ភ្នំពេញ៖ ក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជា បានបង្កើតនូវកម្មវិធីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ខុសពីក្រុមហ៊ុនដទៃជាមួយយុទ្ធនាការ "ចែករំលែកភាពរីករាយនិងក្តីស្រលាញ់" របស់ខ្លួននឹងផ្តល់ជូនប្រជាជនកម្ពុជា នូវឱកាសឈ្នះសំបុត្ររថយន្ដក្រុងទៅស្រុកកំណើត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ សំបុត្ររថយន្ដក្រុងចំនួន 1,000 រង្វាន់ នឹងចាប់ផ្តើមចែកជូនចាប់ពីថ្ងៃទី 11 ខែមីនា នេះតទៅ។ 

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារប្រចាំ ក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជាបានឲ្យដឹងថា “ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ដែលមានទំនៀមទម្លាប់ប្រពៃណីដ៏មានតម្លៃក្នុងការចែករំលែកភាពរីករាយ និងក្តីស្រលាញ់ដ៏មានអត្ថន័យជ្រាលជ្រៅបំផុត។ ក្រុមហ៊ុន កូកា-កូឡា មានសេចក្តីសោមនស្ស និង ទទួលយកនូវគុណតម្លៃទាំងនេះ ជាមួយយុទ្ធនាការដែលមានឈ្មោះថា "ចែករំលែក ភាពរីករាយ និងក្តីស្រលាញ់"។ យុទ្ធនាការនេះ មានគោលបំណងលើកទឹកចិត្តដល់យុវវ័យឲ្យរស់នៅប្រកបដោយគុណតម្លៃ និងបង្ហាញក្តីស្រលាញ់ទៅនរណាម្នាក់  តាមរយៈការផ្តល់ឲ្យពួកគាត់នូវសំបុត្ររថយន្តក្រុង ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ យុវវ័យទាំងអស់អាចបង្កើត និងចែករំលែក នូវឃ្លាជូនពររបស់ពួកគាត់ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីមានឱកាសឈ្នះសំបុត្ររថយន្ដក្រុងក្នុងចំណោម 1,000 រង្វាន់ដែលមាន។ យើងសង្ឃឹមថាយុទ្ធនាការនេះ នឹងធ្វើឲ្យពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែពិសេសដល់ប្រជាជនកម្ពុជា”។

ដើម្បីចូលរួមយុទ្ធនាការ “ចែករំលែកភាពរីករាយ និងក្តីស្រលាញ់” អ្នកចូលរួមទាំងអស់អាចចូលទៅកាន់ទំព័រហ្វេសប៊ុក កូកា-កូឡា ហើយចុចលើ App Link 360 ដឺក្រេ។

បន្ទាប់មក លោកអ្នកបង្កើតនូវឃ្លាជូនពរ 360 ដឺក្រេ និងជ្រើសរើសនូវការជូនពរ សម្រាប់គ្រួសារ មិត្តភក្តិ ឬមនុស្សពិសេសរបស់អ្នក។ អ្នកចូលរួមកម្មវិធីអាចចែករំលែក ឃ្លាជូនពរនៅលើ Timeline ហ្វេសប៊ុករបស់ពួកគាត់ ដោយមានសរសេរ hashtag CocaColaKH វានឹងធ្វើការចាប់រង្វាន់ដោយស្វ័យប្រវត្តិសម្រាប់សំបុត្ររថយន្តក្រុង 1,000 រង្វាន់នៅលើរថយន្តក្រុង កូកា-កូឡា។ អ្នកចូលរួមទាំងអស់ត្រូវមានអាយុពី 13 ឆ្នាំ ដល់ 29 ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ។

អ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅថ្ងៃទី 17 និងថ្ងៃទី 21 ខែមីនា ហើយរថយន្តក្រុង កូកា-កូឡា នឹងជូនដំណើរអ្នកឈ្នះរង្វាន់ទាំងអស់ ទៅស្រុកកំណើតចាប់ពីថ្ងៃទី 08 ខែមេសា។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]