ភ្នំពេញ៖ នគបាលសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ម៉ូតូម៉ាក ហ្វីណូ ខ្មៅលាយស គ្មាន ស្លាកលេខ១គ្រឿង ហើយក្រោយការត្រួតពិនិត្យសមត្ថកិច្ចសង្ស័យថា ម៉ូតូនេះអាចជាប់ពាក់ព័ន្ធ បទល្មើសច្បាប់ ព្រោះបានបិទស្កុត នៅកន្លែងខ្ចៅ ស្លាកលេខ។

កាឃាត់ទាំងខ្លួនអ្នកបើកបរ និងម៉ូ់តូ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្លូវ ៥៩២ កែងផ្លូវលេខ៣០៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ជនសង្ស័យដែលត្រូវនគបាលប៉ុស្ដិ៍បឹងកក់ទី២ ឃាត់នោះមានឈ្មោះ អ៊ូ វាសនា អាយុ១៩ឆ្នាំ មានមុខរបរ បំរើការងារ នៅហាង ភូមិសាច់អាំង ស្ថិតតាម បណ្ដោយ ផ្លូវលេខ៥៩០ សង្កាត់បឹងកក់ទី២។

ក្រោយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំ ជនសង្សយ័បានឲ្យដឹងថា ខ្លួនបានខ្ចីម៉ូតូម៉ាក ហ្វីណូ១គ្រឿងនេះ ពីបុរសម្នាក់ ដែលរកស៊ីគក់ជេ ម៉ូតូនៅខាងត្បូង វត្ដសំពៅមាស ហើយបានឆ្លើយបដិសេធ មិនស្គាល់លេខទូរស័ព្ទ អ្នកដែលឲ្យខ្ចី ដើម្បីធ្វើការទំនាក់បញ្ជាក់ពីបុរសដែលអះអាងថា ជាម្ចាស់ម៉ូតូនោះទេ។

ដោយមានការសង្ស័យ នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងកក់ទី២ លោក ខាត់ ខុនទិត្យ បានសម្រេចដកហូតម៉ូតូនេះ ទុកជាបណ្ដោះអាសន្ន ដើម្បីបន្ដស្រាវជ្រាវ រកអត្ដសញ្ញាណពិតប្រាកដ៕

www.dap-news.com

www.dap-news.com

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]