បរទេស៖ នេះជារឿងដ៏គួរឲ្យអស់សំណើច និងប្លែកភ្នែកម៉្យាងមួយដែរ ដែលឃើញតារាល្បីៗលំដាប់ពិភពលោក មកអង្គុយលក់អាហារតាមផ្លូវយ៉ាងសាកសម បែបនេះ ដូចជា អ្នកនាង Beyonce អង្គុយលក់នំប័ុងសាច់ រីឯ Lady Gaga អង្គុយលក់មីស៊ុបជាដើម។

ជាការពិតណាស់ ដោយសារតែភាពបិុនប្រសប់ ពូកែរកនឹករបស់អ្នកកាត់ត ទើបធ្វើឲ្យ រូបភាពកាត់តរបស់តារាល្បីទាំងនេះ ត្រូវបានគេចែកចាយល្បីពេញបណ្តាញសង្គម ជាមួយការហួសចិត្ត និងអស់សំណើចជាខ្លាំង ពីព្រោះអ្នកកាត់តរូបនេះ បានកាត់តយ៉ាងសាកសមជាមួយនឹងការលេងទឹកមុខ ព្រមទាំងកាយវិការផងដែរ៕

ដូចនេះកុំឲ្យខាតពេលយូរចង់ដឹងថាកំប្លែងយ៉ាងណា? ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

Rihanna លក់ផាក់ឡូវ
Britney spears លក់នំបង្អែម
Taylor Swift លក់ស៊ុបខ្យង
Beyonce លក់នំប័ុងសាច់
Katy Perry លក់ដំឡូងស្ងោរ
Lady Gaga លក់មីស៊ុប
Miley Cyrus លក់ទឹកត្រជាក់
Ariana Grande លក់នំ
Nicki minaj លក់មីស៊ុប
Christina Aguilera លក់ម្កាក់
កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត ផលិតកម្មរស្មីហង្សមាសទើបតែបានផុសបង្ហាញ បទចម្រៀងថ្មីមួយបទទៀតហើយ ដែលជាបទញាក់ ជាសំនៀងរួមគ្នារបស់តារាស្រីកំពុងពេញនិយមពីរដួង គឺកញ្ញា ឱក សុគន្ធកញ្ញា និងតារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា

បន្ទាប់ពីបានប្រកាសថា អ្នកទាំងពីរនឹងចេញបទចម្រៀងរួមគ្នាជាលើកដំបូង ពេលនេះបទបទចម្រៀងថ្មី ក៏បានចេញជារូបរាងហើយ ដែលមានចំណងជើងថា៖ «កុំស្លៀកខ្លីខ្លាំងពេក» ច្រៀងដោយ កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា រ៉េត ស៊ូហ្សាណា។ ដោយត្រូវបាននិពន្ធទំនុកច្រៀង និង Melody ដោយ ឌីជេក្តិប និងនិពន្ធបទភ្លេងដោយ Long Valentino។

បទថ្មីរបស់តារាចម្រៀងទាំងពីរក៏ដួង ក៏មានការចូលរួមសម្តែងពីតារាចម្រៀងប្រុស លោក ណុប ប៉ាយ៉ារិទ្ធ ផងដែរ គឺលោកបានដើរតួជាឪពុក សុគន្ធកញ្ញា ដើរតួជាម្តាយ និង ស៊ូហ្សាណា ដើរតួជាកូនស្រី។

មិនតែប៉ុណ្ណោះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានរាំចាក់ក្បាច់យ៉ាងឡូយ ធ្វើឱ្យបទចម្រៀងទាំងមូលពោរពេញទៅដោយភាពក្រមិចក្រមើម កំប្លុកកំប្លែងច្រើនទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]