ការទាក់ទង ដើម្បីចង់បានកូនក្រមុំ ពីប្រទេសវៀតណាម មិនមែនជារឿង ដែលចម្លែកនោះទេ ប៉ុន្ដែអ្វីថ្មីនោះ គឺលោកអ្នកអាច ប្ដូរថ្មីបាន ប្រសិនជានាងរត់ចោល។

យ៉ាងណាមិញ អ្នកកាសែតម្នាក់របស់ ប្រទេសសឹង្ហបុរី ដែលមានឈ្មោះថា Alex បានប្រទះឃើញ ការផ្សាយពាណិជ្ជកម្មរបស់ កាសែតមួយនៃប្រទេសវៀតណាម ដែលនិយាយទាក់ទង នឹងការជួញដូរកូនក្រមុំ។ ក្នុងអត្ថន័យនោះ មានន័យថា លោកអ្នកអាចទិញ ប្រពន្ធតែតម្លៃ ៦០០ ដុល្លារ ហើយនៅក្នុងនោះ មានលក្ខខណ្ឌ ដ៏ល្អៗដូចជា ធានាថានៅក្រមុំព្រហ្មចារី ដឹកជញ្ជូនដល់កន្លែងក្នុងរយៈពេល៩០ថ្ងៃ មិនមានគិតលុយបន្ថែម និងប្រសិនជានារីនោះរត់គេច ក្នុងរយៈពេលមួយឆ្នាំ នោះនឹងសងមួយ ថ្មីវិញ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការជួញដូរកូនក្រមុំនេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]