ថៃ៖ ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេមើលទៅ សម្រាប់ក្មេងប្រុសម្នាក់ ដែលបានទៅធ្វើការវះកាត់កែសម្ផស្ស ដោយទៅធ្វើខ្ទង់ច្រមុះឱ្យឡើងខ្ពស់ស្អាត តាំងពីវ័យក្មេងមក។ បច្ចុប្បន្នគេមានអ្នកតាមដាន នៅក្នុងហ្វេសប៊ុកប្រមាណជាជាង១លាននាក់ឯណោះ។

ចង់ដឹងទេថា តើពេលនេះសម្រស់របស់គេទៅជាយ៉ាងណាហើយ?

កាលពីពេលថ្មីៗ ក្មេងប្រុសជំទង់ មានឈ្មោះថា Suchat Chankaeo ឬដែលមានឈ្មោះ ហៅក្រៅថា យ៉ាយ៉ា វ័យក្មេងម្នាក់នេះ ក៏បានបង្ហាញសម្រស់របស់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា គេពិតជាមានភាពប្លែកខុសពីមុនច្រើន ដោយគេបានកែច្រមុះបន្ថែម និងបានប្តូរពណ៌សក់ថ្មី។

ទន្ទឹមនឹងនេះផងដែរ ក៏មានពាក្យរិះគន់ជាច្រើនពីមហាជនទូទៅថា Suchat Chankaeo នៅក្មេងយ៉ាងនេះ មិនគួរទៅវះកាត់ធ្វើច្រមុះនោះទេ។ ទើបចុងក្រោយនេះ គេក៏បានលើកយកទាំងអត្តសញ្ញាណប័ណ្ណរបស់ខ្លួនមកបង្ហាញតែម្តងថា ឆ្នាំនេះខ្លួនគ្រប់អាយុ១៨ឆ្នាំហើយ ព្រមទាំងបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា៖

«សុំអនុញ្ញាតបកស្រាយចម្ងល់ដែលគ្រប់គ្នាសង្ស័យថា ការទៅធ្វើច្រមុះ អាយុប៉ុណ្ណឹងធ្វើមិនបានឬ? ឆ្នាំនេះខ្ញុំអាយុ១៨ឆ្នាំហើយ ឯរឿងទៅធ្វើត្របកភ្នែក២ជាន់នោះគឺខ្ញុំមិនធ្វើទេ។ គ្រប់គ្នាតែងតែចង់ស្អាត ខ្ញុំក៏ដូចគ្នាដែរ។ 

តើអ្នកគិតថារូបខ្ញុំពីមុនស្រស់ស្អាតហើយឬ បានជានាំគ្នាជេរស្តីខ្ញុំរឿងទៅធ្វើច្រមុះ? សម្រាប់ខ្ញុំគិតថា វាជារឿងសាមញ្ញប៉ុណ្ណោះ ព្រោះមិនថាក្មេងឬចាស់តែងតែចង់ស្អាតគ្រប់គ្នា។ ដូច្នេះអ្នកដែលចូលមកតាមដានព័ត៌មានអំពីខ្ញុំគួរប្រើវិចារណញ្ញាណយល់ពីខ្ញុំផង ព្រោះខ្លួនខ្ញុំក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលដូចគ្នាដែរ»។  

គួរឱ្យដឹងដែរថា ដោយសារតែមានចំណង់ចង់ក្លាយខ្លួនទៅជាភេទទី៣ផងនោះ បាននាំឱ្យ Suchat Chankaeo សម្រេចចិត្តចំណាយប្រាក់ជាច្រើន ដើម្បីទៅវះកាត់ធ្វើច្រមុះ តាំងពីអាយុមិនទាន់គ្រប់១៨ឆ្នាំមកម្ល៉េះ។ គេក៏បានទទួលការរិះគន់យ៉ាងខ្លាំងក្លាពីមនុស្សនៅជុំវិញខ្លួន ប៉ុន្តែគេក៏បានប្រាប់ថា ការទៅធ្វើច្រមុះនេះមិនមែនដោយសារតែចង់ល្បីអ្វីនោះទេ ហេតុផលសំខាន់គឺគ្រាន់តែចង់ស្រស់ស្អាតប៉ុណ្ណោះ៕

ទស្សនារូបភាពខាងក្រោម៖ 

រូបថ្មី Suchat Chankaeo
រូបភាពកាលមិនទាន់ទៅធ្វើច្រមុះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]