កូរ៉េខាងត្បូង៖ អ្នកគាំទ្រកម្ពុជា ជាច្រើននាក់ កំពុងតែរាប់ថយក្រោយបន្តិចម្តងៗ ដែលពួកគេ បន់ឲ្យដល់ថ្ងៃ៣០ខែ មីនា ឆាប់ៗនេះ ដើម្បីបានជួបមុខតារាចម្រៀងប្រុស រូបសង្ហា Rain ដោយផ្ទាល់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

មុននឹងតារាចម្រៀងប្រុសរូបនេះ មកប្រទេសកម្ពុជាដែរ កាលពីថ្មីៗនេះ រូបលោក បានសម្រេចចិត្តទម្លាយនូវរូបថតដ៏កម្រ របស់លោក ជាមួយនឹងភរិយាជាទីស្រលាញ់ជាសារធាណៈ ក្រោយពេលរៀបការរួច។

ក្នុងនោះ លោក Rain និងភរិយា នាងKim Tae Hee បានទៅថតឲ្យទស្សនាវដ្តី Bazaar ដោយរូបថតទាំងនោះ ពិតជាធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះជារូបដំបូង ដែលពួកគេបានថតជាមួយគ្នា ក្រោយចាប់ដៃសាងជីវិតគ្រួសារ៕

ចង់ដឹងថា រូបថតរបស់ពួកគេ ពិតជាស្រស់ស្អាតយ៉ាងណា តោះមើលរូបខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ភរិយាលោក Rainបាន ឲ្យដឹងថា នាងត្រៀមខ្លួនសម្រាប់យកកូន។

ក្រោយពីតារាចម្រៀងប្រុស Rain និង តារាសម្តែងស្រី Kim Tae Hee បានរៀបការជាមួយគ្នាមក គេសង្កេតឃើញថាពួកគេ ទទួលបានសុភមង្គលយ៉ាងពេញលេញ។ អ្វីដែលជារឿងត្រេកអរជាងនេះនោះ គឺនាង ក៏កំពុងត្រៀមខ្លួនរួចរាល់ក្នុងការមានកូនដំបូងផងដែរ។

តារាស្រី Kim Tae Hee បានអង្គុយផ្តល់កិច្ចសម្ភាសន៍ ដើម្បីឆ្លើយសំណួរទាក់ទងនឹង ជីវិតរបស់នាង ក្រោយរៀបការជាមួយនឹងប្រុសសង្ហាRain។

ក្នុងនោះដែរ នាងបានទម្លាយថា នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានរស់នៅជាមួយនឹងក្រុមគ្រួសារស្វាមីរបស់នាង ព្រោះថាពួកគេចិត្តល្អដាក់នាង ហើយនាងថែមទាំងពេញចិត្ត ក្នុងការចម្អិនអាហារ ឲ្យគ្រួសារខាងស្វាមី ទទួលទានផងដែរ។ ជាពិសេស តារាសម្តែងរូបនេះ ក៏បានបង្ហើបដែរថា នាងក៏ចង់បានកូន ក្នុងពេលឆាប់ៗនេះ តាមអ្វីតែអាចធ្វើទៅបាន។

ដូច្នេះប្រិយមិត្តនឹងរង់ចាំមើលថា បើនាង Kim Tae Hee មានកូនពិតមែននោះ គឺ ប្រាកដជាស្រស់ស្អាតខ្លាំងហើយ ព្រោះថា ទាំងនាង និងស្វាមី សុទ្ធតែមានទម្រង់មុខ ស្អាត និងសង្ហាដូចគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]