ថៃ៖ អ្នកដែលបានឃើញហើយ ពិតជាលង់នឹងសម្រស់ របស់តារាសម្តែងស្រីកញ្ញា Taew Natapohn ជាមិនខាន ក្នុងសម្លៀកបំពាក់ពណ៌ទឹកមាសមួយឈុតនេះ។
ព្រមជាមួយនឹងការបង្ហាញនូវភាពស៊ិចស៊ីបន្តិចផង ធ្វើឱ្យនាងរឹតតែស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការតុបតែងខ្លួនបែបធម្មជាតិ ដោយមានការទម្លាក់សក់វែងទាំងអស់មកក្រោយ គួរឱ្យចង់គយគន់។
ការបង្ហាញខ្លួនដ៏ស្រស់ស្អាតនាលើកនេះ គឺនៅក្នុងកម្មវិធីប្រគល់បានរង្វាន់ Mthai Top Talk-About 2017 ដ៏ធំប្រចាំឆ្នាំ។ ដោយគេឃើញមានការចូលរួម ពីសំណាក់តារាប្រុសស្រីល្បីៗនៅក្នុងស្រុកជាច្រើននាក់ផ្សេងទៀតដូចជា នាង Mai Davika ជាដើម។
ក្នុងនោះ នាង កញ្ញា Taew Natapohn ក៏បានទទួលពានរង្វាន់ជាតារាសម្តែងស្រីល្អជាងគេ Top Talk-About Actress ផងដែរ តាមរយៈការសម្តែងរឿង ព្រះម៉ែនាគី៕
តោះទៅមើលសម្រស់របស់ Taew Natapohn បន្តិចទៅមើលស្រស់ស្អាតយ៉ាងណាដែរ៖
កំណត់ហេតុខ្មែរឡូត៖
រំលឹកព័ត៌មានចាស់កាលពីលើកមុន Taew Natapohn ក្រោយរឿងព្រះម៉ែនាគី បញ្ចាំងចប់ នាងទទួលបានជោគជ័យខ្លាំង ទាំងការងារ និងស្នេហា។
រឿងភាគដ៏ល្បីល្បាញដែលមានចំណងជើងថា «ព្រះម៉ែនាគី» ឬ «Nakee» បច្ចុប្បន្នកំពុងតែទទួលបានចាប់អារម្មណ៍គាំទ្រ យ៉ាងខ្លាំងពីទស្សនិកជន ហើយក្រោយពីរឿងនេះបានបញ្ចាំងចប់ គឺទទួលបានចំនួនអ្នកទស្សនាច្រើនរហូតទៅដល់ ១៧.៣លាននាក់ឯណោះ។
ចំណែកឯតួស្រីនៅក្នុងរឿងវិញ នាង Taew Nataponh ក៏បានទទួលជោគជ័យយ៉ាងខ្លាំងគួរឱ្យសម្គាល់ផងដែរ តាមរយៈសមត្ថភាពសម្តែងរបស់នាង បន្ទាប់ពីខ្សែភាពយន្តរឿងនេះបានបញ្ចប់ទៅ។ ជាក់ស្តែងគេឃើញនាង Taew Nataponh ពេលនេះហាក់មានប្រជាប្រិយភាពហក់ឡើងខ្ពស់ជាលំដាប់ ដែលធ្វើឱ្យនាងកំពុងតែរីកមុខរីកមាត់នៅក្នុងសង្គមសិល្បៈថៃយ៉ាងខ្លាំងក្លា។ មិនតែប៉ុណ្ណោះថែមទាំងលេចឮដំណឹងមកថា នាងកំពុងតែថតរឿងថ្មីៗល្បីៗជាបន្តបន្ទាប់ទៀតដូចជា Raknakara ជាដើម ដែលត្រូវថតរួមជាមួយនឹងតួឯកប្រុសស្រស់សង្ហាលោក Mark Prin និងនាង Mew nittha។
ថ្វីត្បិតតែចុងបញ្ចប់នៃរឿង «Nakee» តួឯកប្រុស Thotsapon ភុតសាភុន និងតួឯកស្រីនាងខាំកែវ មិនបានជួបគ្នាក៏ពិតមែន ប៉ុន្តែនៅក្នុងជីវិតស្នេហាពិតវិញ នាង Taew Nataponh ពិតជាមានសេចក្តីសុខណាស់ ជាមួយនឹងគូស្នេហ៍របស់ខ្លួន។ ជាញឹកញាប់គេតែងតែឃើញនាង និងសង្សារបណ្តើរគ្នាត្រសងយ៉ាងល្អូកល្អឺន ផ្អែមល្ហែមដូចស្ករ ទោះបីជាទំនាក់ទំនងស្នេហាពួកគេបានកើតឡើងអស់រយៈពេលជិត១១ឆ្នាំ កន្លងមកហើយក្តី។
សម្រាប់តារាស្រីវ័យ២៧ឆ្នាំរូបនេះ ពិតជាមិនធម្មតាមែន តាមរយៈការប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជិត១០ឆ្នាំមក នាងកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំងទាំងក្នុងការងារ (ជាពិសេសរឿង Nakee នេះផ្ទាល់តែម្តង) និងស្នេហា។
គួរឱ្យដឹងផងដែរថា Taew Nataponh ក៏ទទួលបានប្រជាប្រិយភាពខ្លាំងដែរមិនធ្លាប់មានពីមុនមក នៅក្នុងការសម្តែងរឿងល្បីៗដូចជារឿង Dong Poo Dee រឿង KhunChai RatChaNon និងរឿង Lomsonrak ជាដើម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]