មនុស្សភាគច្រើន ប្រហែលជាចង់ដឹងណាស់ ថាតើប្រាក់កម្រៃពលកម្មរបស់ប្រជាជន នៅតាមបណ្តាប្រទេសនានាមួយចំនួន ជុំវិញពិភពលោកមានចំនួនប៉ុន្មានដែរទៅ?

ហេតុនេះ យើងនឹងធ្វើការបង្ហាញនូវតួលេខប្រាក់ឈ្នួលទាបបំផុត នៅតាមបណ្តាប្រទេសមួយចំនួន ដោយផ្អែកតាមស្តង់ដាររស់នៅ អត្រាពន្ធ និងអត្រាប្តូរប្រាក់ត្រឹមត្រូវ ដូចខាងក្រោមនេះ ៖

# ប្រាក់ឈ្នួលអប្បបរមានៅឯ ចក្រភពអង់គ្លេស មានតម្លៃស្មើនឹង ១ ៣៩៤ ដុល្លារសហរដ្ឋអាមេរិក 

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសអេស្ប៉ាញ មានតម្លៃស្មើនឹង ៧៥៥ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសបែលហ្ស៊ិក មានតម្លៃស្មើនឹង ១ ៤៩៨ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសបង់ក្លាដែស មានតម្លៃស្មើនឹង ១៩ ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ

# ប្រាក់ឈ្នួលអប្បបរមានៅឯ ហុងកុង មានតម្លៃស្មើនឹង ៦៩៩ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសម៉ារ៉ុក មានតម្លៃស្មើនឹង ២៦៤ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសអាល្លឺម៉ង់ មានតម្លៃស្មើនឹង ១ ៦៥៣ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសព័រទុយហ្គាល់ មានតម្លៃស្មើនឹង ៦៦១ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសតួកគី មានតម្លៃស្មើនឹង ៥០៩ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសកេនយ៉ា មានតម្លៃស្មើនឹង ៥៧ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសបារាំង មានតម្លៃស្មើនឹង ១ ៦៣៦ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសរុស្ស៊ី មានតម្លៃស្មើនឹង ៩០ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសកូរ៉េខាងជើង មានតម្លៃស្មើនឹង ៦៦ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសជប៉ុន មានតម្លៃស្មើនឹង ១ ២៥៦ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសលុចសំបួរ មានតម្លៃស្មើនឹង ២ ១៥៩ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសកាមេរូន មានតម្លៃស្មើនឹង ៧៥ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសប៉ូឡូញ មានតម្លៃស្មើនឹង ៤៥៩ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសអាហ្សង់ទីន មានតម្លៃស្មើនឹង ៤០៤ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសអូស្រ្តាលី មានតម្លៃស្មើនឹង ២ ៣៨០ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសអេហ្ស៊ីប មានតម្លៃស្មើនឹង ១៧៤ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសវ៉េណេស៊ុយអេឡា មានតម្លៃស្មើនឹង ៤៨ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសសិង្ហបុរី មានតម្លៃស្មើនឹង ១ ០៩៧ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃស្មើនឹង ១ ៤០៨ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសប្រេស៊ីល មានតម្លៃស្មើនឹង ២១៧ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសអ៊ីរ៉ង់ មានតម្លៃស្មើនឹង ២១៤ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសចិន មានតម្លៃស្មើនឹង ៣២៤ ដុល្លារសហរដ្ឋអាមេរិក

# ប្រាក់ឈ្នួលអប្បបរមានៅឯ ប្រទេសអាមេរិក មានតម្លៃស្មើនឹង ១ ២៩៦ ដុល្លារសហរដ្ឋអាមេរិក៕

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

សឹងមិនជឿ! រឿងចម្លែកៗទាំង ១៣ ដែលកើតមានតែនៅក្នុង ប្រទេសចិនប៉ុណ្ណោះ!

