អាមេរិក៖ បងប្អូនភ្លោះប្រុសមួយគូដែលមិនដែលបែកគ្នាលើសពី ១៩ម៉ោងសោះនោះ ថ្មីៗនេះបានសាកល្បងរស់នៅឆ្ងាយពីគ្នារយៈពេលមួយសប្តាហ៍ ដែលលទ្ធផលពេលបានជួបគ្នាវិញនោះគឺថា រំភើបតែម្តង។

បងប្អូនភ្លោះ Ethan និង Grayson Dolan អាយុ១៧ឆ្នាំ រស់នៅរដ្ឋ New Jersey កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបណ្តាញ Youtube ដែលមានអ្នក subscribe រហូតដល់ទៅជាង ៣លានអ្នកឯណោះ។

វីដេអូចុងក្រោយនេះ ពួកគេបានបបួលគ្នាធ្វើរឿងមួយ គឺសាកល្បងរស់នៅឆ្ងាយពីគ្នារយៈពេលមួយសប្តាហ៍។

ពួកគេបានសរសេរចំណងជើងវីដេអូនោះថា “ពួកយើងចង់ដឹងថា តើជីវិតដែលគ្មានបងប្អូនភ្លោះរបស់ពួកយើងនៅជាគ្នានោះ វានឹងទៅជាយ៉ាងណា ...គឺថាវាពិតជាអាក្រក់ខ្លាំងណាស់”

វីដេអូនោះដែរ បានចាប់ផ្តើមដោយការគុបព្រួញនៅលើផែនទីដើម្បីធ្វើការជ្រើសរើសទីតាំងដែលពួកគេត្រូវទៅ ដែល Ethan ត្រូវទៅរដ្ឋ Colorado និង Grayson ត្រូវទៅហាវ៉ៃ។

បន្ទាប់ពីបានលាគ្នានៅឯព្រលានយន្តហោះ ពួកគេក៏បានចែកផ្លូវគ្នារៀងៗខ្លួន និងបានសន្យាថា ក្នុងមួយសប្តាហ៍នេះ ពួកគេនឹងមិនផ្ញើសារឲ្យគ្នាទៅវិញទៅមកទេ ។

ពួកគេក៏បានចាប់ផ្តើមដំណើរផ្សងព្រេងរបស់ពួកគេរៀងៗខ្លួន ដែល Ethan ទៅលេងជិះស្គីទឹកកក និងលេងកីឡាលើទឹកកក ខណៈពេលដែល Grayson ទៅលេងសមុទ្រ។

មើលទៅដំណើរកម្សាន្តថ្ងៃដំបូងរបស់ពួកគេដូចជាសប្បាយណាស់ ប៉ុន្តែពួកគេហាក់មានការនឹករលឹកគ្នានៅថ្ងៃបន្តបន្ទាប់។ Grayson ដែលបានធ្វើដំណើរទៅហាវ៉ៃនោះ បានសម្រក់ទឹកភ្នែកនៅពេលដែលគេបានបើកឡានចូលទិញអាហារ ព្រោះតែគេបាននឹកឃើញថា គេមិនដែលធ្វើរឿងមួយនេះតែម្នាក់ឯងទេពីមុនមក។

នៅពេលមួយទៀតនោះ ពួកគេបានបង្ហាញពីអារម្មណ៍នឹកគ្នាទៅវិញទៅមកតាមរយៈការយកវត្ថុគ្មានជីវិតទៅធ្វើជារូបបងប្អូនរបស់គេ ដោយ Grayson បានយកដូងធ្វើជាមុខរបស់ Ethan និង Ethan បានធ្វើរូប Grayson ពីព្រិលទឹកកក។

មួយសប្តាហ៍កន្លងទៅ ពួកគេក៏បានជួបគ្នាវិញ។ ពួកគេបានអោបគ្នាយ៉ាងណែនរហូតដល់បោកខ្លួនដួលទៅនឹងដីតែម្តង។ ពួកគេបានទទួលយកបទពិសោធន៍ដ៏ជូរចត់មួយ ដោយ Ethan បាននិយាយថា “វាពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចម្លែកណាស់”។ ភ្លាមៗនោះ Grayson បានបន្ថែមថា “ពួកយើងនឹងមិនធ្វើរឿងឆ្កួតៗបែបនេះទៀតទេ!”

ចុងក្រោយអ្នកទាំង២បាននិយាយថា ពួកយើងមានអារម្មណ៍ថា ទទេរស្អាត និងឯការ នៅពេលដែលពួកយើងរស់នៅឆ្ងាយពីគ្នា។ លើសពីនេះ ពួកគេក៏បាននិយាយទៀតថា ទោះបីជា ពួកគេរៀបការ ហើយត្រូវរស់នៅក្នុងគ្រួសារពីរផ្សេងគ្នាក៏ដោយ ក៏ត្រូវតែមានផ្ទះជាប់គ្នាដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ ដេលីម៊ែល

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ស្រៀវសាច់! បុរសម្នាក់ធ្លាក់ពីជាន់ទី២ មកក្រោមជុងរបងដែកជាប់គូទ ស្រែករកពុទ្ធោ (មានវីដេអូ)

ចិន៖ ហេតុការណ៏រន្ធត់មួយបានកើតឡើង ដោយមានបុរសម្នាក់បានធ្លាក់ពីលើអគារមកដី ជុងគូទជាប់នឹងរបងដែក ស្រែកទ្រហោរដោយភាពឈឺចាប់។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅសួនឧស្សាហកម្មស៊ីអាន ដែលមានទីតាំងនៅក្នុងទីក្រុងស៊ីអាន ខេត្តសាអានស៊ី ប្រទេសចិន។

នៅពេលកើតហេតុនោះ គឺបុរសរងគ្រោះកំពុងតែតម្លើងម៉ាស៊ីនត្រជាក់នៅជាន់ទី២នៃអគារ ស្រាប់តែគាត់បានធ្លាក់មកដីតែម្តង។ សំណាងមិនល្អ បុរសនេះមិនបានធ្លាក់មកផ្ទាល់នឹងដីទេ គឺគេបានធ្លាក់មកជុងគូទជាប់នឹងរបងដែកដែលនៅខាងក្រោមអគារនោះ ដែលបានធ្វើឲ្យកំប៉េះគូទរបស់គាត់ទាំងសងខាង ត្រូវបានដែកស្រួច២ដើមចាក់ចូលយ៉ាងឈឺផ្សារ។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញថា ក្រុមជួយសង្គ្រោះកំពុងព្យាយាមកាត់របងដែកដែលជុងជាប់នឹងគូទបុរសនោះ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការបញ្ជូនបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ចុងក្រោយ បុរសនោះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់ និងព្យាបាលរបួស៕

ចង់ដឹងថា ហេតុការណ៍នោះពិតជាធ្វើឲ្យអ្នកស្រៀវសាច់យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]