បើនិយាយទៅ ប្រិយមិត្តយើងភាគច្រើន ដឹងស្រាប់ទៅហើយថា ប្រទេសចិន ជាប្រទេស ដែលឧស្សាហ៍កើតមាន រឿងហេតុមិនគួរឲ្យជឿជាច្រើន មិនថាល្អ ឬអាក្រក់នោះទេ។

ហេតុនេះហើយ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នា មកតាមដានចំណុចប្លែកៗមួយចំនួនក្នុងប្រទេសចិនបន្ថែមទៀត ហើយជាពិសេស ប្រហែលជាគ្មានអ្នកធ្លាប់ដឹងពីមុនមកនោះទេ! ចង់ដឹងយ៉ាងណានោះ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

១. ត្រីឆ្លាម និងក្រពើ ត្រូវបានគេដាក់លក់ “ទាំងមូល” នៅក្នុងផ្សារទំនើប។ 

២. ប៉ូលិស ប្រើប្រាស់ក្ងានជាជំនួយ ជំនួសសត្វឆ្កែ ពីព្រោះពួកគេជឿថា ក្ងាន មានខ្សែភ្នែកល្អ និងឥរិយាបថហ៊ាន ជាងសត្វឆ្កែ។

៣. ទីក្រុងមួយចំនួន របស់ចិន មានដាក់លក់ “ក្តាមរស់” ក្នុងទូម៉ាស៊ីន (Vending machines) តាមស្ថានីយ៍រថភ្លើងក្រោមដី។

៤. នៅក្នុងប្រទេសចិន រាល់ពេលស្ទះចរាចរណ៍ អ្នកអាចទូរស័ព្ទជួលសេវាកម្ម មនុស្សពីរនាក់មក ដោយម្នាក់នៅចាំឡានឲ្យអ្នក និងម្នាក់ទៀតជូនអ្នកធ្វើដំណើរតាមម៉ូតូ។

៥. ហាងតែ Teabucks ដែលមានលក់តែក្តៅ និងត្រជាក់គ្រប់ប្រភេទ តែគេជឿថា វាជាហាងចម្លងតាមហាងកាហ្វេ Starbucks របស់អាមេរិក។

៦. ក្រុមហ៊ុនអាជីវកម្មមួយចំនួន ដាក់សំណាញ់ការពារ ជុំវិញអគារ ដោយខ្លាចបុគ្គលិក របស់ខ្លួន ព្យាយាមធ្វើអត្តឃាត។

៧. មនុស្សមួយចំនួនលួច និងលក់សាកសព ក្នុងតម្លៃរាប់ពាន់ដុល្លារ ដល់ក្រុមគ្រួសារ ដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍ ជូនសាច់ញាតិនៅលីវណាម្នាក់ ដែលស្លាប់ទាំងវ័យក្មេង។

៨. ដោយសារតែប្រទេសចិន ជាប្រទេសដែលមានផ្សែងពុលខ្លាំង សឹងតែពាសពេញផ្ទៃប្រទេស ទើបពួកគេមានលក់ ខ្យល់បរិសុទ្ធធម្មជាតិ ជាកំប៉ុង ហើយថែមទាំងមាន ប្រភេទក្លិនផ្សេងៗគ្នាជាច្រើនថែមទៀត។

៩. ប្រជាជនចិន មានកសិដ្ឋានចិញ្ចឹម កន្លាត សម្រាប់យកទៅប្រើប្រាស់ក្នុងការផលិតថ្នាំ។ ជាពិសេស វាជាការងារ ដែលអាចរកចំណូលបានច្រើនណាស់ សព្វថ្ងៃនេះ។

១០. ទីផ្សារអចលនទ្រព្យ (ផ្ទះ) របស់ប្រទេសចិន មានសន្ទុះស្ទុះលឿនខ្លាំងពេក រហូតមានការកើនឡើង ទីក្រុងខ្មោច និងផ្សារខ្មោច យ៉ាងច្រើនក្នុងប្រទេស។

១១. នៅពេលដែលប្រជាជន ដែលមិនព្រមផ្លាស់ប្តូរទីលំនៅ តាមគោលការណ៍ ក៏គ្មានអ្នកណាអាចបង្ខំឲ្យពួកគេចាកចេញបានដែរ។ គេហៅផ្ទះប្រភេទនោះថាជា “Nail Houses” ទៀតផង។

១២. មិនដូចជាប្រទេសដទៃឡើយ! ប្រជាជនចិន ស្លៀកពាក់ខោអាវគេងយប់ ចេញមកទីសារធារណៈ ដោយមិនខ្វល់ខ្វាយអ្វីឡើយ។

១៣. អស្ចារ្យបំផុត គឺប្រទេសនេះ មានព្រៃថ្ម អាយុកាល ២៧០ លានឆ្នាំមកហើយ និងត្រូវបានអង្គការ UNESCO ចាត់ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ៕

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

មិនដឹងសោះថា ការពិត នារីៗនៅបណ្តាប្រទេសទាំង ៧ នេះ ស្លៀកពាក់យ៉ាងដូច្នេះសោះ ខុសពីការរំពឹងទុក!

សព្វថ្ងៃមនុស្សយើងរស់នៅ ជាមួយផ្នត់គំនិតផ្ទាល់ខ្លួនជាច្រើន ឧទាហរណ៍ដូចជា មនុស្សជាច្រើនជឿថា មនុស្សស្រី នៅប្រទេសអ៊ីរ៉ង់ ប្រាកដជាស្លៀកតែសម្លៀកបំពាក់ ពណ៌ខ្មៅជាក់ជាមិនខាន ហើយនារីៗនៅបារាំង ប្រាកដជាចូលចិត្តពាក់មួកក្រណាត់ (Berets) ជាក់ជាមិនខាន។ ប៉ុន្តែជាក់ស្តែង គំនិតទាំងនោះ មិនដូចទៅនឹង ការពិតទាល់តែសោះ។

ហេតុនេះ អ្នកអាចតាមដាន នូវសម្លៀកបំពាក់ ដែលស្លៀកដោយនារីៗ ក្នុងបណ្តាប្រទេសមួយចំនួន ជូនប្រិយមិត្តទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

ចំណាំ៖ ខាងឆ្វេងការរំពឹងរបស់មនុស្សមួយចំនួន ខាងស្តាំជាភាពជាក់ស្តែង

១. ប្រទេស អ៊ីរ៉ង់

ប្រទេស អ៊ីរ៉ង់ ដែលគេស្គាល់ថា Persia (ពែរ្ស) ឬមានឈ្មោះជាផ្លូវការ សាធារណរដ្ឋអ៊ីស្លាម នៃអ៊ីរ៉ង់ ជាប្រទេសមួយ ស្ថិតនៅតំបន់អាស៊ីខាងលិច និងមានទីក្រុង Tehran ជារាជធានី។ ប្រទេស អ៊ីរ៉ង់ មានប្រជាជនរស់នៅជាង ៨២.៨ លាននាក់ និងប្រើភាសា Persian (ផឺសៀន) ជាភាសាផ្លូវការ។ បើទោះបីជា ច្បាប់របស់ប្រទេសអ៊ីរ៉ង់ តម្រូវឲ្យស្រ្តីគ្រប់ៗរូប ពាក់កន្សែងជួតក្បាល នៅរាល់ពេលចេញមកទីសាធារណៈក៏ដោយ ក៏ជាក់ស្តែង នារីៗអ៊ីរ៉ង់សម័យទំនើបសព្វថ្ងៃនេះ ក៏ត្រូវបានផ្តល់សេរីភាព ក្នុងការជ្រើសរើសសម្លៀកបំពាក់ដែរ ជាពិសេស គឺស្លៀកពាក់ស្ទាយដូច នារីអាស៊ីដទៃទៀតផងដែរ។

