កូរ៉េខាងត្បូង៖ ថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី៩ ខែមីនា កន្លងទៅ តារាបង្ហាញម៉ូតស្រីស្រស់ស្អាតជនជាតិប្រេស៊ីលម្នាក់ បានចូលរួមនៅក្នុងកម្មវិធី “I Can See Your Voice” ដែលជាកម្មវិធីទាយសំលេងរបស់បេក្ខជនបែបកម្សាន្តសប្បាយ និងពេញនិយមនៅឯប្រទេសកូរ៉េ។ ដោយក្នុងនោះ តារាម៉ូដែលរូបស្រស់រូបនេះ បានលើកយក បទចម្រៀងមួយបទរបស់តារាចម្រៀងអាមេរិក កញ្ញា Ariana Grande ដែលមានចំណងជើងថា “Problem”យកមកបកស្រាយ។

យ៉ាងណាមិញ នៅក្នុងវគ្គនោះផងដែរ មានសមាជិកក្រុមតារាប្រចាំកម្មវិធីជាច្រើននាក់ បានទាយថា តារាម៉ូដែលស្រីរូបនេះ ពិតជាមានទេពកោសល្យទាំងផ្នែកច្រៀង និងដើរម៉ូតជាក់ជាមិនខាន ពីព្រោះនាងធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss ព័រទុយហ្គាលផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ការទាយរបស់ពួកគេ គឺខុសទាំងស្រុង បន្ទាប់ពីបានឮនាងបង្ហើរសំនៀងនូវឃ្លាដំបូងនៃបទចម្រៀង ដែលធ្វើឲ្យអ្នកទស្សនាទាំងអស់ស្ទើរតែដាច់ផ្ងារ ដោយនាងមិនត្រឹមតែច្រៀងស្តាប់មិនបាន ហើយថែមទាំងច្រៀងខុសចង្វាក់ថែមទៀតផង។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានមហាជនជាច្រើន បានកោតសរសើរពីទឹកចិត្តដ៏ក្លាហានរបស់នាងផងដែរ៕

ដូចនេះ កុំឲ្យខាតពេលយូរទស្សនាទាំងអស់គ្នា៖

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត ទាក់ទងទៅនឹង វីដេអូកម្របានឃើញ! មិននឹកស្មានថា ឱក សុគន្ធកញ្ញា ច្រៀងពិរោះតាំងពីតូចបែបនេះសោះ ។

គួរឲ្យដឹងថា កំពូលតារាចម្រៀងល្បីល្បាញនៅក្នុងស្រុក កញ្ញា ឱក សុគន្ធកញ្ញា កើតនៅក្នុងទីក្រុងភ្នំពេញ មានបងប្អូនប្រុសស្រី ៣ម្នាក់ និងឪពុកម្ដាយសុទ្ធសឹងតែជាអ្នកសិល្បៈទាំងអស់ ដោយនាងមានឪពុកជាអតីតតន្ដ្រីករ និងម្ដាយជាគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈ។

រំលឹកដល់ប្រវត្ដិចូលក្នុងវិស័យចម្រៀងដំបូង កញ្ញាធ្លាប់ឡើងច្រៀងនៅលើឆាក តាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ។ ហើយថ្មីៗនេះ កាលពីថ្ងៃទី៩ខែមីនា កន្លងទៅ វីដេអូដ៏កម្រមួយបានឃើញមួយ ត្រូវបានគេបង្ហោះនៅក្នុង YouTube បង្ហាញពីការបកស្រាយបទចម្រៀងរបស់កញ្ញា ឱក សុគន្ធកញ្ញា កាលពីនាងនៅអាយុប្រមាណជា១០ឆ្នាំ។

ពេលនោះកុមារី សុគន្ធកញ្ញា បានឈរច្រៀងយ៉ាងពិរោះ និងមានទំនុកចិត្តខ្ពស់ ជាមួយនឹងបទចម្រៀងមួយបទ ដែលមានចំណងជើងថា«ជាតិស្រ្តី»។

វីដេអូនេះពិតជាបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង មិននឹកស្មានថា តារាចម្រៀង រូបនេះចេះច្រៀងបានយ៉ាងពិរោះតាំងពីនៅវ័យកុមារដូច្នេះសោះ។

គួរឱ្យដឹងដែរថា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានច្រៀងបទចម្រៀង «ជាតិស្រ្តី» នេះរួមគ្នាជាមួយតារាចម្រៀងស្រីរបស់ហង្សមាសចំនួន ៧រូបផ្សេងទៀតផងដែរ នៅលើឆាកតន្រ្តីស្រាបៀរហ្គេនប៊ឺង កាលពីថ្ងៃទិវាបុណ្យសិទ្ធិនារី៨មីនា៕

ទស្សនាការបកស្រាយចម្រៀងកាលពីនៅកុមាររបស់កញ្ញា ឱក សុគន្ធកញ្ញា ដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]