ចិន៖ អាជ្ញាធរក្រុងប៉េកាំងកំពុងចាត់វិធានការទប់ស្កាត់ ចោរលួចក្រដាសអនាម័យនៅតាមបង្គន់សាធារណៈ ដោយការប្រើប្រាស់កម្មវិធីសម្គាល់មុខជាជំនួយ។ នេះយោងតាមសេចក្តីរាយការណ៍របស់កាសែត The New York Times។

ហេតុតែក្រដាសអនាម័យត្រូវជនមិនស្គាល់មុខលួចយកទៅអស់ ធ្វើឲ្យអ្នកក្រោយគ្មានអ្វីប្រើ បានធ្វើឲ្យអាជ្ញាធរត្រូវតែរកវិធីដោះស្រាយ។ ប្រភពដដែលបានរាយការណ៍ថា ការទប់ស្កាត់ និងកាត់បន្ថយមិនឲ្យចោរលួចយកក្រដាសអនាម័យទៅបាន គឺទាមទារឲ្យមានជំនួយពីកម្មវិធីស្កេនមុខអ្នកប្រើជាមុនសិន ដើម្បីរក្សាទិន្នន័យឲ្យដឹងថាជានរណាគេ មុនពេលក្រដាសអនាម័យដែលស្ថិតនៅក្នុងប្រអប់បិទជិត បញ្ចេញមកខាងក្រៅក្នុងចំនួនមានកំណត់ ពោលគឺបរិមាណក្រដាសក្នុងប្រវែង ៦០សង់ទីម៉ែត្រប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់ប្រើរាល់៩នាទីម្តង។

គួរឲ្យដឹងថា ប្រអប់រក្សាក្រដាសអនាម័យដែលមានមុខងារស្កេនមុខនេះ មានតម្លៃ៧៥០ដុល្លារ។ សេចក្តីរាយការណ៍បន្ថែមថា បើសិនជាការសាកល្បងមានប្រសិទ្ធភាព នោះនឹងមានការបំពាក់ទូទាំងបង្គន់សាធារណៈតែម្តង។ ទោះយ៉ាងណាមានមតិមួយចំនួនលើកឡើងថា ក្រដាសហាក់ដូចជាខ្លីពេកហើយ៕

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ ចំពោះវិធីទប់ស្កាត់នេះ?

ប្រភព៖ TheVerge | CGTN

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ពេលនេះបែកធ្លាយ «រូបរាង ពណ៌ តម្លៃ» របស់ Galaxy S8 និង S8 Plus កាន់តែច្បាស់ហើយ..!

បរទេស៖ មុនកាលបរិច្ឆេទអំឡុងខែមេសាខាងមុខនេះ ដែលក្រុមហ៊ុនសាមស៊ុង ត្រូវបានគេរំពឹងថានឹងបញ្ចេញម៉ូដែលទូរសព្ទស្មាតហ្វូន Galaxy ត្រកូល S ស៊េរីថ្មីចុងក្រោយរបស់ខ្លួន ថ្មីៗនេះស្រាប់តែលេចធ្លាយរូបរាងនិងពណ៌របស់វាកាន់តែច្បាស់ ជាមួយនឹងតម្លៃដែលគេនឹងត្រូវដាក់លក់លើទីផ្សារផងដែរ។

យោងតាមប្រភពពីគណនី Twitter របស់លោក Evan Blass ដែលធ្លាប់ទម្លាយរូបរាងម្តងរួចមកហើយកាលពីខែមករា ដើមឆ្នាំ២០១៧ ដោយលើកនេះ បានទម្លាយឲ្យអ្នកប្រើប្រាស់បានឃើញនូវពណ៌ចំនួន៣ របស់ម៉ូដែលទូរសព្ទ Galaxy S8 និង S8 Plus ខណៈការប្រកាសចេញជាផ្លូវការក្នុងខែមេសាមិនទាន់មកដល់ផងនោះ។ ពណ៌របស់ទូរសព្ទ Galaxy S8 និង S8 Plus មានដូចជា ខ្មៅ (Black Sky) ប្រផេះ (Orchid Grey) និងប្រាក់ (Arctic Silver)។

សម្រាប់តម្លៃវិញ ប្រភពដដែលបានទម្លាយឲ្យដឹងថា S8 (៧៩៩អ៊ឺរ៉ូ ឬប្រមាណ៨៥៩ដុល្លារ) និង S8+ (៨៩៩អ៊ឺរ៉ូ ឬប្រមាណ ៩៦៧ដុល្លារ)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]