ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានលាន់មាត់សរសើរពីការច្រៀងរ៉េប របស់អតីតបេក្ខនារី The Voice Cambodia រដូវកាលទី១ កញ្ញា ប៉ាច គីមមួយ ដោយនាងបានសម្តែងនូវបទ«YOU KNOW ME?» ដោយនាងបានច្រៀងសម្លេងផ្ទាល់ មិនប្រើការចាក់ឌីសជំនួយឡើយ ថែមទាំងច្រៀងរ៉េបបានយ៉ាងល្អថែមទៀតផង។

ទន្ទឹមនឹងការលើកសរសើរ របស់តារាចម្រៀងរៀមច្បង ចំពោះសិស្សប្អូននេះផងដែរ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G-Devith ដែលគេស្គាល់ថាជាដៃគូចាស់ជាមួយនឹង អ្នកនាង ពេជ្រ សោភា ក៏បានលាន់មាត់គាំទ្រចំពោះគំនិតរបស់ពេជ្រ សោភាផងដែរ ដោយក្នុងនោះលោកបានលើកឡើងថា៖ «បងភានិយាយត្រូវ ច្រៀងផ្ទាល់ឡូយជាងចាក់ឌីស»។

គួររំឮកថា មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា ទំនាក់ទំនងជាដៃគូដ៏សាកសមរវាង អ្នកនាង ពេជ្រ សោភា និង លោក ដេវីត បានដល់ផ្លូវបំបែកហើយ ដោយលោក ដេវីត បានងាកមកចាប់ដៃគូជាមួយនឹងតារាស្រីស្ទាយ Kpop កញ្ញា ទេព បូព្រឹក្ស រីឯអ្នកនាង ពេជ្រ សោភា ឯនេះវិញ ក៏កំពុងតែរួមការងារផលិតបទចម្រៀងថ្មីជាមួយនឹង កម្លោះវ័យក្មេងលោក STEP ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត