ចិន៖ ហ្គេមអនឡាញ បានក្លាយជាហ្គេមមួយដ៏គួរចាប់អារម្មណ៍ ក្នុងសម័យកាលបច្ចេកវិទ្យានេះ ខណៈដែលអ្នកលេងហ្គេមអនឡាញនេះ ខ្លះត្រូវដាច់បាយដាច់ទឹក ក៏ដោយសារតែហ្គេមនេះផងដែរ ពីព្រោះតែហ្គេមប្រភេទនេះ ទាមទារឲ្យអ្នកលេងចំណាយពេល និងអង្គុយសំលឹងសឹងតែមិនហ៊ានដកដង្ហើម ដើម្បីយកឈ្នះគូប្រកួត។

ជាក់ស្ដែង បុរសជនជាតិចិន មិនបញ្ចេញឈ្មោះម្នាក់បានដាក់ចិត្តដាក់កាយ សឹងតែចូលទៅក្នុងកញ្ចក់កុំព្យូទ័រ ដើម្បីប្រយុទ្ធហ្គេម League of Legend ទៅហើយ ដើម្បីយកឈ្នះគូប្រកួតរបស់គាត់។

ស្រាប់តែមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើង ខណៈដែលបុរសរូបនោះ បានយកក្បាលបុកទម្លាយកញ្ចក់កុំព្យូទ័រ បង្កការភ្ញាក់ផ្អើលពេញហាងអ៊ិនធឺណេត។

គ្រាន់តែលាន់សម្លេង លឺផាំងភ្លាម បុគ្គលិក និងអ្នកអង្គុយលេងក្បែរនោះ បានស្ទុះស្ទាទៅជួយបុរសចិត្តក្ដៅនោះ ខណៈដែលក្បាលរបស់គាត់បានជាប់ទៅនឹងកញ្ចក់កុំព្យូទ័រនោះ ដកមិនរួច និងមានឈាមហូរដាបក្បាល។

ក្រោយកើតហេតុ អ្នកនៅកន្លែងអ៊ិនធឺណេតនោះបានប្រាប់ថា មូលហេតុដែលបុរសចិត្តក្ដៅរូបនេះ ខឹងខ្លាំងបែបនេះ ក៏ដោយសារតែ មិត្តរួមក្រុមក្នុងហ្គេមរបស់គាត់ព្រងើយកន្ដើយ មិនចូលមកជួយ និងបណ្ដាលឲ្យតូអង្គហ្គេមរបស់គាត់ស្លាប់ បានជាគាត់ខឹងខ្លាំង ដល់ថ្នាក់យកក្បាលបុកទម្លាយ ហើយជាប់នឹងកញ្ចក់កុំព្យូទ័របែបនេះ។

យ៉ាងណាមិញ ហេតុការណ៍នេះបានកើតឡើងក្នុងហាងអ៊ិនធឺណេតមួយ ក្នុងទីក្រុង Lanzhou ប្រទេសចិន ដោយបុរសចិត្តក្ដៅរូបនោះត្រូវបានគេថតបង្ហោះ និងចែកចាយពាសពេញបណ្ដាញសង្គមតែម្ដង៕

ប្រភព៖ បរទេស

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ឆ្កែកម្សត់! រួចផុតពីការកាប់សម្លាប់យកសាច់ សល់មុខតែមួយចំហៀង ជួបអ្នកមានចិត្តធម៌

ថៃ៖ ឆ្កែជាសត្វចិញ្ចឹមមួយប្រភេទដែលមនុស្សទូទៅតែងតែចិញ្ចឹមវាទុក ដើម្បីយាមផ្ទះ អ្វីដែលជាពិសេសទៅទៀតនោះ សត្វនេះជាសត្វដឹងគុណ និងស្រឡាញ់ម្ចាស់ ដែលជាមូលហេតុធ្វើឲ្យអ្នកចញ្ចឹមឆ្កែភាគច្រើន ចាត់ទុកឆ្កែដូចជាសមាជិកគ្រួសាររបស់គេ។

ដោយឡែក ប្រទេសអាស៊ីមួយចំនួន ត្រូវបានគេដឹងថា ជាប្រទេសដែលបរិភោគសាច់សត្វឆ្កែជាអាហារ ដែលវាជារឿងអាក្រក់មួយសម្រាប់ឆ្កែដែលរស់នៅក្នុងតំបន់នេះ។

ជាក់ស្ដែង សត្វឆ្កែញីមួយក្បាលឈ្មោះ Teresa ត្រូវបានរងគ្រោះ ដោយសារវាត្រូវបានគេបម្រុងនឹងសម្លាប់យកសាច់របស់វា។ តែចៃដន្យវាបានរត់គេច និងរស់រានមានជីវិត ប៉ុន្តែជាសំណាងអាក្រក់វាបានដាច់មុខមួយចំហៀង ដោយសារគេកាប់ខុស ក្នុងពេលដែលគេបម្រុងនឹងកាត់ក្បាលវា។

ហេតុការណ៍ដ៏អាក្រក់នេះ បានបន្សល់ឲ្យឆ្កែអាយុ ២ឆ្នាំនេះត្រូវរស់នៅដោយគ្មានច្រមុះ និងគ្មានធ្មេញខាងលើ។ តែជាសំណាងល្អវិញលឆ្កែកម្សត់នេះត្រូវបាន នារីចិត្តធម៌ជនជាតិអាមេរិកម្នាក់ប្រទះឃើញ និងមានចិត្តអាណិតអាសូរយកវាទៅចិញ្ចឹម។ នារីចិត្តធម៌ ឈ្មោះ Karen Quigley បានប្រកាសរកជំនួយដើម្បីព្យាបាលសត្វឆ្កែនេះ ហើយនាងក៏ទទួលបានប្រាក់ឧបត្ថម្ភ ដល់ទៅ ១១ ០០០ដុល្លារឯណោះ។ នាងបានព្យាយាមបន្ថែមទៀត ដើម្បីព្យាបាល និងវះកាត់ធ្មេញដែលខូចខាត និងអណ្ដាតដែលបាត់បង់របស់វា។

បើទោះបីជាវាត្រូវបានខូចខាតដោយសារការកាប់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែបច្ចុប្បន្នវាបានរស់នៅក្នុងស្ថានភាពដ៏ប្រសើរវិញហើយនៅសហរដ្ឋអាមេរិក ដើម្បីទទួលការថែទាំយ៉ាងដិតដល់ ខណៈដែលពេលនេះ Teresa អាចស៊ីចំណី គ្រប់ប្រភេទបានយ៉ាងងាយស្រួល និងរត់លេងជាមួយក្មេងៗបានយ៉ាងសប្បាយរីករាយ។

នារីចិត្តធម៌Quigley បានបង្ហាញអារម្មណ៍សោកស្ដាយ ដោយសារតែប្រទេសថៃ នៅតែបន្តបរិភោគសាច់ឆ្កែ ដែលវាធ្វើឲ្យនាងមានអារម្មណ៍ក្ដុកក្ដួលជាមួយនឹង សត្វឆ្កែរាប់ពាន់ក្បាលដែលត្រូវគេសម្លាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]