ភ្នំពេញ៖ តារាស្រីចំនួន៣ដួង ដែលបានធ្វើឲ្យមហាជនងឿងឆ្ងល់ជាខ្លាំង ខណៈពួកគេមានកូនរួចហើយយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែព្យាមយាមលាក់មុខ គូស្នេហ៍របស់ពួកគេបានយ៉ាងជិតឈឹង ដោយមិនបង្ហាញមុខដូចជាតារាឯទៃផ្សេងទៀត។

ដោយតារាស្រីទាំង៣រូបនេះមានដូចជា៖

១) ពិធីការិនី ឈិត សុជាតា

ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនខែមក មួយរយៈថ្មីៗនេះ គេសង្កេតឃើញ ពិធីការិនី និងជាតារាសម្តែង ស្រីល្បីឈ្មោះ ឈិត សុជាតា ស្រាប់តែរំលេចនូវរូបថត កូនភ្លោះ២នាក់ ដែលនាងអះអាងថា គឺជាកូនបង្កើតរបស់នាង។ ប៉ុន្តែមិនថាយ៉ាងណា នាងមិនបានបង្ហើបនោះទេថា ឪពុករបស់ក្មេងគឺជាអ្នកណា ប៉ុន្តែអ្នកគាំទ្រដឹងថា សុជាតា មិនធ្លាប់រៀបការពីមុនមកនោះទេ។

២) ពិធីការិនី មួយមួយ

ដោយកាលពីចុងខែកុម្ភៈកន្លងទៅនេះ អតីតពិធីការិនី មួយមួយ បានសម្ងំសម្រាលកូនស្ងាត់ៗ ថែមទាំងជាកូនស្រីដ៏គួរឲ្យស្រលាញ់ថែមទៀតផង។ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺនាងបានព្យាយាមលាក់មុខគូស្នេហ៍របស់នាង ថែមទាំងមិនដែលបង្ហើបឡើយថា នាងមានគូស្នេហ៍តាំងពីពេលណា ក៏ស្រាប់តែសម្រាលកូនបែបនេះ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

៣) តារាសម្តែង ឆយី

ជារឿយៗតារាស្រីរូបនេះតែងតែត្អូញត្អែរ និងបង្ហាញពីអារម្មណ៍អាណិតកូនរបស់នាងពន់ពេក ដោយគ្មានឪពុកហៅនឹងគេ។ គួរឲ្យដឹងថា ចាប់តាំងពី ឆយី ប្រកាសខ្លួនថាកំពុងមានផ្ទៃពោះមក នាងមិនដែលបង្ហើបទេថា គូកំណាន់ចិត្តរបស់នាងជាអ្នកណា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]