ភ្នំពេញ៖ "Kong: Skull Island" ត្រូវបានផលិតឡើងជាថ្មី ដោយយកលំនាំតាមរឿងស្តេចគីងកុង បែបផ្សងព្រេងរឿងដើម។ ក្នុងភាពយន្តនេះ ក្រុមរុករកដែលមកពីក្រុមផ្សេងៗគ្នា បានចាប់ដៃគ្នាផ្សងព្រេងនៅលើកោះដាច់ស្រយាលមួយនៅប៉ាស៊ីហ្វិក ដែលជាកោះដ៏ស្រស់ស្អាត ប៉ុន្តែគ្រោះថ្នាក់ហើយពួកគេមិនដឹងខ្លួនថាកំពុងឆ្លងកាត់តំបន់ត្រួតត្រារបស់ស្តេចគីងកុងទេ។ មិនមែនមានតែស្តេចស្វាគីងកុងដ៏ធំដែលទស្សនិកជនបានឃើញក្នុងឃ្លីបវីដេអូនៃរឿង “Kong: Skull Island” ទេ នៅមានពពួកសត្វចម្លែកៗ ទំហំយក្សជាច្រើនទៀតដែលរស់នៅលើកោះដ៏ស្រស់ស្អាត ប៉ុន្តែពោរពេញដោយអាថ៌កំបាំងនេះ។

ការថតដល់ទីកន្លែងពិតៗ សាច់រឿងដែលទាក់ទងនឹងសម័យកាលសង្គ្រាម ការប្រយុទ្ធគ្នាយ៉ាងសាហាវ អារម្មណ៍បាត់បង់អ្នកជាទីស្រលាញ់ និងការសងសឹកនឹងមាននៅក្នុងភាពយន្តនេះ។

អ្វីដែលពិសេស គឺនេះជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្មហូលីវូដដ៏ល្បី Warner Bros (WB) ជាមួយនឹងការប្រើបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការកាត់តឈុតឆាក ជាមួយនឹងការបញ្ចាំងដោយប្រើបច្ចេកវិទ្យា 3D/4DX ទៀតនោះ ទស្សនិកជនប្រាកដជាទទួលអារម្មណ៍ថា ខ្លួនឯងកំពុងស្ថិតក្នុងរឿងនេះពិតៗដែរ។ រឿង Kong: Skull Island មានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយ នៅគ្រប់រោងភាពយន្ត។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]