ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ទៅ​ចាប់​ត្រី​ក្នុង​តំបន់​ត្រ​ពាង​ក្រំក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​៣​ថ្ងៃ​គឺ​១៧-១៨-១៩ ខែមីនា ឆ្នាំ​២០១៧ ដែល​ជា​ប្រពៃណី​ខ្មែ​កើត​មាន​តាំងពី​ដូន​តាម​មក ហើយ​មក​ដល់​សព្វថ្ងៃ​អ្នក​ភូមិ​នៅ​តែ​នាំ​គ្នា​រក្សា​ទំនៀមទំលាប់​នេះ និង​កំពុង​ក្លាយទៅជា​ការ​ចាប់​អារ​ម្ម​ណ៏​ហើយ​ស្ថាប័ន​ជំនាញ​កំពុង​តែ​ធ្វើការ​អភិរក្ស​ផង​ដែរ ។ លោក កង ច​ន្ធី​រិ​ទ្ធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ថា គ្រាន់តែ​ប្រជា​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​មិន​តិច​ជាង​២.០០០​នាក់​នោះ​ទេ​បាន​នាំ​គ្នា​ចុះ​ចាប់​ត្រី​ក្នុង​ត្រពាំង​ក្រំ មាន​ឈ្នាង អ​ង្រុត និង​ថ្នង​កៀរ​ត្រី ម្នាក់​ៗ​ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​ដោយ​មាន​ឮ​សូរ​សំលេង​ហូរ​ក​ញ្ចៀ​វ​ថែមទៀត​ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​ត្រី​តិច និង​ខ្លះ​ទៀត​បាន​ត្រី​ច្រើន ។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​ប្រាប់​បន្ត​ថា មុន​នឹង​ចុះ​ចាប់​ត្រី​នោះ​គឺ​ប្រជាពលរដ្ឋ​នៅឃុំ​ជាំ​ង​ក្រវៀន និង​ឃុំ​ជាំ បាន​ណាត់គ្នា​មុន​១​ស​ប្តា​ហ៏​បន្ទាប់​មក​ក៏​បាន​ស្រុះគ្នា​មាន​រហូត​ដល់​ទៅ​រាប់​ពាន់នាក់​ចុះ​មក​ចាប់​ត្រី​មាន​អ្នកខ្លះ​ចុះ​ក្នុង​ទឹក និង​ខ្លះ​ទៀត​នៅ​លើគោក​ចាំ​ទទួល​ត្រី ។ បើ​តាម​មន្ត្រី​របស់​លោក​ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ចំនួន​៣​ថ្ងៃ​នៅ​ទីនោះ​ក៏​បានដឹង​ពី​សាវតា​ជា​ច្រើន​ពិសេស​បាន​សួរ​ចាស់​ៗប្រពៃណី​ចាប់​ត្រី​នេះ​មាន​តាំងពី​ដូនតា​មក​ក្នុង​សម័យ​នោះ​នៅ​ពេល​ណា​ដែល​ចាប់​ត្រី​បាន​ច្រើនជា​លក្ខណៈ​សហ​គម​ន៏​គឺ​ត្រូវ​ចែក​ដល់​ចាស់​ៗ​ដែល​នៅ​ឯ​ផ្ទះ និង​អ្នក​កូនខ្ចី​សល់​ប៉ុន្មាន​អាំង​ចែក​គ្នា​ហូបតែ​មក​ដល់​សព្វ​ថ្ងៃនេះ​ប្រជា​ពលរ​រដ្ឋ​ដែល​នេសាទ​បាន​ត្រី​នាំ​គ្នា​អាំង​ហូប និង​ចាក់​ចំរៀង​ស្តា​ប់រាំ​លេងសប្បាយ​ថែម​ទៀត ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​ដឹង​ថា ភូមិ​មូល​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​លើកដី​ចាក់​ដែល​មាន​អង្កត់​ផ្ជិ​ត​ពី​២៥០​ទៅ​៣០០​ម៉ែត្រ និង​បាន​ជីក​ទំនប់​នៅ​ជុំវិញ​ដែល​មាន​អាយុកាល​ប្រហែល​៣.០០០​ឆ្នាំ​មក​ហើយ ដែល​ឆ្លងកាត់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​នូវ​តែ​រក្សា​ប្រពៃណី​នេះ​បន្ត​រហូត​ដល់​សព្វថ្ងៃ​គឺ​ប្រពៃណី​ចាប់​ត្រី​ដែល​ក្នុង​១​ឆ្នាំ​អ្នក​ភូមិ​ត្រូវ​បាន​ណាត់គ្នា​ម្តង​ដើម្បី​ចុះ​ចាប់​ត្រី​នោះ​រូប​លោក​សូម​កោតសរសើ ។ ខាង​មន្ទីរ​របស់​លោក​ក៏​បាន​ចងក្រង​ឯកសារ​មួយ​ដើម្បី​រៀបចំ​ធ្វើ​ជា​របាំ​សម្រាប់​ជា​ទឹក​តាង​បញ្ជាក់​ពី​វប្បធម៌​របស់​អ្នក​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋ ! ក្រុមហ៊ុនស្រាបៀរ Ganzberg ផ្តល់សំបុត្រជិះរថយន្តក្រុង១០០គ្រឿង ដោយឥតគិតថ្លៃ ឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ពិតជាដំណឹងល្អណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនី ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត នៅតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ, ដោយក្រុមហ៊ុនស្រាបៀរ Ganzberg បានប្រកាសផ្តល់សំបុត្រជិះរថយន្តក្រុងចំនួន១០០គ្រឿង ដែលស្មើនឹងប្រមាណ៥០០០នាក់ដោយឥតគិតថ្លៃ។ នេះបើយោងតាមតំណាងក្រុមហ៊ុនស្រាបៀរ Ganzberg ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។

តំណាងក្រុមហ៊ុនស្រាបៀរ Ganzberg បានបញ្ជាក់ថា ការផ្តល់សំបុត្រជិះរថយន្តក្រុង ទៅស្រុកកំណើតដោយឥតគិតថ្លៃនេះ គឺជាការរួមចំណែកជួយកាត់បន្ថយដល់ការចំណាយបងប្អូនប្រជាពលរដ្ឋ និងកម្មករ​-កម្មការិនី ដែលចាំបាច់ត្រូវលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ឪពុកម្តាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ហើយក៏នឹងជួយទប់ស្កាត់ការដំឡើងថ្លៃ សំបុត្រជិះរថយន្ត ដែលតែងតែកើតមានឡើងផងដែរ។

តំណាងក្រុមហ៊ុនដដែលរូបនោះ បានអះអាងថា ការចេញដំណើរជិះរថយន្តក្រុង១០០គ្រឿងដោយឥតគិតថ្លៃនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ដោយចេញដំណើរពីកោះពេជ្រ, រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិត នៃដំណើរការផ្តល់សំបុត្រជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះ ក្រុមហ៊ុន Ganzberg នឹងជូនដំណឹងជាផ្លូវការនៅថ្ងៃស្អែក ឬខានស្អែក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]