២. ប្រទេស ជប៉ុន

ប្រទេស ជប៉ុន គឺជាប្រទេសដីកោះមួយ ដែលស្ថិតនៅតំបន់អាស៊ី ភាគខាងកើត ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមានទីក្រុងតូក្យូ ជារាជធានី។ ប្រទេសជប៉ុន មានប្រជាជនជាង ១២៦.៨ លាននាក់ និងមាន ភាសាជប៉ុន ជាភាសាជាតិ។ បើនិយាយពីការស្លៀកពាក់ វាជារឿងពិត ដែលនារីជប៉ុន ចូលចិត្តស្លៀកដូចជា តួអង្គក្នុងរឿងតុក្កតា ដោយសំពត់ខ្លីៗ និងស្រោមជើងវែងៗ។ តែទោះជាយ៉ាងណា ពួកគេស្លៀកសម្លៀកបំពាក់ប្រភេទ តែពេលតំណាង ឬមានកម្មវិធីណាមួយប៉ុណ្ណោះ។ ជាក់ស្តែង ស្រ្តីជប៉ុនភាគច្រើន ចូលចិត្តសម្លៀកបំពាក់បែបឆើតឆាយ ស្ទាយប្លែកៗ ទាក់ទាញ និងមានមន្តស្នេហ៍ ដែលមើលទៅគួរស្រលាញ់បំផុត។

៣. ប្រទេស បារាំង

ប្រទេស បារាំង ឬមានឈ្មោះជាផ្លូវការ សាធារណរដ្ឋបារាំង គឺជាប្រទេសមួយ ស្ថិតនៅតំបន់អឺរ៉ុប ភាគខាងលិច ដែលមានទីក្រុង ប៉ារីស ជារាជធានី។ ប្រទេស បារាំង មានប្រជាពលរដ្ឋរស់នៅជាង ៦៦.៩ លាននាក់ និងប្រើភាសាបារាំង ជាភាសាជាតិ និងជាភាសាផ្លូវការផងដែរ។ បើនិយាយអំពី ម៉ូតសម្លៀកបំពាក់ របស់នារីៗជនជាតិបារាំង គឺមានគ្រប់បែប គ្រប់ម៉ូត មិនមែនស្លៀកតែរ៉ូប និងពាក់តែមួក ក្រណាត់ប៉ុណ្ណោះទេ។ ពូកគេចូលចិត្ត ស្លៀកពាក់សាមញ្ញ ដោយមានក្រឡា និងម៉ូតយ៉ាងលម្អិត រួមទាំងមានស្លាក ឬឡេវ បែបភ្លឺៗជាមួយផងដែរ។

៤. ប្រទេស អ៊ីតាលី

ប្រទេស អ៊ីតាលី ឬមានឈ្មោះជាផ្លូវការ សាធារណរដ្ឋអ៊ីតាលី គឺជាប្រទេស ស្ថិតនៅទ្វីបអ៊ឺរ៉ុប ចំកណ្តាល បេះដូងនៃសមុទ្រមេឌីទែរ៉ាណេ និងមានទីក្រុងរ៉ូម ជារាជធានីផងដែរ។ ប្រទេស អ៊ីតាលី មានប្រជាជនរស់នៅជាង ៦០.៦ លាននាក់ និងប្រើភាសាអ៊ីតាលី ជាភាសាផ្លូវការ។ បើក្រឡេកមកនិយាយពីការស្លៀកពាក់របស់នារីអ៊ីតាលី គេតែងតែគិតថា ពួកគេប្រាកដជាចូលចិត្ត រ៉ូបដែលរចនាដោយ អ្នកច្នៃម៉ូតល្បីៗ រួមជាមួយគ្រឿងតុបតែងបន្ថែមច្រើន។ ប៉ុន្តែ ជាក់ស្តែង សម្លៀកបំពាក់បែបនេះ មានតែលើឆាកដើរម៉ូតតែប៉ុណ្ណោះ ពីព្រោះជាទូទៅ នារីជនជាតិអ៊ីតាលី ចូលចិត្តស្លៀកទៅតាមអាយុរបស់ខ្លួន ដោយនារីក្មេងៗចូលចិត្តសម្លៀកបំពាក់ប្រេន ម៉ូតធម្មតាៗ រីឯនារីចំណាស់ៗវិញ ចូលចិត្តសម្លៀកបំពាក់បំពាក់ ដែលមើលទៅថ្លៃថ្នូរ មិនមានពណ៌ឆើតឆាយ។

