តៃវ៉ាន់៖ កាលពីថ្ងៃទី ១០ មីនា កន្លងទៅ ស្រីស្អាតជនជាតិសឹង្ហបុរីមួយរូប ឈ្មោះថា Vaune Phan បានបើកម៉ូតូធំរបស់នាងនៅក្នុងទឹកដីតៃវ៉ាន់ ប៉ុន្តែនៅខណៈពេលដែលនាងកំពុងតែធ្វើដំណើរនៅលើ ផ្លូវល្បឿនលឿនមួយនៅទីនោះ ស្រាប់តែមានប៉ូលិសមួយក្រុមមកស្កាត់ផ្លូវនាងតែម្តង។ 

ភ្លាមៗនោះ នាងក៏បានដឹងខ្លួនថា នាងបានល្មើសនឹងច្បាប់ចរាចរណ៍ហើយ ព្រោះផ្លូវល្បឿនលឿននៅក្នុងតៃវ៉ាន់ មិនត្រូវបានអនុញ្ញាតឲ្យមានម៉ូតូបើកបរនោះទេ។

យោងទៅតាមសារព័ត៌មាន Lianhe Wanbao បានឲ្យដឹងថា កញ្ញា Vaune ត្រូវបានគេស្គាល់ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារតែភាពស៊ិចស៊ី និងរូបថតដ៏ទាក់ទាញជាច្រើនរបស់នាងនៅក្នុងអ៊ិនធើណែត។

អតីតអ្នកបម្រើលើយន្តហោះ និងជាអ្នកងប់ងល់នឹងម៉ូតូធំរូបនេះ តែងតែបង្ហោះរូបភាព និងសកម្មភាពប្រចាំថ្ងៃរបស់នាង ទៅលើទំព័រហ្វេសប៊ុក និង blog ផ្ទាល់ខ្លួនរបស់នាង។

គួរឲ្យដឹងដែរថា នេះជាលើកដំបូងរបស់នាងដែលបានធ្វើដំណើរមកកាន់ទឹកដីតៃវ៉ាន់ ដែលមានមិត្តភក្តិរបស់នាងម្នាក់ជាជំនួយការ។ នៅពេលកើតហេតុនោះ នាងកំពុងតែធ្វើដំណើរទៅកាន់ភ្នំ Alishan ដោយនាងបានឆ្លងកាត់ផ្លូវល្បឿនលឿនមួយខ្សែ ទើបបណ្តាលឲ្យមានរឿងហេតុបែបនេះកើតឡើងតែម្តងទៅ។

កញ្ញា Vaune ក៏បានបង្ហោះរូបថតមួយចំនួន ទៅក្នុងទំព័រហ្វេសប៊ុករបស់នាង ដើម្បីពន្យល់អំពីហេតុការណ៍ដែលបានកើតឡើង។ នាងបានពន្យល់ថា នាងមិនបានដឹងទេថា ប៉ូលិសកំពុងតែព្យាយាមបញ្ឈប់ការបើកបររបស់នាង ដោយសារតែពេលនោះ នាងកំពុងតែនិយាយទូរស័ព្ទ ហើយនាងក៏មិនបានលឺចម្លែកស៊ីរ៉ែនដែរ រហូតទាល់តែប៉ូលិសមកឃាំងផ្លូវនាងពីមុខតែម្តង ទើបនាងដឹងខ្លួន។

លើសពីនេះ នាងក៏បានបង្ហោះរូបថតមួយសន្លឹក ដែលបានថតជាមួយប៉ូលិសមួយក្រុម ជាមួយចំណងជើងបែបកំប្លែងថា “មានគេដេញពីក្រោយបែបនេះ ជារឿងធម្មតាទៅហើយសម្រាប់ខ្ញុំ”

ទោះជាយ៉ាងណា ប៉ូលិសមិនបានផាកពិន័យនាងឡើយ។ ពួកគេគ្រាន់តែពន្យល់នាងឲ្យច្បាស់អំពីច្បាប់ចរាចរណ៍ នៅក្នុងទឹកដីមួយនេះតែប៉ុណ្ណោះ។

បន្ទាប់ពីហេតុការណ៍នោះរួចមក នាងបានបង្ហោះពាក្យមួយឃ្លាដែលបង្ហាញពីអារម្មណ៍ធូរស្រាលក្នុងចិត្តថា “ឥឡូវនេះខ្ញុំមិនអីទេ។ អរគុណខ្លាំងណាស់ តៃវ៉ាន់!”

យ៉ាងណាមិញ កម្រងរូបភាពជាច្រើនរបស់នាង បានធ្វើឲ្យប្រិយមិត្តកម្ពុជា មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគេឃើញកញ្ញា មានបង្ហោះរូបភាពជាច្រើនដែលបង្ហាញពីសកម្មភាពរបស់កញ្ញា ធ្លាប់មកកម្សាន្តនៅប្រទេសកម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបទៀតផង។ ចង់ដឹងថា កញ្ញាស៊ិចស៊ីជិះម៉ូតូធំ ដែលត្រូវប៉ូលិសអប់រំរូបនេះ មកកម្សាន្តនៅកម្ពុជាសប្បាយយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖  

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ ខ្លារខិនមួយក្បាល ត្រូវហ្វូងឆ្កែអ្នកប្រមាញ់ ខាំហែកស៊ីយ៉ាងសាហាវ រហូតទាល់តែងាប់ (មានវីដេអូ)

