ថៃ៖ តារាសម្តែងស្រី ដែលបានទទួលភាពល្បីល្បាញខ្លាំងក្នុងពិភពសិល្បៈ កាលពីពេលថ្មីៗនេះ តាមរយៈរឿងភាគ «ព្រះម៉ែនាគី» នាង Taew Natapohn ចាត់ទុកថាជាតារាស្រីមួយដួង ដែលមានទេពកោសល្យខ្ពស់ និងច្រើនជំនាញ មិនថាតែលើការសម្តែងទេ សូម្បីតែផ្នែកចម្រៀង ក៏នាងមានភាពប៉ិនប្រសប់ដែរ។

ដោយកាលពីថ្ងៃទី២២មីនានេះ កញ្ញា Taew Natapohn បានបញ្ចេញសំនៀងបកស្រាយបទចម្រៀងជាភាសាអង់គ្លេសមួយបទ ដែលឱ្យអ្នកគាំទ្រនាងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានស្តាប់នាងច្រៀង។

បទដែល Taew Natapohn លើកយកមកច្រៀងនោះ មានចំណងជើងថា៖ « Like i'm gonna lose you » របស់តារាចម្រៀងបរទេស Meghan Trainor៕

ចង់ដឹងថា Taew Natapohn ច្រៀងចម្រៀងជាភាសាអង់គ្លេសឡូយប៉ុណ្ណា តោះយើងទៅស្តាប់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀតគឺ សម្រស់ធម្មជាតិរបស់ Taew Natapohn ធ្វើឱ្យគេមើលលង់...ព្រោះកម្រឃើញនាងតែងខ្លួនបែបនេះ

អ្នកដែលបានឃើញហើយ ពិតជាលង់នឹងសម្រស់ របស់តារាសម្តែងស្រីកញ្ញា Taew Natapohn ជាមិនខាន ក្នុងសម្លៀកបំពាក់ពណ៌ទឹកមាសមួយឈុតនេះ។

ព្រមជាមួយនឹងការបង្ហាញនូវភាពស៊ិចស៊ីបន្តិចផង ធ្វើឱ្យនាងរឹតតែស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការតុបតែងខ្លួនបែបធម្មជាតិ ដោយមានការទម្លាក់សក់វែងទាំងអស់មកក្រោយ គួរឱ្យចង់គយគន់។

ការបង្ហាញខ្លួនដ៏ស្រស់ស្អាតនាលើកនេះ គឺនៅក្នុងកម្មវិធីប្រគល់បានរង្វាន់ Mthai Top Talk-About 2017 ដ៏ធំប្រចាំឆ្នាំ។ ដោយគេឃើញមានការចូលរួម ពីសំណាក់តារាប្រុសស្រីល្បីៗនៅក្នុងស្រុកជាច្រើននាក់ផ្សេងទៀតដូចជា នាង Mai Davika ជាដើម។

ក្នុងនោះ នាង កញ្ញា Taew Natapohn ក៏បានទទួលពានរង្វាន់ជាតារាសម្តែងស្រីល្អជាងគេ Top Talk-About Actress ផងដែរ តាមរយៈការសម្តែងរឿង ព្រះម៉ែនាគី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]