រាជធានី​ភ្នំពេញ ៖ កញ្ញា​ហ៊ិ​ន លី​ដា អតីត​បេ​ក្ខ​នារី​វគ្គ​ចុង​ក្រោយ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​«​ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​» ​គេ​រំពឹង​ថា នឹង​បានការ​ជ្រោមជ្រែង​ពី​ផលិតកម្ម​ រស្មី​ហង្ស​មាស ប៉ុន្តែ ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ លេចឮ​ថា​នាង​មិន​អាច​បន្ត​នៅ​ហង្ស​មាស​បាន​ទេ ព្រោះ​នាង​បាត់​មុខ​ឈឹង​ ពី​វេទិកា​ប្រគំ​តន្ត្រី​របស់​ផលិតកម្ម ។

កញ្ញា​ហ៊ិ​ន លី​ដា មិន​បាន​បង្ហាញ​វត្តមាន​ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ខ្នាត​ធំ​របស់​ហង្ស​មាស​ទេ ដោយ​ឃើញ​តែ​តារា​លេចធ្លោ​របស់​ខ្លួន គឺ​តារា​ជើង​ចាស់​ល្បីឈ្មោះ និង​តារា​ចំណូល​ថ្មី​កើត​ចេញពី​កម្មវិធី​ ប្រឡង​នានា​មានឱកាស​រហូត ។

ចំណែក​ហ៊ិ​ន លី​ដា វិញ​គេ​រំពឹង​ថា​នឹង​មានឱកាស​ បង្ហាញ​ទេព​កោសល្យ​សម្តែង ជូន​ទស្សនិកជន​ទស្សនា​តាម​រយៈ​កម្មវិធី​របស់​ហង្ស​មាស តែ​មិន​ដូច្នេះ​ទេ ។ លី​ដា តស៊ូ​យ៉ាង​លំបាក​ក្នុង​កម្មវិធី​ប្រឡង​ ចម្រៀង​លំដាប់​ពិភពលោក​ ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​រដូវ​កាល​ទី​២ ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ។

កា​រដែ​លហុ​ិ​ន លី​ដា មិន​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​តន្ត្រី ធំ​ៗ​របស់​ហង្ស​មាស ធ្វើ​ឱ្យ​មានការ​ងឿងឆ្ងល់​ពី​មូលហេតុ ព្រោះ​នាង​ជា​តារាចម្រៀង​មាន​ទឹកដម​សំឡេង​ល្អ ។ តាម​ប្រភព​នានា​លើក​ឡើង​ ថា​កញ្ញា​ហ៊ិ​ន លី​ដា ទំនង​មិន​អាច​បន្តការងារ​នៅ​ហង្ស​មាស​ទេ នាង​អាច​លាឈប់​ ដោយ​មានការ​ងារ​ផ្ទាល់ខ្លួន ។ មានការ​លើក​ឡើង​ថា​នាង​មាន​អារម្មណ៍​អាក់អន់ស្រពន់ចិត្ត​ ជាមួយ​ហង្ស​មាស​ដែល​លើក​តារា ថ្មី​ៗ​មិន​ស្មើគ្នា​ទុក ម្ខាង​ៗ​ឱ្យ​អាប់រស្មី​ទើប​នាង​ សម្រេចចិត្ត​ដើរ​ចេញ ។

ហេតុផល​ផ្សេង​ទៀត​ លើក​ឡើង​ថា​ហុ​ិ​ន លី​ដា អាច​ត្រូវ​ម្តាយ​ឪពុក​ឱ្យ​បន្ថយ​តួនាទី​ជា​អ្នកចម្រៀង ព្រោះ​មួយ​រយៈ​នៃ​ការ​ ប្រឡង​ចម្រៀង និង​ច្រៀង​តាម​ភោជនីយដ្ឋាន​គឺ​នាង​ហត់នឿយ​ខ្លាំង ។ ពួក​គាត់​ចង់ឱ្យ​លី​ដា​សម្រាក​ ឱ្យ​បាន​ច្រើន​ខ្លាច​ប៉ះពាល់​សុខភាព​ទៅ​ជា​ឈឺ​គ្រា​ដែល​នាង​នៅ​ក្មេង ។

