ថៃ៖ យុវតីវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះនៅក្នុងហ្វេសប៊ុកថា ចាន់ ធីតា (Chan Tida) កាលពីថ្ងៃម្សិលមិញនេះ តាមរយៈផេក K-Pop World បានប្រាប់ឱ្យដឹងថា នាងគឺជាកូនខ្មែរម្នាក់ដ៏ក្លាហានដែលបានដាក់ពាក្យប្រលង ក្នុងគោលបំណងដើម្បីក្លាយជាតារា K-Pop មួយដួង របស់ប្រទេសកូរ៉េ។

គណីយហ្វេសប៊ុក K-Pop World បានបង្ហាញរូបថតមួយសន្លឹកដ៏ស្រស់ស្អាត និងគួរឱ្យស្រលាញ់ របស់យុវតី ចាន់ ធីតា ព្រមទាំងប្រាប់ទាំងស្រុងយ៉ាងដូច្នេះថា៖

«នេះជាកូនខ្មែរដ៏ក្លាហាន Chan Thida ដែលគាត់នឹងចូលប្រលង Audition ដើម្បីក្លាយជាតារា K-Pop ក្នុងផលិតកម្មដ៏ល្បីរបស់ប្រទេសកូរ៉េ SM Entertainment។ គាត់ស្អាតណាស់ត្រូវអត់? តោះជូនពរគាត់អោយជាប់ជាតារា K-Pop នៅការប្រលងថ្ងៃស្អែកនេះនៅប្រទេសថៃ។ រំភើបជំនួសគាត់ បើសិនជាជាប់មែនប្រទេសខ្មែរយើងនឹងកាន់តែល្បីជាមិនខាន»

គួរឱ្យដឹងដែរថា យុវតី ចាន់ ធីតា នឹងត្រូវចេញទៅប្រលងក្នុងវគ្គជម្រុះជាលើកដំបូង ដែលប្រព្រឹត្តិទៅនៅប្រទេសថៃ នៅថ្ងៃនេះហើយ។ 

ហើយពេលនេះនាងក៏បានធ្វើដំណើរទៅដល់ប្រទេសថៃផងដែរ ដើម្បីត្រៀមលក្ខណៈនៅក្នុងការចូលរួមប្រលងប្រជែង។

ចុះប្រិយមិត្តមានពាក្យអ្វីចង់ជូនពរនាងដែរ ឬយ៉ាងណា? 

យុវតី ចាន់ ធីតា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានគួរ​​​​ឱ្យចាប់អារម្មណ៍មួយផ្សេងទៀតវិញគឺ ស្រីស្អាតជនជាតិខ្មែរយើងភេទទី៣មួយរូប ក៏បានចូលរួមប្រលងប្រកួត កម្មវិធីដ៏ធំមួយ លើឆាកអន្តរជាតិផងដែរ។

ថ្មីៗនេះ នារីខ្មែរភេទទី៣មួយរូប បានចូលរួមប្រកួត នៅក្នុងកម្មវិធីនៅថៃដ៏ធំមួយ ឈ្មោះ MISS INTERNATIONAL QUEEN ដែលកម្មវិធីនេះ នឹងអាចធ្វើឲ្យ អ្នកដែលជាប់ជ័យលាភី មានឈ្មោះល្បីរន្ទឺ នៅក្នុងពិភពសិល្បៈបាន។

ចំពោះកម្មវិធី MISS INTERNATIONAL QUEEN បានចាប់ផ្តើមក្នុងថ្ងៃម្សិលមិញវេលាម៉ោង៩ យប់ ដែលមានបេក្ខភាពជាភេទទី៣ តាមបណ្តាប្រទេសនីមួយៗ បានចូលរួមប្រកួតយ៉ាងច្រើនកុះករ។

នៅក្នុងនោះដែរ ក៏មានស្រីស្អាតខ្មែរភេទទី៣ម្នាក់ ក៏បានចូលរួមផងដែរ តំណាងឲ្យប្រទេសកម្ពុជា ដែលរូបនាង មានឈ្មោះ មាស ប្រណិត ហៅក្រៅថា Reelawadee រស់នៅខេត្តបាត់ដំបង តែរូបនាង អាចប្រើប្រាស់ភាសាថៃ បានយ៉ាងល្អ។

ជាពិសេស បើងាកមើលរូបសម្ផស្សវិញ នារីក្រមុំមួយចំនួន សុំចាញ់តែម្តង ព្រោះរូបនាង ស្រស់ស្អាតទាំងព្រម មិនថាមុខមាត់ និងរូបរាង ពិតជាស្រឡូនស្លីម ដូចជាស្រីពិតៗខ្លាំងណាស់។

អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានជូនពរឲ្យ រូបនាង ជាប់ជ័យលាភី ក្នុងកម្មវិធីដ៏ធំនេះ ដើម្បីអាចលើកមុខមាត់ប្រទេសយើងផងដែរថា នារីភេទទី៣ នៅកម្ពុជា ក៏ស្រស់ស្អាត មិនចាញ់ ស្រុកគេប៉ុន្មានទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]