ថៃ៖ តាមពិតទៅ មានវិធីច្រើនយ៉ាងណាស់ក្នុងការបង្ហាញក្តីស្រឡាញ់ទៅកាន់ទារកដែលទើបនឹងកើត ប៉ុន្តែស្ត្រីជនជាតិថៃមួយរូបបានបង្ហាញក្តីស្រឡាញ់ដោយរបៀបមួយដែលរៀងជ្រុលបន្តិច។ គាត់បានទទួលរងនូវពាក្យរិះគន់ជាច្រើន បន្ទាប់ពីគាត់បានបង្ហោះរូបទារកតូចដែលត្រូវបានគ្របដណ្តប់ដោយក្រដាសប្រាក់ជាច្រើននោះ ទៅក្នុងបណ្តាញសង្គម។

យោងទៅតាមសារព័ត៌មាន Sinchew បានឲ្យដឹងថា ក្រដាសប្រាក់ដែលបានគ្របដណ្តប់ទៅលើទារកនោះមានតម្លៃដល់ទៅ ២លានបាត ដែលមានតម្លៃប្រហែល ៥៧០០០ ដុល្លារឯណោះ។

តើអ្នកអាចទាយបានទេថា នរណាគេជាអ្នកគួចដៃក្មេងតូចជាមួយក្រដាសប្រាក់ដ៏ច្រើននេះ?

បើសិនជាអ្នកគិតថា នេះជាស្នាដៃម្តាយរបស់គេនោះ គឺអ្នកគិតខុសហើយ។ តាមពិតទៅ នេះគឺជាស្នាដៃអ្នកមីងរបស់គេ។ យោងទៅតាមសារព័ត៌មាន Apple Daily បានឲ្យដឹងថា អ្នកមីងរូបនោះ បានយកក្រដាសប្រាក់១០០០បាតចំនួន២០០០សន្លឹក មកគ្របដណ្តប់ពីលើក្មេងនេះតែម្តង។ បន្ទាប់មកគាត់ក៏បានថតរូប និងបង្ហោះទៅក្នុងអ៊ីនធើណែតថា “លុយ ២លានបាតនេះ គឺដើម្បីស្វាគមន៍ទារកតូចមកកាន់ពិភពលោកមួយនេះ”។ 

បន្ទាប់ពីរូបថតមួយសន្លឹកនេះ ល្បីល្បាញសុះសាយពេញអ៊ីនធើណែតមក គេសង្កេតឃើញថា មិនមាននរណាម្នាក់បានកោតសរសើរអ្នកមីងរូបនោះថាគាត់មានទឹកចិត្ត ឬស្ញប់ស្ញែងដែលគាត់ជាអ្នកមានទេ។ ផ្ទុយទៅវិញ គេបែរជារិះគន់គាត់ ដែលមិនបានគិតគូរដល់សុខភាពរបស់ទារកនោះទៅវិញ។ 

អ្នកលេងអ៊ីនធើណែតម្នាក់បានសរសេរថា “តើអ្នកឆ្កួតហើយមែនទេ? ក្រដាសប្រាក់ទាំងនោះកខ្វក់ខ្លាំងណាស់។ អ្នកកំពុងតែធ្វើឲ្យក្មេងនេះ ប្រឈមមុខនឹងគ្រោះថ្នាក់ហើយ”។ ក្រៅពីអ្នកលេងអ៊ីនធើណែត គ្រូពេទ្យជំនាញផ្នែកស្បែកក៏បាននិយាយពាក់ព័ន្ធនឹងរឿងមួយនេះដែរ។ គ្រូពេទ្យជំនាញ បាននិយាយថា ប្រព័ន្ធភាពស៊ាំរបស់ទារកដែលទើបនឹងកើតនៅខ្សោយនៅឡើយ ហើយមេរោគដែលមាននៅលើក្រដាសប្រាក់អាចបណ្តាលឲ្យស្បែក និងប្រព័ន្ធផ្លូវដង្ហើមរបស់ទារកមានប្រតិកម្មបាន៕

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ស្រៀវណាស់! ប្រកួតសាកកម្លាំងដៃគ្នាធម្មតាសោះ ស្រាប់តែ... (មានវីដេអូ)

អៀកឡង់៖ ហេតុការណ៍ដ៏គួរឲ្យស្រៀវឆ្អឹងមួយបានកើតឡើង នៅក្នុងហាងស្រាមួយកន្លែងយីហោ Dublin ។ បុរសដែលជាភ្ញៀវម្នាក់ បានចូលទៅទទួលទានស្រាក្នុងហាងស្រានោះ រួចបានភ្នាល់ជាមួយអ្នកបម្រើស្រាក្នុងហាង ទឹកប្រាក់ចំនួន ២០អឺរ៉ូ (ប្រហែល២១ដុល្លារ) ប្រសិនបើអ្នកបម្រើក្នុងហាងនោះ អាចយកឈ្នះការប្រកួតសាកកម្លាំងដៃជាមួយគាត់។

មិនអែអង់យូរ បុរសអ្នកបម្រើស្រាក្នុងហាងនោះ ក៏ចង់បញ្ចេញកម្លាំងសាច់ដុំ ដើម្បីយកឈ្នះបុរសដែលជាភ្ញៀវ ក្នុងន័យកំដរភ្ញៀវផង និងចង់ប្រកួតប្រជែងសាកល្បងផង។ ពួកគេទាំង ២ក៏បានដាក់ដៃលើតុរៀងៗខ្លួន និងចាប់ផ្ដើមការប្រកួត ដោយពួកគេប្រើដៃឆ្វេងដើម្បីប្រកួត។

តាមរយៈឃ្លីបវីដេអូដែលគេថតបាន បុរសអ្នកបម្រើក្នុងហាងបានប្រើកម្លាំងស្ទើរអស់ពីខ្លួន ធ្វើឲ្យរាងកាយញ័រទទ្រើត។ ចំណែកបុរសជាភ្ញៀវហាក់មានសភាពធម្មតា។ ក្នុងពេលដែលការប្រកួតគ្នាបានមួយសន្ទុះ បុរសជាភ្ញៀវក៏បញ្ចេញកម្លាំងសាច់ដុំរបស់ខ្លួនយ៉ាងគំហុក ដើម្បីផ្ដួលគូប្រកួត ក៏ស្រាប់តែលាន់លឺសម្លេងផាច់យ៉ាងខ្លាំង បណ្តាលឲ្យឆ្អឹងដៃអ្នកបម្រើបានភ្លាត់ និងបាក់ ដែលធ្វើឲ្យអ្នកនៅក្នុងហេតុការណ៍នោះភ័យតក់ស្លុត។

បុរសរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ បន្ទាប់ពីរងការឈឺចាប់យ៉ាងខ្លាំង។ ក្រោយការវះកាត់ ឆ្អឹងដៃរបស់គាត់ ត្រូវរុំព័ទ្ធដោយលោហៈ និងប៉ាឡុងដើម្បីទប់ឆ្អឹងដែលបានបាក់នោះ៕

វីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]