រីឯ​មតិ​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា ហ៊ិ​ន​លី​ដា អាច​នឹង​ចេញ​ទៅ​បន្ត​ការ​សិក្សា​រៀន​នៅ​ក្រៅប្រទេស គ្រា​ដែល​បងប្អូន និង​ឪពុក​ម្តាយ​កំពុង​រៀបចំ​ឯកសារ​សម្រាប់​នាង ។

ទាំងនោះ​ជា​ព័ត៌មាន​ ដែល​ទទួល​បាន ខ្លះ​ៗប៉ុណ្ណោះ ដោយ​ពុំ​អាច​ចាត់​ទុក​ថា​ពិត ឬ​មិន​ពិត​កម្រិត​ណា​ទេ ដ្បិត​មិន​ទាន់​អាច​ទាក់ទង​កញ្ញា​ហ៊ិ​ន លី​ដា សុំ​ការ​ឆ្លើយ​បកស្រាយ​បាន ។

ចំណែក​ក្រុមហ៊ុន​ ទូរទស្សន៍​ហង្ស​មាស ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ ទាក់ទិន​កញ្ញា​ហ៊ិ​ន លី​ដា បាន​ដែរ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

មិននឹកស្មានថា កូនស្រីសុខ សោម៉ាវត្តី និយាយភាសាអង់គ្លេសបានល្អ ដល់ថ្នាក់នេះសោះ (មានវីដេអូ)

ភ្នំពេញ៖ ទោះបីជា តារាសម្តែងស្រី ដ៏ល្បីល្បាញ អ្នកនាង សុខ សោម៉ាវត្តី មានភាពមមាញឹក នឹងការងារសិល្បៈក៏ដោយ ក៏នាងមិនភ្លេចផ្តល់ភាពកក់ក្តៅ ឲ្យកូនជាទីស្រលាញ់របស់នាងនោះទេ ដែលជារឿយៗនាង តែងនៅក្បែរ និងនាំកូន ដើរកំសាន្តលេង។

ថ្មីៗនេះដែរ អ្នកនាង សុខ សោម៉ាវត្តី បាននាំកូនស្រី ឈ្មោះចាស្មីន ទៅញ៉ាំអាហារ ជាមួយនឹងប្អូនស្រីនាងម្នាក់ទៀត។ ឆ្លៀតក្នុងពេលនោះ នាងក៏បាននិយាយលេង ជាមួយនឹងកូនបណ្តើរ នៅក្នុងរថយន្ត។

តែអ្វីដែលចាប់អារម្មណ៍នោះ គឺកូនស្រីរបស់អ្នកនាង សុខ សោម៉ាវត្តី អាចនិយាយ ជាមួយនឹងនាង ជាភាសាអង់គ្លេសបានយ៉ាងល្អ ដូចជាមនុស្សពេញវ័យ។ ជាពិសេស រូបគេថែមទាំង ចងចាំពាក្យជាច្រើនទៀត ធ្វើឲ្យអ្នកនាង សុខ សោម៉ាវត្តី មានការរំភើបចិត្ត ដែលកូននាង ឆ្លាត និងប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ទាំងដែលពេលនេះ គេមានវ័យតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។

ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានសរសើរពីកូនស្រីរបស់នាង ដែលចេះនិយាយភាសាអង់គ្លេស បានល្អដូច្នេះ ហើយអ្នកខ្លះ បានពោលពាក្យថា អាយុប៉ុណ្ណឹងសោះ និយាយភាសាអង់គ្លេសបានល្អទៅហើយ ចុះទម្រាំធំទៀតនោះ៕

ចង់ដឹងថា កូនស្រីអ្នកនាង សុខ សោម៉ាវត្តី និយាយអង់គ្លេសល្អប៉ុណ្ណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]