ភ្នំពេញ៖ ប្រជាពលរដ្ឋតែងតែរអ៊ូរទាំជារឿយៗអំពីគុណភាពនៃបណ្ណសម្គាល់យាន្តយន្ត និងបណ្ណបើកបរកន្លងមក ដោយសារតែបណ្ណទាំងនោះ ងាយខូចខាតដោយសារការធ្លាក់ចូលក្នុងទឹក ឬងាយរលុបអក្សរជាដើម។

ក្រសួងសាធារណការ និងដឹកជញ្ជូន  មិនបានព្រងើយកន្តើយជាមួយបញ្ហានេះដែរ ដោយបានផលិត និងផ្ដល់ជូននូវបណ្ណបើកបរ និងបណ្ណសម្គាល់យាន្តយន្តប្រភេទថ្មី ដែលបណ្ណនេះពិតជាមានលក្ខណៈប្រសើរជាងលើកមុនទៅទៀត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះការធ្វើពិសោធន៍ កាលពីព្រឹកមិញនេះថា បណ្ណបើកបរ និងបណ្ណសម្គាល់យានយន្ត ផ្លាស្ទិចប្រភេទថ្មី រក្សាទ្រង់ទ្រាយដដែល ក្រោយត្រាំក្នុងស្រា អាកុល និងទឹក អស់រយៈពេលរាប់ខែ ក៏បណ្ណប្រភេទថ្មីនេះមិនរលុបអក្សរ និងខូចទ្រង់ទ្រាយដែរ

- ត្រាំក្នុងស្រា រយៈពេល ១៤ថ្ងៃ (ចាប់ពីថ្ងៃទី ០១ ដល់ ១៤ មីនា ២០១៧)

- ត្រាំក្នុងអាកុល រយៈពេល ១៤ថ្ងៃ (ចាប់ពីថ្ងៃទី ០១ ដល់ ១៤ មីនា ២០១៧)

- ត្រាំក្នុងទឹក រយៈពេលជាង៣ខែ (ចាប់ពីថ្ងៃទី ០១ ធ្នូ ២០១៦ ដល់ ១៤ មីនា ២០១៧)

លើសពីនេះទៅទៀត បណ្ណនេះមានភាពស្វិត និងមិនងាយរហែក ដែលនៅលើបណ្ណផ្ទាល់មានដាក់នូវ QR Code ដែលផ្ដល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ទិន្នន័យ និងមានស្រទាប់ UV សម្រាប់ការពារការក្លែងបន្លំសន្លឹកបណ្ណ។ 

មួយវិញទៀត បណ្ណនេះអាចផលិតបានដោយប្រើម៉ាស៊ីនបោះពុម្ភតូច ដែលអាចតម្លើងនៅគ្រប់មន្ទីររាជធានី-ខេត្ត ច្រកចេញចូលតែមួយ និងហាងលក់ទោចក្រយានយន្ត ហើយអាចបោះពុម្ព និងប្រគល់ជូនម្ចាស់បណ្ណភ្លាមៗនៅនឹងកន្លែងតែម្ដង ដែលសកម្មភាពនេះ ពិតជាអាចពន្លឿនដល់ការផ្ដល់បណ្ណបើកបរ និងបណ្ណសម្គាល់យាន្តយន្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ភារកិច្ចបន្ថែមជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចបន្ថែមជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីសម្រេច៖ «ប្រការ១៖ ត្រូវបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]