ភ្នំពេញ៖ ទោះបីជា តារាសម្តែងស្រី ដ៏ល្បីល្បាញ អ្នកនាង សុខ សោម៉ាវត្តី មានភាពមមាញឹក នឹងការងារសិល្បៈក៏ដោយ ក៏នាងមិនភ្លេចផ្តល់ភាពកក់ក្តៅ ឲ្យកូនជាទីស្រលាញ់របស់នាងនោះទេ ដែលជារឿយៗនាង តែងនៅក្បែរ និងនាំកូន ដើរកំសាន្តលេង។

ថ្មីៗនេះដែរ អ្នកនាង សុខ សោម៉ាវត្តី បាននាំកូនស្រី ឈ្មោះចាស្មីន ទៅញ៉ាំអាហារ ជាមួយនឹងប្អូនស្រីនាងម្នាក់ទៀត។ ឆ្លៀតក្នុងពេលនោះ នាងក៏បាននិយាយលេង ជាមួយនឹងកូនបណ្តើរ នៅក្នុងរថយន្ត។

តែអ្វីដែលចាប់អារម្មណ៍នោះ គឺកូនស្រីរបស់អ្នកនាង សុខ សោម៉ាវត្តី អាចនិយាយ ជាមួយនឹងនាង ជាភាសាអង់គ្លេសបានយ៉ាងល្អ ដូចជាមនុស្សពេញវ័យ។ ជាពិសេស រូបគេថែមទាំង ចងចាំពាក្យជាច្រើនទៀត ធ្វើឲ្យអ្នកនាង សុខ សោម៉ាវត្តី មានការរំភើបចិត្ត ដែលកូននាង ឆ្លាត និងប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ទាំងដែលពេលនេះ គេមានវ័យតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។

ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានសរសើរពីកូនស្រីរបស់នាង ដែលចេះនិយាយភាសាអង់គ្លេស បានល្អដូច្នេះ ហើយអ្នកខ្លះ បានពោលពាក្យថា អាយុប៉ុណ្ណឹងសោះ និយាយភាសាអង់គ្លេសបានល្អទៅហើយ ចុះទម្រាំធំទៀតនោះ៕

ចង់ដឹងថា កូនស្រីអ្នកនាង សុខ សោម៉ាវត្តី និយាយអង់គ្លេសល្អប៉ុណ្ណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី