ជប៉ុន៖ ជាការពិតណាស់ ជប៉ុនគឺជាប្រទេសមួយដែលសំបូរទៅដោយរបស់របរប្លែកៗ និងពិសេសៗ ប៉ុន្តែអ្វីដែលលេចធ្លោរជាងគេនោះគឺ រឿងផ្លូវភេទនេះតែម្តង ព្រោះថា ប្រទេសមួយនេះ បានផលិតឧបករណ៍សិចសិប្បនិមិត្តប្លែកៗជាច្រើន។ លើសពីនេះ ឧស្សាហកម្មខ្សែភាពយន្តសិចនៅជប៉ុនក៏រីកចម្រើនខ្លាំងណាស់ដែរ ប៉ុន្តែបែរជាខ្វះតួប្រុសទៅវិញ។

តារាសិចជប៉ុនដ៏ល្បីមួយរូប ដែលត្រូវបានគេដាក់នាមឲ្យថា ‘King of Porn’ គឺលោក Shimiken បាន tweet នូវពាក្យពេជចន៍មួយចំនួនដែលនិយាយអំពីកង្វះខាតតារាសិចប្រុសក្នុងប្រទេសជប៉ុន ក៏ដូចជារួមផ្សំទាំងការអំពាវនាវឲ្យបុរសៗជប៉ុនចូលធ្វើការក្នុងឧស្សាហកម្មមួយនេះទៀតផង។ 

លោក Shimiken បានសរសេរថា “សព្វថ្ងៃនេះ ពួកយើងមានតួប្រុសតែ ៧០នាក់ទេ ប៉ុន្តែតួស្រីមានដល់ទៅ ១០ ០០០នាក់ឯណោះ ហើយពួកយើងត្រូវផលិតឲ្យបាន ៤០០០រឿងជារៀងរាល់ខែ។ នេះបញ្ជាក់ថា តួប្រុសរបស់យើង គឺមិនមានគ្រប់គ្រាន់តាមតម្រូវការនោះទេ។ ឧស្សាហកម្មមួយនេះ ប្រៀបដូចជាប្រហោងនៅលើជញ្ជាំងដែលកំពុងតែត្រូវការអ្នកមកពង្រីកវាយ៉ាងអ៊ីចឹង”។

ជាក់ស្តែងណាស់ លោក Shimiken ចែករំលែកព័ត៌មានមួយនេះ ក្នុងគោលបំណងដើម្បីជម្រុញឲ្យមានការដាក់ពាក្យធ្វើជាតួអង្គសម្តែងក្នុងឧស្សាហកម្មមួយនេះ។ 

លោក Shimiken មានឈ្មោះពិតថា Shimizu Ken។ លោកបានចូលខ្លួនបម្រើក្នុងវិស័យមួយនេះ តាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ។ រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០០២ លោកសម្តែងបានដល់ទៅ ១២០០ រឿងឯណោះ។

តាមរយៈបទសម្ភាសន៍មួយ រវាងលោក Shimiken ជាមួយទស្សនាវត្តី Details បានឲ្យដឹងថា លោកធ្លាប់បានសម្តែងជាមួយតួស្រីប្រមាណជាជាង ៧៥០០នាក់មកហើយ ដែលក្នុងនោះមានតួអង្គល្បីៗដូចជា នាង Maya Gold នាង Chihiro Hara នាង Yue Aida និងនាង Mariko Kanawa ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បានសម្តែងក្នុងរឿងប្រភេទ Homosexual ជាមួយតួអង្គប្រុស លោក Yoshiya Minami ផងដែរ។

ច្បាស់ណាស់ថា ជប៉ុនពិតជាត្រូវការតួសិចប្រុសច្រើនណាស់៕

ប្រភព៖ បរទេស

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្រៀវណាស់! ​មិនខ្លាចស្លាប់ ទម្លាក់ខ្លួនតោងគែមអាគារខ្ពស់ ទាំងមិនញញើត (មានវីដេអូ)

ម៉ារ៉ុក៖ ថ្មីៗនេះវីដេអូឃ្លីបដ៏គួរឲ្យព្រឺព្រួចមួយ ដែលមានរយៈពេលមិនដល់ ១នាទីផងនោះ ត្រូវបានអ្នកលេងអ៊ីនធើណែតជាច្រើន ចែកចាយពេញបណ្តាញសង្គម បង្ហាញពីសកម្មភាពរបស់បុរសក្លាហានមិនខ្លាចស្លាប់ម្នាក់ ហ៊ានយកជីវិតទៅប្រថុយ ជាមួយល្បែងគ្រោះថ្នាក់នៅលើអគារខ្ពស់មួយ។

ហេតុការណ៍នេះ ត្រូវបានគេដឹងថា មានទីតាំងស្ថិតនៅក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក។

បុរសវ័យ២២ឆ្នាំ មិនត្រូវបានបង្ហាញអត្តសញ្ញាណម្នាក់ ទម្លាក់ខ្លួនសំយ៉ុងចុះក្រោម ដៃចាប់តោងគែមអគារ កម្ពស់១៤ជាន់ផុតពីដី មើលទៅគួរឲ្យខ្លាច និងហាក់បីដូចជា មានភាពស្ទាត់ជំនាញ ហើយថែមទាំងដោយគ្មានបំពាក់ឧបករណ៍សុវត្ថិភាពអ្វីទាំងអស់ នៅជាប់ខ្លួនទៀតផង។

យុវជនរូបនេះបានកាន់តោងគែមអគារដោយប្រើ ដៃម្ខាងរបស់គេតែប៉ុណ្ណោះ មុនពេលតោងទៅជ្រុងនៃចុងម្ខាងទៀតនៃអគារ ហើយមិត្តភក្តិរបស់គេជាអ្នកថតយកសកម្មភាព។

យុវជនរូបនេះបាននិយាយថា រាល់សកម្មភាពរបស់គេធ្វើឡើង គ្រាន់តែជាទម្លាប់ហាត់ប្រាណជាប្រចាំថ្ងៃប៉ុណ្ណោះ ដូចទៅនឹងសកម្មភាពក្នុងខ្សែភាពយន្តផ្សងព្រង Assassin’s Creed ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បន្ទាប់ពីវីដេអូឃ្លីបដ៏គួរឲ្យស្រៀវនេះ ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមរួចមក បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតជាច្រើន រិះគន់ស្តីបន្ទោសទៅលើគេថា ជាមនុស្សដែលឆ្កួតៗល្ងីល្ងើផងដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់សរសេរថា «ប្រសិនបើថ្ងៃណាមួយគាត់របូតដៃធ្លាក់មក ខ្ញុំធានាថាគាត់ច្បាស់ជាឈប់ធ្វើទៀតជាមិនខាន» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]