(តាកែវ)៖ គួរឲ្យអាសូរខ្លាំងណាស់! ក្មេងតូចៗអាយុចាប់ពី៣ទៅ៤ឆ្នាំ (ប្រុស៣នាក់ ស្រីម្នាក់) បានលង់ទឹកស្រាប់យ៉ាងវេទនា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅទីតាំងទឹកស្រះសម្រាប់ស្តុកលក់ ក្នុងភូមិតាមួង ឃុំព្រៃផ្គាំ ស្រុកអង្គបុរី ខេត្តតាកែវ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្មេងរងគ្រោះទាំង៤នាក់ បាននាំគ្នាទៅលេងនៅទឹកស្រះនោះ ស្រាប់តែលង់ស្លាប់ទាំងអស់គ្នាតែម្តង ដោយឪពុកម្តាយមិនបានដឹងនោះទេ។
យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ទឹកស្រះនេះជាកម្មសិទ្ធិរបស់លោក ឈុន សារិន ហៅពៅប៉ោង ដែលជាកន្លែងស្តុកទុកសម្រាប់លក់ និងចែកចាយ។
បើតាមសមត្ថកិច្ចក្មេងរងគ្រោះទាំង៤នាក់រួមមាន៖ ទី១ឈ្មោះ សុខ សុផានិត ភេទប្រុសអាយុ៤ឆ្នាំ ទី២ឈ្មោះ សុខ សាប ភេទប្រុស អាយុ៤ឆ្នាំ ទី៣ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៤ឆ្នាំ និងទី៤ឈ្មោះ រឿន ស្រីយ៉ា ភេទស្រី អាយុ៣ឆ្នាំ។
បន្ទាប់ពីប្រទះឃើញសព ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននបានទៅស្រង់ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ Fresh News
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មនុស្សប្រុស-ស្រីប្រមាណ2000នាក់ចុះចាប់ត្រីតាមប្រពៃណី
ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី រាប់ពាន់នាក់បាននាំគ្នាទៅចាប់ត្រីក្នុងតំបន់ត្រពាងក្រំក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ដែលបានប្រព្រឹត្តទៅចំនួន៣ថ្ងៃគឺ១៧-១៨-១៩ ខែមីនា ឆ្នាំ២០១៧ ដែលជាប្រពៃណីខ្មែកើតមានតាំងពីដូនតាមមក ហើយមកដល់សព្វថ្ងៃអ្នកភូមិនៅតែនាំគ្នារក្សាទំនៀមទំលាប់នេះ និងកំពុងក្លាយទៅជាការចាប់អារម្មណ៏ហើយស្ថាប័នជំនាញកំពុងតែធ្វើការអភិរក្សផងដែរ ។ លោក កង ចន្ធីរិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំប្រាប់ឲ្យដឹងថា គ្រាន់តែប្រជាពលរដ្ឋមកពីគ្រប់ទិសទីមិនតិចជាង២.០០០នាក់នោះទេបាននាំគ្នាចុះចាប់ត្រីក្នុងត្រពាំងក្រំ មានឈ្នាង អង្រុត និងថ្នងកៀរត្រី ម្នាក់ៗប្រកបដោយទឹកមុខសប្បាយរីករាយដោយមានឮសូរសំលេងហូរកញ្ចៀវថែមទៀតក្នុងនោះមានអ្នកខ្លះបានត្រីតិច និងខ្លះទៀតបានត្រីច្រើន ។
លោកប្រធានមន្ទីរវប្បធម៌ខេត្តបានប្រាប់បន្តថា មុននឹងចុះចាប់ត្រីនោះគឺប្រជាពលរដ្ឋនៅឃុំជាំងក្រវៀន និងឃុំជាំ បានណាត់គ្នាមុន១សប្តាហ៏បន្ទាប់មកក៏បានស្រុះគ្នាមានរហូតដល់ទៅរាប់ពាន់នាក់ចុះមកចាប់ត្រីមានអ្នកខ្លះចុះក្នុងទឹក និងខ្លះទៀតនៅលើគោកចាំទទួលត្រី ។ បើតាមមន្ត្រីរបស់លោកដែលបានចុះទៅស្រាវជ្រាវចំនួន៣ថ្ងៃនៅទីនោះក៏បានដឹងពីសាវតាជាច្រើនពិសេសបានសួរចាស់ៗប្រពៃណីចាប់ត្រីនេះមានតាំងពីដូនតាមកក្នុងសម័យនោះនៅពេលណាដែលចាប់ត្រីបានច្រើនជាលក្ខណៈសហគមន៏គឺត្រូវចែកដល់ចាស់ៗដែលនៅឯផ្ទះ និងអ្នកកូនខ្ចីសល់ប៉ុន្មានអាំងចែកគ្នាហូបតែមកដល់សព្វថ្ងៃនេះប្រជាពលររដ្ឋដែលនេសាទបានត្រីនាំគ្នាអាំងហូប និងចាក់ចំរៀងស្តាប់រាំលេងសប្បាយថែមទៀត ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបញ្ជាក់ថា តាមការស្រាវជ្រាវដឹងថា ភូមិមូលត្រូវបានប្រជាពលរដ្ឋនាំគ្នាលើកដីចាក់ដែលមានអង្កត់ផ្ជិតពី២៥០ទៅ៣០០ម៉ែត្រ និងបានជីកទំនប់នៅជុំវិញដែលមានអាយុកាលប្រហែល៣.០០០ឆ្នាំមកហើយ ដែលឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ប្រជាពលរដ្ឋនៅតំបន់ខាងលើនូវតែរក្សាប្រពៃណីនេះបន្តរហូតដល់សព្វថ្ងៃគឺប្រពៃណីចាប់ត្រីដែលក្នុង១ឆ្នាំអ្នកភូមិត្រូវបានណាត់គ្នាម្តងដើម្បីចុះចាប់ត្រីនោះរូបលោកសូមកោតសរសើ ។ ខាងមន្ទីររបស់លោកក៏បានចងក្រងឯកសារមួយដើម្បីរៀបចំធ្វើជារបាំសម្រាប់ជាទឹកតាងបញ្ជាក់ពីវប្បធម៌របស់អ្នកខេត្តត្បូងឃ្មុំផងដែរ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]