ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយ នូវកំពូលតារាចម្រៀងCountry Song , Taylor Swift ដែលមានទេពកោសល្យ ពិសេសៗតាំងពីកំណើតនោះ ពេលនេះ បានបង្ហាញពីគំរោងនៃការ រៀបចំគ្រួសាររបស់នាងហើយ។ 

Taylor Swift កាលពីពេលថ្មីៗនេះ បានប្រាប់ទៅ សារព័ត៍មានបរទេសមួយថា នាងកំពុងចាប់ផ្តើម គិតគូរពីការបង្កើតគ្រួសារមួយ ជាមួយអនាគតស្វាមីរបស់នាង។ ក្នុងនោះ នាងបាន បញ្ជាក់ថា នាងចង់បានកូនយ៉ាងតិចចំនួន បួននាក់ ដើម្បីឲ្យពួកគេអាចនៅក្បែរនាង និងមានគ្នាអ៊ូអរច្រើន។ នាងនិយាយថា នាងចូលចិត្ត និងគ្រោងរស់នៅជាលក្ខណះ គ្រួសារធំ ជាមួយស្វាមី និងកូនៗជាទីស្រឡាញ់របស់នាងទៅ ថ្ងៃអនាគត ប៉ុន្តែសម្រាប់នាង ការផ្ញើរវាសនាទៅលើនរណាម្នាក់ជារឿងសំខាន់ណាស់។ ដោយសារតែបែបនេះ ទើបពេលថ្មីៗនេះ នាងបានណាត់ជួបជាមួយ Conor Swiftly ដែលជាមិត្តប្រុសម្នាក់ស្ថិតក្នុងការពិចារណារបស់នាង។

តាមប្រភពព័ត៍មានបានបង្ហាញថា នាងបានទិញផ្ទះមួយខ្នងនៅជិតផ្ទះរបស់ Conor Swiftly ដើម្បីងាយស្រួលក្នុងការទាក់ទងគ្នា ហើយគេទាំងពីរនាក់ហាក់ដូចជាកំពុង ផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់។

គួររំលឹកថា Taylor Swift មានទេព្យកោសល្យពីកំណើត លើការលេង Guitar , ការនិពន្ធ ភ្លេង និងទំនុកច្រៀង, ចេះច្រៀង ,ដើរម៉ូត និងមានជំនាញជាអ្នកនិពន្ធ និងដឹកនាំរឿងទៀតផង។

Taylor Swift និង មិត្តប្រុស

Sokunthea

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]