ហ្វីលីពីន៖ ទោះបីជាជីវិតគ្រួសាររបស់ តារាសម្តែងស្រីដ៏ល្បី នាង Marian Rivera ហៅម៉ារីម៉ា មានការរវល់នឹងការងារយ៉ាងណាក៏ដោយ ក៏ពួកគេ មិនភ្លេចឆ្លៀតពេល ផ្តល់ភាពផ្អែមល្ហែម និងក្តីសុខដាក់គ្នាទៅវិញទៅមកនោះទេ។

កាលពីថ្មីៗនេះ នាងម៉ារីម៉ា បានដឹកដៃស្វាមី និងកូនស្រីជាទីស្រលាញ់របស់នាង ទៅដើរកំសាន្ត ដល់ប្រទេសជប៉ុនឯណោះ រយៈពេលជាច្រើនថ្ងៃ។

រូបថតប៉ុន្មានសន្លឹក ដែលតារាស្រីរូបនេះ បានបង្ហោះក្នុងបណ្តាញសង្គម បានឲ្យឃើញថា ក្រុមគ្រួសាររបស់នាង ពិតជាមានសុភមង្គលយ៉ាងខ្លាំង ជាមួយនឹងស្នាមញញឹមដ៏ស្រស់បំព្រង ខណៈពេលដើរលេងនៅប្រទេសក្រៅ។ ជាពិសេស គេក៏ចាប់អារម្មណ៍ដែរថា កូនស្រីរបស់នាង ក៏កាន់តែធំ ហើយថែមទាំង Cute ជាងមុនទៅទៀត។

ក្នុងនោះដែរក៏មានអ្នកគាំទ្រ ជាច្រើននាក់បានបញ្ចេញមតិ ខាងក្រោមរូបដែរថា ពួកគេពិតជាចង់មានជីវិត ដូចជាគ្រួសាររបស់តារាស្រី Marian Rivera ណាស់ ដែលពោរពេញទៅដោយ ភាពសប្បាយរីករាយ និងសុភមង្គលយ៉ាងពេញលេញ៕

តោះមើលរូបថតស្អាតៗ របស់ក្រុមគ្រួសារនាងម៉ារីម៉ា ពេលដើរលេងនៅជប៉ុនទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា សម្រស់កូនស្រី របស់តារាសម្តែងស្រី Marian Rivera ហៅនាងម៉ារីម៉ា កាន់តែស្រស់ស្អាតខ្លាំងទៅហើយ នៅពេលរូបគេធំឡើង។ រហូតមកដល់ពេលនេះដែរ កូនស្រីរបស់នាងម៉ារីម៉ា ក៏កំពុងក្លាយជា ទីចាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងខ្លាំង ព្រោះតែទម្រង់មុខ និងរូបរាងកាយទ្រលុកទ្រលន់ គួរឲ្យក្នាញ់របស់រូបគេ។

ចំពោះកូនស្រីនាងម៉ារីម៉ា មានឈ្មោះថា Marian Letizia ត្រូវបានមហាជនពេញចិត្ត និងស្រលាញ់ តាំងពីរូបគេកើតមកម្ល៉េះ។ រូបថតនីមួយៗ ដែលនាងម៉ារីម៉ា តែងបង្ហោះមុខកូនស្រី នៅក្នុងបណ្តាញសង្គមតែងទទួលបានការគាំទ្រ ចុចLike និងShareយ៉ាងសន្ធឹកសន្ធាប់។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏បានសរសើរថា Letizia កាន់តែធំ កាន់តែCute ហើយដូចម្តាយរឹតតែខ្លាំង ជាមួយនឹងកែវភ្នែក និងច្រមុះស្រួចតាំងពីកើតតែម្តង៕

ចងដឹងថា Letizia ស្អាតខ្លាំងប៉ុណ្ណា ពេលរូបគេកាន់តែធំនោះ តោះមើលរូបថតទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]