ណាមីប៊ី៖ វីដេអូឃ្លីបដ៏គួរព្រឺព្រួចមួយ ថតជាប់ទិដ្ឋភាពរបស់ខ្លារខិនអភ័ព្វមួយក្បាល នៅតំបន់ព្រៃមួយកន្លែង ក្នុងប្រទេសណាមីប៊ី ត្រូវបានវាយប្រហារដោយសត្វឆ្កែ៤ក្បាល របស់ក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ សម្រុកក្បាលគ្នាខាំហែកស៊ីទាំងកំរោល មុនពេលវាត្រូវបានវាយ នឹងដំបងព្រនង់រហូតដល់ងាប់។

ជាក់ស្តែង តាមរយៈរូបភាពក្នុងវីដេអូឃ្លីប គេអាចលឺសូរសម្លេងសើច របស់ក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ខាងលើ ខណៈដែលពួកគេកំពុងតែ នាំគ្នាសម្លឹងឈរមើលសត្វឆ្កែរបស់ខ្លួន ដណ្តើមគ្នាខាំហែកស៊ីខ្លារខិន។

ក្នុងនោះគេឃើញទៀតថាដែរថា ខ្លារខិនដ៏គួរឲ្យអាណិតខាងលើនេះ បានដេកដួលនៅនឹងដី ខណៈខ្លួនវាអស់សមត្ថភាពនឹងតបត។ ក្រោយមក ម្នាក់ក្នុងចំណោមក្រុមអ្នកប្រមាញ់ ក៏បានយកដំបងឈើដ៏វែងមួយ ទៅរុញបុកមាត់របស់ខ្លារខិនខាងលើនេះ មុនពេលដែលអ្នកប្រមាញ់ផ្សេងទៀត ចូលមកវាយប្រហារវា ដោយប្រើពូថៅកាប់សម្លាប់យ៉ាងអាក្រក់បំផុត។

លោក Audrey Delsink ប្រធាននៃមនុស្សធម៌អន្តរជាតិ (Humane Society International) បានមានប្រសាសន៍ថា «ការវាយប្រហារនេះ (ប្រមាញ់) គឺជារឿងមួយដ៏គួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង នៅទូទាំងប្រទេសណាមីប៊ី និងពិភពលោកទាំងមូល»

អ្នកស្រី Nasha Kalinina អ្នកនាំពាក្យ ពីខាង International Trade Policy Specialist រួមជាមួយនឹងខាង Humane Society International បានថ្លែងដែរថា «គ្មានវិធីសាស្រ្តសម្លាប់ដ៏ត្រឹមត្រូវណាមួយ ត្រូវបានលើកយកមកបង្ហាញឡើយ។ មានន័យថា រាល់ការសម្លាប់ទាំងអស់ គឺប្រព្រឹត្តទៅដូចជាអន្ទាក់ដ៏ឃោរឃៅ ការដាក់ថ្នាំបំពុល និងការបរបាញ់ដោយប្រើសត្វឆ្កែជា។ រឿងដែលជាបញ្ហានោះ បុរសទាំងអស់ (ក្រុមអ្នកប្រមាញ់) ក្នុងវីដេអូឃ្លីបនេះ យើងអាចមើលឃើញថា ពួកគេមានកាំភ្លើងនៅជាប់នឹងខ្លួន ប៉ុន្តែបែរជាមិនប្រើប្រាស់វាទៅវិញ»

អ្នកស្រីបានឲ្យដឹងទៀតថា «ពួកយើងចង់មានការហាមឃាត់ ក្នុងការសម្លាប់សត្វ ដោយប្រើវិធីសាស្រ្តបែបនេះ ដូចជា ការដាក់អន្ទាក់ ដាក់ថ្នាំបំពុល ប្រមាញ់ដោយប្រើសត្វឆ្កែ និងការប្រើប្រាស់ដំបងព្រនង់វាយជាដើម។ ព្រោះទាំងអស់នោះ វាបណ្តាលឲ្យរងការឈឺចាប់ យ៉ាងធ្ងន់ធ្ងរទៅលើសត្វ»

គួរឲ្យដឹងដែរថា ក្រុមអ្នកប្រយុទ្ធប្រឆាំងការពារសត្វព្រៃ ជឿជាក់ថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅកសិដ្ឋានមួយកន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងកសិកម្ម ដែលមានទីតាំងស្ថិតនៅភាគខាងកើត ឧទ្យានជាតិ Waterberg Plateau National Park នៃប្រទេសណាមីប៊ី។ ខាងក្រុមអ្នកប្រយុទ្ធប្រឆាំងការពារសត្វព្រៃខាងលើ បានធ្វើការស្នើរសុំឲ្យខាង រដ្ឋាភិបាលក្នុងតំបន់ គួរណាស់ចាត់វិធានការទប់ស្កាត់ និងចេញគោលការណ៍ហាមឃាត់ លើការសម្លាប់សត្វព្រៃស្ថិតក្នុងរូបភាព ដ៏គួរឲ្យរន្ធត់នេះផងដែរ។

ទោះបីជាយ៉ាងណាក្តី ទាក់ទងជាមួយនឹងវីដេអូឃ្លីប ដែលត្រូវបានបែកធ្លាយនេះ បច្ចុប្បន្នកំពុងតែស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីតាមចាប់ខ្លួនជនល្មើស មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]