ជប៉ុន៖ អតីតខ្សែប្រយុទ្ធរបស់បឹងកេតអង្គរ ដែលផ្ទេរទៅលេងឲ្យក្លិប Fujieda MYFC កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហោះវីដេអូពីជប៉ុន ដើម្បីផ្ញើសារប្រាប់ទៅអ្នកគាំទ្រថា ខ្លួននឹងវិលមកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមីនា ខាងមុននេះ ដើម្បីចួលរួមលេងឲ្យក្រុមជម្រើសជាតិ។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិមួយជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌា នៅថ្ងៃទី២២ ខែមីនា ខាងមុខនេះ ទើបដូច្នេះហើយ គ្រូបង្វឹកទើបចូលកាន់តំណែងថ្មី សញ្ជាតិប្រេស៊ីល លោក Leonardo Luis បានចេញបញ្ជីឈ្មោះរាយនាមកីឡាករ និងបានកោះហៅពួកគេ ដើម្បីឲ្យចូលធ្វើការហ្វឹកហាត់ដើម្បីត្រៀមប្រកួត។

ថ្វីត្បិតនៅក្នុងទឹកដីប្រទេសជប៉ុនយ៉ាងណាក៏ដោយ កីឡាករ ចាន់ វឌ្ឍនាកា ក៏នៅតែមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិដែរ ដែលធ្វើឲ្យកីឡាករវ័យ២៣ឆ្នាំរូបនេះ បានថ្លែងនូវអារម្មណ៍រីករាយយ៉ាងក្រៃលែង ហើយសង្ឃឹមថា នឹងមានបងប្អូនអ្នកគាំទ្រចួលរួមទស្សនាឲ្យបានច្រើនកុះករទៀតផង។

គួរបន្ថែមទៀតថា ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើជាតិឥណ្ឌា នៅថ្ងៃទី២២នេះ គឺជាកាប្រកួតកម្តៅសាច់ដុំ ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ដែលនឹងមកដល់នៅពេលខាងមុខនេះ៕ 

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ឡូយ! ជម្រើសជាតិប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង មានទាំងត្រាំទឹកកកទៀត

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ នៅថ្ងៃទី១៣ ខែមិនាម្សិលមិញ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិឥណ្ឌា នៅថ្ងៃទី២២ ខែមិនាខាងមុខ បន្ទាប់ពីគ្រូបង្វឹកថ្មីលោក Leonardo Vitorino ធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ។

ប៉ុន្ដែក្រោយបញ្ចប់ការហ្វឹកហាត់ថ្ងៃដំបូង អ្នកគាំទ្របានចាប់រម្មណ៍ខ្លាំង ចំពោះការហាត់របៀបសម្រួលសាច់ដុំជាមួយនឹងការត្រាំទឹកកករបស់លោក Leonardo Vitorino ដែលខុសប្លែកពីគ្រូបង្វឹកមុនៗ ។ មិនតែប៉ុណ្ណោះគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ ថែមទាំងមានឧបករណ៍ និងក្បួនខ្នាតហ្វឹកហាត់បង្កើនសមត្ថភាព និងបច្ចេកទេសទំនើបៗជាច្រើនទៀតផង ។ នេះបើតាមការលួចបង្ហើបឲ្យដឹងពីកីឡាករម្នាក់ ក្នុងក្រុមជម្រើសជាតិខាងលើ ។

បើតាមការបញ្ជាក់របស់លោក Leonardo Vitorino បានឲ្យដឹងថា ការប្រមូលផ្ដុំដំបូងនេះ គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមិនានេះ បន្ទាប់មកនឹងត្រូវរំសាយមួយរយៈពេលខ្លួន ដើម្បីឲ្យកីឡាករជួយក្លឹបរៀងៗខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា មុននឹងប្រមូលផ្តុំជាថ្មី នាដើមសប្ដាហ៍ក្រោយ រហូតដល់ថ្ងៃប្រកួតជាមួយក្រុមភ្ញៀវឥណ្ឌា នៅលើទីលានពហុកីឡដ្ឋានជាតិ នាថ្ងៃទី២២ ខែមិនាខាងមុខតែម្ដង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]