ភ្នំពេញ៖  នៅវេលាម៉ោងប្រមាណ ០០៖៤០នាទីឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយដោយនារីវ័យ ប្រមាណ២០ឆ្នាំ ត្រូវរថយន្តធុនធំមួយគ្រឿង បើកបុក រួចកិនដាច់ខ្លួន២-៣កំណាត់ស្លាប់នៅនឹង កន្លែងតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ឋតើនេះ កើតឡើងនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅទល់មុខបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ 

ម៉ូតូជនរងគ្រោះម៉ាកសង់សេរី២០១០ ពាក់ស្លាកលេខ 1FK-7492 ចំណែករថយន្តបង្ក បានបើករត់គេចបាត់។ បើតាមសាក្សីនៅកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនកើតហេតុគេឃើញ ស្រ្តីម្នាក់ជិះម៉ូតូ ឌ្រីម សង់ ២០១៦ មួយគ្រឿងតាមបណ្តោយ ផ្លួវវេងស្រេង ស្រាប់តែមកដល់ចំណុចកើតហេតុ មានរថយន្តដឹកអុស ស្លាកលេខ ខម 6032 បើកក្នុងទិសដៅស្របគ្នា បានបុកនិង កិនពីក្រោយបណ្តាល ដាច់ខ្លួនជាច្រើនកំណាត់ បន្ទាប់មករថយន្តខាងលើ បានបើកគេចចូលក្នុង រោងចក្រ SL ។ 

ខណៈនោះដែរ សមត្ថកិច្ចបានរកឃើញកាត នៅជាមួយនារីរងគ្រោះ ខាងលើមានឈ្មោះ សុខ វណ្ណ ធ្វើការនៅរោងចក្រ W& D Cambodia CO, LTD ផ្នែកផុង អត្តលេខ ៥០៣៕

ប្រភព៖ ដើមអម្ពិល

ដោយឡែក​ ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ម្ចាស់ហាងលក់គ្រឿងទេសមួយកន្លែង ផ្តល់នំប៉័ងដល់អ្នកស្រុក ដោយមិនយកប្រាក់ជាង៨ឆ្នាំ ព្រោះហេតុផលដ៏គួរឲ្យភ្ញាក់ផ្អើល

រុស្ស៊ី៖ អស់រយៈពេល៨ឆ្នាំកន្លងមក អ្នកភូមិ Strunino ជាង២០០នាក់ ដែលជាភូមិតូចមួយក្នុ្ងងប្រទេសរុស្ស៊ី មិនដែលមានការខ្វាយខ្វល់រឿងទិញនំប៉័ងញ៉ាំឡើយ នេះក៏ដោយសារតែម្ចាស់ហាងលក់គ្រឿងទេស ដែលមានចិត្តទូលាយម្នាក់ បានផ្តល់នំប៉័ងឲ្យ ដោយមិនគិតថ្លៃ។

លោក Mamoud Shavershyan ដែលជាម្ចាស់ហាងលក់គ្រឿងទេសក្នុងភូមិខាងលើ បានចាកចេញពីប្រទេសអាមេនី មករស់នៅក្នុងប្រទេសរុស្ស៊ី កាលពី២៥ឆ្នាំមុន។ លោកបានធ្វើការជាវិស្វករម្នាក់ មុនពេលដែលលោកចាប់បើកហាងរកស៊ីខ្លួនឯង ដែលមិនខុសគ្នាប៉ុន្មាន ពីហាងផ្សេងទៀតនៅក្នុងតំបន់ឡើយ។

ប៉ុន្តែនៅថ្ងៃមួយ អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរ នោះគឺកាលពី ៨ឆ្នាំមុន នៅពេលដែលលោក Mamoud កំពុងអង្គុយនៅពីក្រោយកន្លែងគិតលុយ លោកបានឃើញស្រ្តីវ័យចំណាស់ម្នាក់ ឈររាប់កាក់របស់គាត់ ដើម្បីទិញនំប៉័ងចំនួន២ដុំ។ ពេលនោះគាត់បានគិតថា វាជារឿងដ៏អាម៉ាស់ណាស់ ដែលយកប្រាក់មនុស្សចំណាស់ មិនអាចធ្វើអ្វីបាន ហើយលោកក៏បានឲ្យនំប៉័ងទៅគាត់ ដោយមិនយកប្រាក់តែម្តងទៅ។

ប្រភពព័ត៌មានបានបន្តថា នៅថ្ងៃដដែលនោះ លោក Mamoud ក៏បានសម្រេចចិត្តធ្វើលិខិតផ្សព្វផ្សាយទៅដល់និវត្តជនទាំងអស់ ដែលរស់នៅក្នុងភូមិ Strunino អាចមកយកនំប៉័ងនៅហាងរបស់គាត់បានដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះលោកក៏បានចុះផ្សាយលើកាសែតទៀតផង ដើម្បីឲ្យប្រាកដថាអ្នកភូមិទាំងអស់បានដឹង។

ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយក្រោយមកលោកក៏បានពង្រីកភាពសប្បុរស របស់គាត់ទៅដល់ជនពិការថែមទៀតផង ព្រមទាំងគ្រួសារធំ ដែលមានប្រាក់ចំណូលទាប និងជនក្រីក្រជាទូទៅ។ ដំណឹងនេះ បានរីកសាយពាសពេញភូមិទាំងមូល ហើយមិនយូរប៉ុន្មាន ក៏មានជនក្រីក្រជាច្រើនមកពីភូមិជិតខាង ចាប់ផ្តើមនាំគ្នាមកកាន់ហាងរបស់គាត់ ហើយបច្ចុប្បន្នហាងរបស់លោក បានផ្តល់នំប៉័ងស និងនំប៉័ងខ្មៅ ប្រមាណ ៣.០០០ដុំជារៀងរាល់ខែ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]