ថៃ៖ នៅថ្ងៃទី២៣ខែមីនានេះ វេលាម៉ោង ៨:៣០នាទីព្រឹក តារាសម្តែងស្រីប្រចាំនៅប៉ុស្តិ៍លេខ៣ នាង Vicky Sunisa បានសម្រាលកូនប្រុសម្នាក់ហើយ ប្រកបទៅដោយសុវត្ថិភាពទាំងម្តាយទាំងកូន។

ដោយក្នុងនោះ សមាជិកនៅក្នុងគ្រួសារនាង បានបង្ហាញរូបភាពដំបូងឱ្យដឹងតាមរយៈបណ្តាញអ៊ីនស្តារក្រាមថា ពួកគេទាំងពីរនាក់ម្តាយកូនពិតជាមានសុខភាពល្អ ផុតពីគ្រោះថ្នាក់ហើយ និងមានស្នាមញញឹមនៅលើផ្ទៃមុខ គួរឱ្យស្រលាញ់ថែមទៀតផង។

ចំណែកឯតារាសម្តែងលោក Chayote ដែលជាស្វាមីអ្នកនាង Vicky Sunisa វិញក៏បានសម្តែងក្តីរំភើបរីករាយនៅក្នុងចិត្តយ៉ាងខ្លាំងណាស់ដែរ នៅពេលដែលបានឃើញមុខកូនប្រុសរបស់ខ្លួនជាលើកដំបូង បានកើតមកប្រកបដោយសុវត្ថិភាព ព្រមទាំងមានភាពស្រស់ស្អាត មានព្រលឹងយ៉ាងដូច្នេះ។

ទន្ទឹមនឹងនេះក៏មានការជូនពរយ៉ាងច្រើនពីមិត្តភក្តិនៅក្នុងអ៊ីនស្តារក្រាមផងដែរ ពេលបានឃើញកូនប្រុស តារាសម្តែងស្រីនាង Vicky Sunisa សម្រាលមកដោយផុតគ្រោះថ្នាក់ទាំងម្តាយ និងកូន៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀត ភរិយាតារាចម្រៀងដ៏ល្បីល្បាញ Rain ក៏ត្រៀមខ្លួនជាស្រេច ដើម្បីមានកូនដំបូងរបស់ខ្លួនផងដែរ។

ក្រោយពីតារាចម្រៀងប្រុស Rain និង តារាសម្តែងស្រី Kim Tae Hee បានរៀបការជាមួយគ្នាមក គេសង្កេតឃើញថាពួកគេ ទទួលបានសុភមង្គលយ៉ាងពេញលេញ។ អ្វីដែលជារឿងត្រេកអរជាងនេះនោះ គឺនាង ក៏កំពុងត្រៀមខ្លួនរួចរាល់ក្នុងការមានកូនដំបូងផងដែរ។

កាលពីថ្មីៗនេះ តារាស្រី Kim Tae Hee បានអង្គុយផ្តល់កិច្ចសម្ភាសន៍ ដើម្បីឆ្លើយសំណួរទាក់ទងនឹង ជីវិតរបស់នាង ក្រោយរៀបការជាមួយនឹងប្រុសសង្ហាRain។

ក្នុងនោះដែរ នាងបានទម្លាយថា នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានរស់នៅជាមួយនឹងក្រុមគ្រួសារស្វាមីរបស់នាង ព្រោះថាពួកគេចិត្តល្អដាក់នាង ហើយនាងថែមទាំងពេញចិត្ត ក្នុងការចម្អិនអាហារ ឲ្យគ្រួសារខាងស្វាមី ទទួលទានផងដែរ។ ជាពិសេស តារាសម្តែងរូបនេះ ក៏បានបង្ហើបដែរថា នាងក៏ចង់បានកូន ក្នុងពេលឆាប់ៗនេះ តាមអ្វីតែអាចធ្វើទៅបាន។

ដូច្នេះប្រិយមិត្តនឹងរង់ចាំមើលថា បើនាង Kim Tae Hee មានកូនពិតមែននោះ គឺ ប្រាកដជាស្រស់ស្អាតខ្លាំងហើយ ព្រោះថា ទាំងនាង និងស្វាមី សុទ្ធតែមានទម្រង់មុខ ស្អាត និងសង្ហាដូចគ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]