាស់ថា ជប៉ុនពិតជាត្រូវការតួសិចប្រុសច្រើនណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]