ថៃ៖ នៅថ្ងៃនេះខាងប៉ូលិសថៃបានប្រាប់ឱ្យដឹងថា តារាសម្តែងស្រីនាង Pat Napapa និងលោក Benz Racing ជាស្វាមី មានរឿងពាក់ព័ន្ធជាមួយនឹងលុយកខ្វក់ (លុយដែលបានមកដោយខុសច្បាស់) ក្រោយប៉ូលិសបានរកឃើញថា នៅក្នុងបញ្ជីគណនីធនាគាររបស់នាង Pat Napapa មានផ្ទុកលុយសុទ្ធជាង៣០លានបាត ជាង៨សែនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ និងឡានស៊េរីទំនើបតម្លៃរាប់លានបាតរបស់នាងផងដែរ។

ទាក់ទិននឹងករណីនេះត្រូវប៉ូលិសប្រាប់ថានឹងបើកការសើុបអង្កេត ព្រមទាំងកោះហៅសាមីខ្លួនទៅសាកសួរនៅព្រឹកថ្ងៃច័ន្ទ ទី១៣ខែមីនា ខាងមុខនេះហើយ។

មិនតែប៉ុណ្ណោះខាងប៉ូលិស ក៏បានហៅសមាជិកគ្រួសារអ្នកទាំងពីរ ទៅសួរនាំផងដែរ ដើម្បីបំភ្លឹរឿងចំណាយចំណូលផ្សេងៗរបស់ពួកគឹ ដោយរកឃើញថា មានលុយកខ្វក់ ៣០លានបាតនៅក្នុងបញ្ជីរបស់នាង Pat Napapa និងមានលុយខុសច្បាប់ដល់ទៅ១០០លានបាតទៀត ដែលមានជាប់ពាក់ព័ន្ធ ជាមួយមនុស្សមួយក្រុមធំផ្សេងទៀតផងដែរ៕

Pat Napapa និងBenz Racing

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ គួរឱ្យដឹងផងដែរថា នាង Pat Napapa ក៏ទើបតែបានសម្រាលកូនប្រុសម្នាក់ដែរ កាលពីដើមខែកុម្ភៈនេះ។

ក្រោយពីរង់ចាំអស់រយៈពេលយ៉ាងយូរ នៅទីបំផុតតារាសម្តែងនាង Pat Napapa ក៏បានសម្រាលកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់។

ដោយកាលពីវេលាម៉ោង១១ និង១នាទី ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ តាមពេលវេលាដែលបានកំណត់ទុករួចជាស្រេច។ កូនប្រុសរបស់នាង Pat Napapa មានឈ្មោះថា Racing ទម្ងន់ជាង ៣ គីឡូក្រាម ហើយពេលកើតមកក៏មានសុខភាពរឹងមាំល្អ និងពេញលក្ខណៈ គួរឱ្យក្នាញ់ណាស់ នេះបើយោងតាមការបញ្ជាក់ប្រាប់ពីលោក Benz Racing ដែលជាស្វាមីនាង Pat Napapa នៅក្នុងបណ្តាញអ៊ីនស្តារក្រាម។

ក្រោយទទួលដំណឹងរីករាយ បណ្តាអ្នកគាំទ្រទាំងអស់របស់តារាស្រីរូបនេះ បានសម្តែងការត្រេកអរយ៉ាងខ្លាំង ព្រមទាំងជូនពរម្តាយកូននាង Pat Napapa ឱ្យមានសុខភាពល្អ។ ទន្ទឹមនឹងនេះ នាង Pat Napapa ក៏បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៥ខែកុម្ភៈខាងមុខ នាងក៏ត្រៀមខ្លួនថ្លែងព័ត៌មានជាសាធារណៈផងដែរ ដើម្បីបើកបង្ហាញកូនប្រុសរបស់ខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]