៥. ប្រទេស រុស្ស៊ី

ប្រទេស រុស្ស៊ី ឬសហភាព សូវៀត គឺជាប្រទេសក្នុងតំបន់អឺរ៉ាស៊ី (Eurasia) ដែលមានផ្ទៃដីធំជាងគេបង្អស់ លើពិភពលោក។ ប្រទេស រុស្ស៊ី មានរាជធានីឈ្មោះ Moscow ដែលមានប្រជាជនរស់នៅជាង ១៤៤.៥ លាននាក់ និងប្រើភាសារុស្ស៊ី ជាភាសាផ្លូវការ។ នារីរុស្ស៊ី ត្រូវបានពិភពលោកទទួលស្គាល់ថា មានសម្រស់ស្រស់ស្អាតខ្លាំង ជាពិសេស ការរៀបចំសម្លៀកបំពាក់តែម្តង។ ពួកគេឧស្សាហ៍ ស្លៀកសម្លៀកបំពាក់បែបថ្លៃថ្នូរ រួមជាមួយស្បែកជើងកែងចោត បើទោះបីជាសីតុណ្ហភាពធ្លាក់ក្រោម ០ ក៏ដោយ។ ប៉ុន្តែ ជាក់ស្តែង សព្វថ្ងៃនេះពួកគេបានងាកមក ស្លៀកសម្លៀកបំពាក់បែបសាមញ្ញៗ និងមានផាសុខភាពខ្ពស់វិញ។

៦. ប្រទេស អង់គ្លេស

ប្រទេស អង់គ្លេស ឬចក្រភព អង់គ្លេស គឺជាប្រទេសមួយ ស្ថិតនៅតំបន់អ៊ឺរ៉ុប ភាគខាងលិច ដែលមានទីក្រុង ឡុងដ៍ ជារាជធានី។ ប្រទេស អង់គ្លេស មានប្រជជនរស់នៅប្រមាណជាជាង ៦៥ លាននាក់ និងប្រើភាសាអង់គ្លេស ជាភាសាជាតិ និងជាភាសាផ្លូវការ។ បើនិយាយអំពីការស្លៀកពាក់ មានមនុស្សមិនតិចទេ ដែលជឿថា នារីជនជាតិអង់គ្លេស ចូលចិត្តអាវធំបែបធម្មតាៗ រួមជាមួយអាវ ឬសំពត់ក្រឡាការ៉ូនោះ។ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបែរជាចូលចិត្ត ស្លៀកពាក់ បែបមិនស៊ីគ្នាទៅវិញ ដោយចូលចិត្តសាកល្បងស្ទាយសម្លៀកបំពាក់ប្លែកៗ រួមបញ្ចូលគ្នា ជាពិសេស ពួកគេមិនខ្វល់ពីការរិះគន់សោះឡើយ។

៧. ប្រទេស ចិន

ប្រទេស ចិន ឬសាធារណរដ្ឋ ប្រជាមានិតចិន គឺជាប្រទេសមួយ ស្ថិតនៅតំបន់អាស៊ីខាងកើត ដែលមានទីក្រុង ប៉េកាំង ជារាជធានី។ ប្រទេសចិន ជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបង្អស់ ប្រមាណជា ១.៣ ពាន់លាននាក់ និងប្រើភាសាចិនកុកងឺ ជាភាសាផ្លូវការ។ បើនិយាយពីការស្លៀកពាក់របស់ នារីរស់នៅប្រទេសនេះ គឺមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីសាកល្បងនូវអ្វីដែលថ្មី។ កាលពីមុន ពួកគេចូលចិត្តស្លៀកសម្លៀកបំពាក់ បែបប្រពៃណី បិទបាំងរាងកាយជិតឈឹង ប៉ុន្តែឥលូវនេះ ពួកគេងាកមកចូលចិត្តស្លៀកពាក់ ខោអាវម៉ាកប្រេនៗ មានពណ៌ស្រស់ និងបន្ថែមដោយគ្រឿងអល្លង្ការផ្សេងៗជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]