ឌូបៃ៖ តើអ្នកហ៊ានចំណាយប្រាក់ប៉ុន្មានសម្រាប់នំប៉័ងបឺហ្គឺមួយដុំ? ពិតជាភ្ញាក់ផ្អើលណាស់ ព្រោះមានមនុស្សម្នាក់នៅឌូបៃ ហ៊ានចំណាយដល់ទៅ ១ម៉ឺនដុល្លារឯណោះ សម្រាប់បឺហ្គឺមួយដុំនេះ។

តាមពិតទៅ បឺហ្គឺនេះត្រូវបានរៀបចំឡើងនៅក្នុងកម្មវិធីសប្បុរសធម៌មួយ ដែលពាក់ព័ន្ធនឹងជម្ងឺមហារីកសុដន់ ហើយនៅក្នុងកម្មវិធីនេះ មានម្ហូបខ្លះទៀត មានតម្លៃដល់ទៅ ៣ម៉ឺនដុល្លារថែមទៀតផង។

គួរបញ្ជាក់ដែរថា បឺហ្គឺដែលមានតម្លៃដ៏មហាសាលនេះ មានផ្សំទៅដោយសាច់គោចំនួន៧ជាន់ ដែលតំណាងឲ្យសហព័ន្ធអារ៉ាប់រួមទាំង៧។ លើសពីនេះ វាក៏មានផ្សំជាមួយ បន្ទះCheese បន្ទះសាច់បីជាន់ និងបន្លែមួយចំនួនទៀតផងដែរ៕

ចង់ដឹងថាបឺហ្គឺតម្លៃ១ម៉ឹនដុល្លារនោះ មានរូបរាងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ អួតពេកចឹងហើយ! រូបថតមួយសន្លឹក ធ្វើឲ្យមានប្រតិកម្មពេញអ៊ីនធើណែត ដោយសារតែក្រដាសប្រាស់ស្មើនឹងជាង ៥៧០០០ដុល្លារ កប់ពីលើទារកតូចមួយ

ថៃ៖ តាមពិតទៅ មានវិធីច្រើនយ៉ាងណាស់ក្នុងការបង្ហាញក្តីស្រឡាញ់ទៅកាន់ទារកដែលទើបនឹងកើត ប៉ុន្តែស្ត្រីជនជាតិថៃមួយរូបបានបង្ហាញក្តីស្រឡាញ់ដោយរបៀបមួយដែលរៀងជ្រុលបន្តិច។ គាត់បានទទួលរងនូវពាក្យរិះគន់ជាច្រើន បន្ទាប់ពីគាត់បានបង្ហោះរូបទារកតូចដែលត្រូវបានគ្របដណ្តប់ដោយក្រដាសប្រាក់ជាច្រើននោះ ទៅក្នុងបណ្តាញសង្គម។

យោងទៅតាមសារព័ត៌មាន Sinchew បានឲ្យដឹងថា ក្រដាសប្រាក់ដែលបានគ្របដណ្តប់ទៅលើទារកនោះមានតម្លៃដល់ទៅ ២លានបាត ដែលមានតម្លៃប្រហែល ៥៧០០០ ដុល្លារឯណោះ។

តើអ្នកអាចទាយបានទេថា នរណាគេជាអ្នកគួចដៃក្មេងតូចជាមួយក្រដាសប្រាក់ដ៏ច្រើននេះ?

បើសិនជាអ្នកគិតថា នេះជាស្នាដៃម្តាយរបស់គេនោះ គឺអ្នកគិតខុសហើយ។ តាមពិតទៅ នេះគឺជាស្នាដៃអ្នកមីងរបស់គេ។ យោងទៅតាមសារព័ត៌មាន Apple Daily បានឲ្យដឹងថា អ្នកមីងរូបនោះ បានយកក្រដាសប្រាក់១០០០បាតចំនួន២០០០សន្លឹក មកគ្របដណ្តប់ពីលើក្មេងនេះតែម្តង។ បន្ទាប់មកគាត់ក៏បានថតរូប និងបង្ហោះទៅក្នុងអ៊ីនធើណែតថា “លុយ ២លានបាតនេះ គឺដើម្បីស្វាគមន៍ទារកតូចមកកាន់ពិភពលោកមួយនេះ”

បន្ទាប់ពីរូបថតមួយសន្លឹកនេះ ល្បីល្បាញសុះសាយពេញអ៊ីនធើណែតមក គេសង្កេតឃើញថា មិនមាននរណាម្នាក់បានកោតសរសើរអ្នកមីងរូបនោះថាគាត់មានទឹកចិត្ត ឬស្ញប់ស្ញែងដែលគាត់ជាអ្នកមានទេ។ ផ្ទុយទៅវិញ គេបែរជារិះគន់គាត់ ដែលមិនបានគិតគូរដល់សុខភាពរបស់ទារកនោះទៅវិញ។

អ្នកលេងអ៊ីនធើណែតម្នាក់បានសរសេរថា “តើអ្នកឆ្កួតហើយមែនទេ? ក្រដាសប្រាក់ទាំងនោះកខ្វក់ខ្លាំងណាស់។ អ្នកកំពុងតែធ្វើឲ្យក្មេងនេះ ប្រឈមមុខនឹងគ្រោះថ្នាក់ហើយ”។ ក្រៅពីអ្នកលេងអ៊ីនធើណែត គ្រូពេទ្យជំនាញផ្នែកស្បែកក៏បាននិយាយពាក់ព័ន្ធនឹងរឿងមួយនេះដែរ។ គ្រូពេទ្យជំនាញ បាននិយាយថា ប្រព័ន្ធភាពស៊ាំរបស់ទារកដែលទើបនឹងកើតនៅខ្សោយនៅឡើយ ហើយមេរោគដែលមាននៅលើក្រដាសប្រាក់អាចបណ្តាលឲ្យស្បែក និងប្រព័ន្ធផ្លូវដង្ហើមរបស់ទារកមានប្រតិកម្មបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]