បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានគ្រោះថ្នាក់ ចរាចរណ៍៣ករណី ក្នុងម៉ោងតែមួយលើកំណាត់ផ្លូវជាតិលេខ៥ បណ្តាលអោយមានមនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់ស្រាលត្រូវបានគេបញ្ជូនទៅសង្គ្រោះជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥កន្លះល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។ 

គ្រោះថ្នាក់ចរាចរណ៍ទាំងបីករណីក្នុងម៉ោងតែមួយនេះបានកើតឡើងនៅគោលដៅផ្សេងគ្នា ករណីទី១បានកើតឡើងនៅចំនុចស្ពានទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រវាងរថយន្តឆ្លាមន៨ងរថយន្តកុងទីន័រ បណ្តាលអោយមានមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល។ 

ករណីទី២ បានកើតឡើងនៅក្រុងប៉ោយប៉ែត មុខទីបញ្ជាការ អ ហ ក្រុង រថយន្តកាំម៉ារី១៩៩៣ បុកជាមួយ កាំម៉ារីកាលីហ្វញ៉ា(គូថស្វិត) និងករណីទី៣ ហួសកន្លែងនេះ១០០ម៉ែត្រ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន លាំង យូអេស បានរអិលធ្លាក់ផ្លូវបណ្តាលអោយអ្នកដំណើរភ័យព្រលឹងចុងសក់ ត្រូវបានបង្ខំចិត្តនាំគ្នាគាស់បង្ហួចលោតចុះទាំងស្រីទាំងប្រុស តែសំណាងល្អគ្មានអ្នករបួសឬស្លាប់បាត់បង់ជីវិត។ 

ជុំវិញករណីនេះលោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអោយដឹងថា ពិតជាមានគ្រោះថ្នាក់ចរណ៍ដូចខាងលើមែនគឺបង្កដោយរថយន្តតាក់សុីឆ្លាមដឹកអ្នកដំណើរបើបរលឿនពេលភ្លៀងបានទៅបុកជាមួយរថយន្តកុងទីន័រដែលបើកច្រាស់ទិសគ្នាមួយទំហឹង នៅចំនុចស្ពានទឹកថ្លាបានបណ្តាលអោយមានមនុស្សប្រុសស្រី៥នាក់របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះជបន្តបន្ទាប់ ហើយចរាចរណ៍បានស្ទះជាងមួយម៉ោង៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ឈាមស្រែកស្បែកហៅ...! កូន​ធម៌​ឯង​សោះ

ខេត្តឧត្តរ​មានជ័យ ៖ ទីបំផុត ឃាតករ​សម្លាប់​​ស្ត្រីម្នាក់​ទាំងអាក្រាតកាយ និង​មាន​ស្លាក​ស្នាម​កាប់ជាច្រើនពូថៅ​នោះ ត្រូវបាន​កម្លាំង​​សមត្ថកិច្ច​​​​ស្រាវជ្រាវរហូត​ឃាត់ខ្លួនបានហើយ នៅថ្ងៃទី​១៦ មីនា នេះ ការពិតគឺជា​​កូនធម៌​របស់ស្ត្រី​រងគ្រោះ​តែម្តង​ ។

ប្រភពឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​សិត សារ៉ាត អាយុ​៣៤ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិត្រពាំង​ខ្យាង ឃុំ​ស្វាយអំពេ ស្រុកបរសេដ ខេត្ត​​​កំពង់ស្ពឺ ដោយសព្វថ្ងៃស្នាក់នៅផ្ទះជាមួយ​ស្ត្រីរងគ្រោះបានជាង១ខែប៉ុណ្ណោះ ។ រីឯ​សាកសព​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​ជុន ច្រឹប អាយុ​៤៥​ឆ្នាំ (ស្នាក់កាប់១២កន្លែង) និងមាន​ប្តី​ឈ្មោះ​នឹ​ប ប៊ុ​ន​ខ្លី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅនៅ​​ក្នុងភូមិ​​​​អូរ​ជីក ឃុំ​​ផ្អាវ ស្រុក​​ត្រពាំង​​ប្រាសាទ ខេត្តឧត្តរមានជ័យ (ជា​កន្លែងកើតហេតុ) ។

​យោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានកាប់​ស្ត្រីរងគ្រោះ​ពិតប្រាកដមែន ។ មូលហេតុនោះ គឺខឹងប្តី​ជនរង​គ្រោះ​ ដែលជាឪពុកធម៌​មើល​ងាយខ្លួនថា «ចិញ្ចឹមមនុស្ស​អន់ជាងចិញ្ចឹមឆ្កែ វាស្គាល់ម្ចាស់ បើអាមួយនេះ ថ្ងៃណាមួយ​វា​ខែបែរ​ជា​ខាំវិញ»​ ​​។

គួររំលឹកថា មានការ​ភ្ញាក់ផ្អើល​ដោយ​សាកសព​ស្ត្រី​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ទាំង​អាក្រាត​កាយ និង​ក្នុង​ថ្លុកឈាម​គួរ​ឱ្យ​សង្វេគ ហើយ​មាន​ស្លាកស្នាម​កាប់​ជា​ច្រើន​ពូថៅ កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ មីនា ស្ថិត​ក្នុងភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ ករណី​នេះ ត្រូវ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា អាច​ជា​រឿង​គំនុំ រួម​នឹង​ការ​រំលោភ​សេពសន្ថវៈ ហើយ​សម្លាប់​ចោល ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]