កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េ ភាគច្រើន សុទ្ធតែមានសម្បុរស្បែកស គួរជាទីគយគន់សម្រាប់មនុស្សទូទៅ។ បើនិយាយពីតារាសម្តែង ឬតារាចម្រៀងវិញ គឺពិតជាស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ ទាំងរូបរាង មុខមាត់ ព្រមទាំងកម្ពស់។

មកព្រមជាមួយនឹងសម្រស់ពីធម្មជាតិ រួមទាំងការតុបតែងបន្ថែមពីលើ តារាកូរ៉េទាំងប្រុសទាំងស្រី គឺពិតជាមានសម្រស់ស្រស់ស្អាត រៀងៗខ្លួន។

ភាពស្រស់ស្អាតរបស់ពួកគេនេះហើយ ដែលបានធ្វើឱ្យប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងមូល ហៅតារាស្រីស្អាតៗចំនួន២០ដួងនេះ គឺជា«ទេពអប្សរដើរដី»៕

តោះទៅមើលតារាស្រីទាំងនោះបន្តិចមើល តើនរណាខ្លះដែលគេបានទុកថាជាទេពអប្សរដើរដី?

១) YoonA
២) Shin Min Ah
៣) Baek Jin Hee
៤) Suzy
៥) Umji
៦) Lee Yeon Hee
៧) Ji Eun
៨) Suhyun
៩) Irene
១០) Kim So Yeon
១១)​ Hyeri
១២)​ Jung Hye Young
១៣) Han Ji Min
១៤) Eunji
១៥) Cheng Xiao
១៦) Yoon So Hee
១៧) Hyojung
១៨) Eugene
១៩) Kim So Hyun
២០)​ Nam Ji Hyun

កំណត់ហេតុខ្មែរឡូត៖​

ដោយឡែកព័ត៌មានចាស់គួរឱ្យចាប់អារម្មណ៍មួយទៀតគឺ កូនខ្មែរដ៏ស្រស់ស្អាត! ក្លាហានទៅប្រលង ដើម្បីក្លាយជាតារា K-Pop ក្នុងផលិតកម្ម SM Entertainment ដ៏ល្បីរបស់ប្រទេសកូរ៉េ។

យុវតីវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះនៅក្នុងហ្វេសប៊ុកថា ចាន់ ធីតា (Chan Tida) កាលពីថ្ងៃម្សិលមិញនេះ តាមរយៈផេក K-Pop World បានប្រាប់ឱ្យដឹងថា នាងគឺជាកូនខ្មែរម្នាក់ដ៏ក្លាហានដែលបានដាក់ពាក្យប្រលង ក្នុងគោលបំណងដើម្បីក្លាយជាតារា K-Pop មួយដួង របស់ប្រទេសកូរ៉េ។

យោងតាមគណនីហ្វេសប៊ុក K-Pop World បានបង្ហាញរូបថតមួយសន្លឹកដ៏ស្រស់ស្អាត និងគួរឱ្យស្រលាញ់ របស់យុវតី ចាន់ ធីតា ព្រមទាំងប្រាប់ទាំងស្រុងយ៉ាងដូច្នេះថា៖

«នេះជាកូនខ្មែរដ៏ក្លាហាន Chan Thida ដែលគាត់នឹងចូលប្រលង Audition ដើម្បីក្លាយជាតារា K-Pop ក្នុងផលិតកម្មដ៏ល្បីរបស់ប្រទេសកូរ៉េ SM Entertainment។ គាត់ស្អាតណាស់ត្រូវអត់? តោះជូនពរគាត់អោយជាប់ជាតារា K-Pop នៅការប្រលងថ្ងៃស្អែកនេះនៅប្រទេសថៃ។ រំភើបជំនួសគាត់ បើសិនជាជាប់មែនប្រទេសខ្មែរយើងនឹងកាន់តែល្បីជាមិនខាន»

គួរឱ្យដឹងដែរថា យុវតី ចាន់ ធីតា នឹងត្រូវចេញទៅប្រលងក្នុងវគ្គជម្រុះជាលើកដំបូង ដែលប្រព្រឹត្តិទៅនៅប្រទេសថៃដើម្បីចូលរួមប្រលងប្រជែង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]