មនុស្សគ្រប់រូប នឹងទទួលបានកែប្រែរូបរាងខាងក្រៅដ៏អស្ចារ្យមួយ ប៉ុន្តែការកែប្រែនោះ មិនមែនសំដៅទៅលើការផាត់មុខ ឬការវះកាត់កែសម្ផស្សនោះទេ គឺសំដៅទៅលើភាពពេញវ័យ។

ឧទាហរណ៍ ជាក់ស្តែងដូចជាមនុស្សទាំង ២០នាក់ខាងក្រោមនេះ ដែលត្រូវបានគេហទំព័រ Asian Town យកមកបង្ហាញពី រូបភាពកាលពីមុន និងរូបភាពនាពេលបច្ចុប្បន្នរបស់ពួកគេ ដែលបានធ្វើឲ្យអ្នកទស្សនាហើយ មានអារម្មណ៍ថា វាពិតជាការផ្លាស់ប្តូរដ៏អស្ចារ្យមែន។

ចង់ដឹងថា ពួកគេប្រែជាស្អាតប្លែកយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖ 

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖​

ពីស្រីម៉ាប់ ១០០គីឡូ ទៅជាទេពអប្សរ ៤៩គីឡូ ចេញមុខបង្ហាញរូបមន្តសម្រកទម្ងន់ (មានវីដេអូ)

កូរ៉េខាងត្បូង៖ យុវតីជានិស្សិតនៅកូរ៉េខាងត្បូងមួយរូប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត បន្ទាប់ពីនាងបង្ហោះវីដេអូមួយនៅក្នុងគណនី Youtube ដែលបង្ហាញអំពីវិធីសាស្ត្រសម្រកទំងន់ដ៏អស្ចារ្យរបស់នាង។

នាង Jinny បានបង្ហាញពីវិធីសាស្ត្រនៃការសម្រកទំងន់ពី ១០០គីឡូ ចុះមកត្រឹម ៤៩គីឡូ តាមរយៈវីដេអូ ដែលនាងបានបង្ហោះឡើងនៅក្នុងគណនី Youtube របស់នាងផ្ទាល់ ឈ្មោះថា Dano TV ។ នៅក្នុងវីដេអូនោះ បានបង្ហាញយ៉ាងលំអិត ថាតើហេតុអ្វីបានជានាងឡើងទំងន់ខ្លាំង ហើយតើអ្វីជាកម្លាំងជម្រុញឲ្យនាងធ្វើការផ្លាស់ប្តូរបែបនេះ។

យោងទៅតាមគេហទំព័រ Koreaboo បានឲ្យដឹងថា Jinny បានឡើងទំងន់យ៉ាងខ្លាំងនៅពេលដែលនាងកំពុងរៀនថ្នាក់វិទ្យាល័យ ព្រោះតែនាងញ៉ាំស្រាបៀរ និងញ៉ាំអាហារច្រើនលើសកំរិត។ ជាលទ្ធផល នាងបានឡើងរហូតដល់ទៅ ២៤គីឡូ ឯណោះក្នុងរយៈពេល១ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ នាងបានផ្លាស់ប្តូររបៀបរស់នៅរបស់នាង បន្ទាប់ពីនាងត្រូវបានរកឃើញថា មានបញ្ហានៅត្រង់ឆ្អឹងខ្នង។

ការហាត់ប្រាណ និងការទទួលយករបបអាហារសុខភាព បានធ្វើឲ្យ Jinny ស្រកអស់ ៥០គីឡូ ក្នុងរយៈពេល ២ឆ្នាំ។

នាងបាននិយាយថា ទម្លាប់ទាំងនោះមានដូចជា ការផឹកទឹកក្តៅឧណ្ឌៗពី៣ ទៅ៥លីត្រជារៀងរាល់ថ្ងៃ និងកាត់បន្ថយការញ៉ាំបាយ។ នាងក៏បានកាត់បន្ថយជាតិប្រៃ និងប្តូរមកញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីន និងបន្លែ សម្រាប់អាហារថ្ងៃត្រង់របស់នាងដែរ។

Jinny ក៏បានបន្ថែមទៀតថា នាងតែងតែចំណាយពេល ១០នាទី ដើម្បីធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ និងឈប់ញ៉ាំអាហារផ្តេសផ្តាសនៅពេលយប់ជ្រៅ។

នៅចុងបញ្ចប់នៃវីដេអូនោះ នាងក៏បានផ្តាំផ្ញើទៅកាន់អ្នកទស្សនាដែរថា “របបអាហារ គឺជាការផ្លាស់ប្តូរមួយទៅតាមកម្រិត ដែលអ្នកស្រឡាញ់ខ្លួនរបស់អ្នក។ ខ្ញុំហាត់ប្រាណដើម្បីសុខភាព ញ៉ាំអាហារល្អៗដើម្បីរាងកាយ និងព្យាយាមស្រឡាញ់ខ្លួនឯងជានិច្ច”

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]