ភ្នំពេញ៖  តារាស្រីសិចស៊ី និងជាអតីតពិធីការិនីមួយរូប មួយមួយ បានសម្រាលកូនហើយ ដោយដាក់ឈ្មោះថា ផាន ដាវិកា ក្រោយពីនាងបាត់មុខពីលើសិល្បៈមួយរយៈធំមក

អ្វីដែលចម្លែកនោះ ទោះបីពេលនេះ នាងបានសម្រាលកូនរួចទៅហើយ ក៏នាងនៅតែបន្តលាក់មុខគូស្នេហ៍របស់នាង យ៉ាងជិតឈឹងតែម្តង ដែលនេះបានធ្វើឲ្យអ្នកមហាជនមួយចំនួន មានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីនាង មិនព្រមបង្ហាញមុខគូស្នេហ៍ឲ្យគ្រប់គ្នាបានដឹង។

លើសពីនេះទៅទៀតនោះ តារាម៉ូដែលស្រី ចូលចិត្តលេងស្ទាយបែប បរទេស កញ្ញា ទឹម រដ្ឋា ក៏បានបង្ហោះសារអបអរសាទរស្វាគមន៍សមាជិកថ្មី ដែលនាងបានហៅថាព្រះនាងម្ចាស់តូច ផាន ដាវិកា ថែមទៀតថង៕

ដោយក្នុងសារនោះបានអត្ថន័យថា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សូមលើកយកប្រធានបទគួរឲ្យចាប់អារម្មណ៍ កាលពីព្រឹកមិញផងដែរ ទាក់ទងទៅនឹង Jame Jirayu បានមកកម្ពុជាជាលើកទី២។

តារាសម្តែងប្រុសរូបសង្ហា ស្នាមញញឹមទាក់ទាញមន្តស្នេហ៍ លោក Jame Jirayu បានមកដល់ប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់នេះ ដើម្បីមកជួបជាមួយនឹងអ្នកគាំទ្រកម្ពុជា ក្នុងការប្រគំតន្រ្តីទេសចរណ៍ជុំវិញអាស៊ានប្រចាំឆ្នាំ ២០១៧ “JAMEJI 2017 ASEAN TOUR” នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ នៅឯសាលមហោស្រពកោះពេជ្រ។

យ៉ាងណាមិញ គ្រាន់តែលោក Jame Jirayu បានបោះជើងលើទឹកដីកម្ពុជាភ្លាម យើងសង្កេតឃើញថា លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្ររាប់រយនាក់ ដែលពួកគេបានឈររង់ចាំស្វាគមន៍លោក នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយក្នុងដៃមានកាន់ ផ្ទាំងអបអរ ព្រមទាំងពាក់អាវដែលមាន ដាក់រូបរបស់លោក Jame Jirayu នៅលើនោះថែមទៀតផង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]