ភ្នំពេញ៖ សត្វដំរីព្រៃ១១ក្បាល គិតទាំងកូនដំរី នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ដែលបានធ្លាក់ក្នុងរណ្តៅ គ្រាប់បែកសម័យសង្រ្គាម ត្រូវបានសមត្ថកិច្ចនិងមន្រ្តីពាក់ព័ន្ធ ជួយសង្គ្រោះទាន់ពេលវេលា ដែលស្ថិតនៅចំណុច ភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧៕

ប្រភព៖ ដើមអម្ពិល

អត្ថបទចាស់ពាក់ព័ន្ធ៖

(មណ្ឌលគីរី)៖ សត្វដំរីព្រៃ១២ក្បាលគិតទាំងកូនដំរីនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ កំពុងធ្លាក់ក្នុងរណ្តៅគ្រាប់បែកសម័យសង្រ្គាម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់អង្គភាពព័ត៌មាន Fresh News រាយការណ៍ឲ្យដឹងនៅមុននេះបន្តិច។

បន្ទាប់ពីមានសេចក្តីរាយការណ៍ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានបញ្ជាឲ្យមន្រ្តីជំនាញចុះទៅពិនិត្យ និង ជួយតាមលទ្ធភាពដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ ដល់សត្វដំរីព្រៃ ដែលកំពុងស្ថិតនៅក្នុងរណ្តៅគ្រាប់បែក សល់ពីសង្រ្គាមនេះ។

បន្ថែមពីលើនេះលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានប្រាប់ឲ្យដឹងថា ព័ត៌មានដែលសត្វដំរីព្រៃ១២ក្បាល គិតទាំងកូនដំរី កំពុងធ្លាក់ក្នុងរណ្តៅគ្រាប់បែកសម័យសង្រ្គាម ពិតជាមានមែន គឺស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

លោកបានបន្តថា នៅពេលនេះ ក្រុមការងាររបស់មន្ទីរខេត្ត កំពុងដឹកនាំកម្លាំង និងរៀបចំមធ្យោបាយធ្វើដំណើរ ទៅជួយ សង្រ្គោះ សត្វដំរីព្រៃទាំង១២ក្បាលនេះផងដែរ។

គួរបញ្ជាក់ថា ទីតាំងដែលដំរីព្រៃទាំង១២ក្បាល ធ្លាក់ក្នុងរណ្តៅគ្រាប់បែក សម័យសង្រ្គាម គឺមានចំងាយឆ្ងាយពីទីរួមខេត្ត ដូចនេះ ហាក់ដូចជាពិបាក ក្នុងការធ្វើដំណើរទៅជួយសង្រ្គោះ តែក្រុមការងារ កំពុងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]