ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជូនដំណឹងជាថ្មី ដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងការផ្សាយគ្រឿង ស្រវឹង ដោយសារតែក្នុងរយៈពេលកន្លងមក មានក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មិនអនុវត្តន៍តាមសេចក្តី ជូនដំណឹងលើកទី១ ស្តីពីការចាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានលក្ខណៈទាក់ទាញឲ្យទស្សនិកជន ចង់ពិសារគ្រឿងស្រវឹង។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធ ទៅ នឹងការផ្សាយគ្រឿងស្រវឹង នៅសណ្ឋាគារសាន់វ៉េថា ដើម្បីរួមចំណែកតាមអនុសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាការរួមចំណែក អនុវត្តន៍ផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ជាមួយគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងព័ត៌មានសូមជូនដំណឹង ដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយព្រមទាំងការផ្សាយ ពាណិជ្ជកម្មតាមទូរទស្សន៍ ពាក់ព័ន្ធ និងគ្រឿងស្រវឹងត្រូវអនុវត្តន៍នូវសារសុវត្ថិភាពចរាចរណ៍ ដែលមានដូចជា៖ ទី១-រាល់ការផ្សាយពាណិជ្ជកម្មស្រាស្រាបៀរ តាមទូរទស្សន៍ ត្រូវមានផ្សាយជាអក្សរ ឲ្យមានរយៈពេលយ៉ាងតិច បំផុត២វិនាទី។
ទី២-ហាមផ្សព្វផ្សាយបែបអូសទាញ លើកទឹកចិត្តយុវជនវ័យជំទង់ និងមនុស្សពេញវ័យឲ្យពិសារគ្រឿងស្រវឹង តាមរយៈការផ្តល់រង្វាន់ជាទឹកប្រាក់ ឬវត្ថុប្រើប្រាស់ផ្សេងៗជាដើម។

លោក បញ្ជាក់ថា “ការពិសារគ្រឿងស្រវឹងសូម្បីតែ ក្នុងកម្រិតតិចតួចក្តីក៏អាចបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង និងអ្នកប្រើប្រាស់ផ្លូវរួមដំណើរផ្សេងទៀត”៕

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]