មេរោគថ្មីមួយដែលទើបតែកើតឡើងដែលអ្នកស្រាវ ជ្រាវមិនទាន់រកប្រភពដើមវាមិនទាន់ឃើញនោះ បានសម្លាប់មនុស្សម្នាក់និងធ្វើមនុស្សម្នាក់ស្ថិតក្នុងស្ថាន ភាពផ្ទុកមេរោគតែមិនទាន់ចេញរោគសញ្ញាអ្វីនោះទេ នេះបានអោយដឹងពីអង្គការសុខភាពពិភពលោក WTOកាលពីថ្ងៃសុក្រមិ្សលមិញ។ អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានអោយដឹង ថាមេរោគទាក់ទាងនឹងផ្លូវដង្ហើមនេះមិនងាយចំលងពីមនុស្ស ម្នាក់ ទៅមនុស្សម្នាក់ទេហើយគេបាននិយាយថាគេដើម្បី ការពារទុកជាមុន គេនឹងចាប់បង្កើនការស្រាវជ្រាវពី មេរោគនេះដោយមានថែមការពិសោធន៍អោយ កាន់តែលឿន។ តាមភ្នាក់ងាររបស់ក្រុមសុខភាព UN បាននិយាយថាមេរោគថ្មីនេះមានសភាពដូចនឹង មេរោគសារដែរគឺមានអាចរស់បាននៅកន្លែងដែល មានសីតុណ្ហភាពត្រជាក់ខ្លាំង ហើយមេរោគអាចបំផ្លាញ ក្រលៀនអ្នកជំងឺតាមប្រភពព័ត៌មានChanelnewsasia បានអោយ ដឹងថាមេរោគនេះ បានសម្លាប់មនុស្ស ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងបន្សល់ទុកអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ដែលឥឡូវកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឡុងដុងប្រទេសអង់គ្លេស ក្រោយពីការផេ្ទរពីមន្ទីរពេទ្យDohaកាលពីថ្មីៗក្នុងខែនេះ ។ 

ដោយ TD
Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]