បើនិយាយទៅ ប្រិយមិត្តយើងភាគច្រើន ដឹងស្រាប់ទៅហើយថា ប្រទេសចិន ជាប្រទេស ដែលឧស្សាហ៍កើតមាន រឿងហេតុមិនគួរឲ្យជឿជាច្រើន មិនថាល្អ ឬអាក្រក់នោះទេ។

ហេតុនេះហើយ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នា មកតាមដានចំណុចប្លែកៗមួយចំនួនក្នុងប្រទេសចិនបន្ថែមទៀត ហើយជាពិសេស ប្រហែលជាគ្មានអ្នកធ្លាប់ដឹងពីមុនមកនោះទេ! ចង់ដឹងយ៉ាងណានោះ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

១. ត្រីឆ្លាម និងក្រពើ ត្រូវបានគេដាក់លក់ “ទាំងមូល” នៅក្នុងផ្សារទំនើប។

២. ប៉ូលិស ប្រើប្រាស់ក្ងានជាជំនួយ ជំនួសសត្វឆ្កែ ពីព្រោះពួកគេជឿថា ក្ងាន មានខ្សែភ្នែកល្អ និងឥរិយាបថហ៊ាន ជាងសត្វឆ្កែ។

៣. ទីក្រុងមួយចំនួន របស់ចិន មានដាក់លក់ “ក្តាមរស់” ក្នុងទូម៉ាស៊ីន (Vending machines) តាមស្ថានីយ៍រថភ្លើងក្រោមដី។

៤. នៅក្នុងប្រទេសចិន រាល់ពេលស្ទះចរាចរណ៍ អ្នកអាចទូរស័ព្ទជួលសេវាកម្ម មនុស្សពីរនាក់មក ដោយម្នាក់នៅចាំឡានឲ្យអ្នក និងម្នាក់ទៀតជូនអ្នកធ្វើដំណើរតាមម៉ូតូ។

៥. ហាងតែ Teabucks ដែលមានលក់តែក្តៅ និងត្រជាក់គ្រប់ប្រភេទ តែគេជឿថា វាជាហាងចម្លងតាមហាងកាហ្វេ Starbucks របស់អាមេរិក។

៦. ក្រុមហ៊ុនអាជីវកម្មមួយចំនួន ដាក់សំណាញ់ការពារ ជុំវិញអគារ ដោយខ្លាចបុគ្គលិក របស់ខ្លួន ព្យាយាមធ្វើអត្តឃាត។

៧. មនុស្សមួយចំនួនលួច និងលក់សាកសព ក្នុងតម្លៃរាប់ពាន់ដុល្លារ ដល់ក្រុមគ្រួសារ ដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍ ជូនសាច់ញាតិនៅលីវណាម្នាក់ ដែលស្លាប់ទាំងវ័យក្មេង។

៨. ដោយសារតែប្រទេសចិន ជាប្រទេសដែលមានផ្សែងពុលខ្លាំង សឹងតែពាសពេញផ្ទៃប្រទេស ទើបពួកគេមានលក់ ខ្យល់បរិសុទ្ធធម្មជាតិ ជាកំប៉ុង ហើយថែមទាំងមាន ប្រភេទក្លិនផ្សេងៗគ្នាជាច្រើនថែមទៀត។

៩. ប្រជាជនចិន មានកសិដ្ឋានចិញ្ចឹម កន្លាត សម្រាប់យកទៅប្រើប្រាស់ក្នុងការផលិតថ្នាំ។ ជាពិសេស វាជាការងារ ដែលអាចរកចំណូលបានច្រើនណាស់ សព្វថ្ងៃនេះ។

១០. ទីផ្សារអចលនទ្រព្យ (ផ្ទះ) របស់ប្រទេសចិន មានសន្ទុះស្ទុះលឿនខ្លាំងពេក រហូតមានការកើនឡើង ទីក្រុងខ្មោច និងផ្សារខ្មោច យ៉ាងច្រើនក្នុងប្រទេស។

១១. នៅពេលដែលប្រជាជន ដែលមិនព្រមផ្លាស់ប្តូរទីលំនៅ តាមគោលការណ៍ ក៏គ្មានអ្នកណាអាចបង្ខំឲ្យពួកគេចាកចេញបានដែរ។ គេហៅផ្ទះប្រភេទនោះថាជា “Nail Houses” ទៀតផង។

១២. មិនដូចជាប្រទេសដទៃឡើយ! ប្រជាជនចិន ស្លៀកពាក់ខោអាវគេងយប់ ចេញមកទីសារធារណៈ ដោយមិនខ្វល់ខ្វាយអ្វីឡើយ។

១៣. អស្ចារ្យបំផុត គឺប្រទេសនេះ មានព្រៃថ្ម អាយុកាល ២៧០ លានឆ្នាំមកហើយ និងត្រូវបានអង្គការ UNESCO ចាត់ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]