(ព្រះសីហនុ)៖ ដំរីដ៏ធំមួយក្បាលត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន ប្រទះឃើញដេកងាប់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមជើងភ្នំតំបន់គីរីរម្យជាប់ ក្នុងទឹកដីស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមរបាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ព្រះសីហនុ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យដំរីមួយក្បាលនេះ ដេកងាប់​ដោយសារត្រូវខ្សែភ្លើងឆក់។

មន្រ្តីឧទ្យានុរក្សបានបន្តថា «ហ្វូងសត្វដំរីវា បានចុះពីព្រៃមកត្រដុះនឹងបង្គោលភ្លើង ដែលកន្លងមក ហ្វូងសត្វដំរីទាំងនោះតែងតែចុះពីភ្នំមកស៊ីដំណាំក្នុងចំាការរបស់ប្រជាពលរដ្ឋ នៅពេលយប់ និងធ្លាប់បានធ្វើឲ្យបង្គោលភ្លើងកម្លាំងខ្លាំង អូតង់ស្យុង បាក់រលំកន្លងរួចមកហើយ»

ក្រោយទទួលបានព័ត៌មានពីអ្នកស្រុក មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន និងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យមើលផ្ទាល់ ដើម្បីចាត់ចែងតាមនីតិវិធី៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចៅភ្លោះបីនាក់របស់សម្តេចតេជោចាប់កំណើតនៅស្រុករមាសហែក

ខេត្តស្វាយរៀង ៖ ចៅ​ភ្លោះ​ប្រុស​-​ស្រី​៣​នាក់​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រ​សូត្រ​ទៀត​ហើយ​ ធ្វើ​ឲ្យមានការ​ភ្ញាក់ផ្អើល​ ដល់​ក្រុម​គ្រូពេទ្យ​ស្រុក​រមាស​ហែក ខណៈ​ស្ត្រី​ម្នាក់​បាន​ឆ្លងទន្លេ​ ប្រ​សូត្រ​បាន​ទារក​ម្នាក់​ទារិការ​ ២​នាក់​កាលពី​វេលា​ម៉ោង​ ១២​និង​១៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទី​ពេទ្យ​ បង្អែក​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ។

បើ​តាម​ក្រុម​គ្រូពេទ្យ​សម្ភព​ នៃ​មន្ទីរពេទ្យ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ទារក​ទារិកា​ទាំង​បី​នាក់​ក្រុម​គ្រូពេទ្យ​បាន​ជួយ​ សង្គ្រោះ​ទាន់​ពេលវេលា រហូត​មក​ដល់​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ គឺ​មាន​សុខភាព​ល្អ​ប្រសើរ ហើយ​ចំណែក​ស្ត្រី​ជា​ម្តាយ​ក៏​មាន​សុខភាព​ធម្មតា​ដែរ ។

លោកគ្រូ​ពេទ្យ​បន្ត​ទៀត​ថា ទារក​ទារិកា​រទាំង​ ៣​នាក់​គឺ​មាន​ទម្ងន់​មួយ​គីឡូ និង​មួយ​គីឡូ​២​ខាំ​ដោយ​គ្រូពេទ្យ​ បាន​នឹង​កំពុង​ដាក់​កំ​ដៅ និង​ដាក់​សេរ៉ូម​ជួយ​សង្គ្រោះ​នៅឡើយ ។ បើ​តាម​បុរស​ជា​ប្ដី​ឈ្មោះ លី ចិន អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ​បានឱ្យ​ដឹង​ថា គាត់​បាន​រៀប​ការ​ ជាមួយ​ប្រពន្ធ​ឈ្មោះ ចាន់ ឡុ​ង​នី អាយុ​១៨​ឆ្នាំ រស់​ក្នុងភូមិ​ឈើភ្លើង ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​បាន​ជាង​មួយ​ឆ្នាំ​មក​ហើយ ។

ប្រភព​បន្ត​ថា មុន​ពេល​មាន​ផ្ទៃពោះ​ប្រពន្ធ​ គាត់​បាន​យល់សប្តិ​ឃើញ​មាន​មនុស្ស​បានឱ្យ​ចិ​ញ្ជៀ​ន​ ៣​វង់​ដល់​ប្រពន្ធ​គាត់​ ដោយ​ពាក់​លើ​ម្រាមដៃ ខណៈនោះ​ប្រពន្ធ​គាត់​បាន​ត្រេកអរ​យ៉ាង​ខ្លាំង​ ហើយ​ក៏​បាន​ភ្ញាក់​ដឹងខ្លួន​ ឡើង​ប្រាប់​ដល់​គាត់​ជា​ប្ដី​ទាំង​ព្រឹក ហើយ​ពេល​មាន​ផ្ទៃពោះ​ បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ គឺ​មានកូន​ភ្លោះ​ក៏​ប៉ុន្តែ​មិនឃើញ​កូនភ្លោះ​ដល់​ទៅ​បី​នាក់​ទេ​ គឺ​គ្រាន់តែ​ដឹង​ថា កូនភ្លោះ ហើយ​នៅ​មុន​ថ្ងៃ​ឆ្លងទន្លេ​មួយ​អាទិត្យប្រពន្ធ​របស់​គាត់​យល់សប្តិ​ម្តងទៀត​ ឃើញ​មនុស្ស​ប្រុស​ ពាក់​ជញ្ជៀន​៣​វង្ស​ឲ្យ​ប្រពន្ធ​គាត់​ម្តងទៀត ។

ប្រភព​បន្ត​ទៀត​ថា ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ប្រពន្ធ​គាត់​បាន​ឈឺពោះ​ហើយ​ក៏​បានឱ្យ​គាត់ និង​ក្រុម​គ្រួសារ​ប្រញាប់​ដឹក​មក​កាន់​មន្ទី​ពេទ្យ​ស្រុក​រមាស​ហែក​ភ្លាម​ៗ​ រហូត​មក​ដល់​ម៉ោង​១២​និង​១៥​នាទី​យប់​ ក៏​ប្រ​សូត្រ​បាន​ទារក​ម្នាក់ និង​ទារិកា​២​នាក់ គឺ​កូនភ្លោះ​ដល់​ទៅ​៣​នាក់​ ដោយ​សុខភាព​ទារក​និង​ទារិកា​មិនល្អ​ក្រុម​គ្រូពេទ្យ​បាន​ដឹក​បញ្ជូន​បន្ត​ មក​កាន់​មន្ទី​ពេទ្យ​ ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]