ភ្នំពេញ៖ ត្រីមាសទីមួយនៃឆ្នាំ២០១៧ គឺជារយៈកាលមួយដែលពោរពេញទៅដោយភាពច្នៃប្រឌិតពីសាមសុង ខណៈដែលផលិតផលថ្មីៗទំនើបៗជាច្រើន ត្រូវបានសម្ភោធបង្ហាញមុខលើទីផ្សារជុំវិញពិភពលោក។ ប៉ុន្តែត្រីមាសបន្ទាប់ៗនៃឆ្នាំ២០១៧ ខាងមុខនេះ សាមសុងនឹងកាន់តែមមាញឹកថែមទៀត ដោយសារតែក្រុមហ៊ុននេះកំពុងគ្រោងសម្ពោធស្មាតហ្វូនស៊េរីថ្មី ដែលផ្តល់នូវទស្សនីយភាព ភ្លឺច្បាស់ត្រជាក់ភ្នែកប្រកបដោយវិសាលភាព គ្មានដែនកំណត់ក្នុងដៃរបស់អ្នក។

ក្រុមហ៊ុនទូរស័ព្ទចល័តនានាជុំវិញពិភពលោកក្នុងរយៈពេល ២ទសវត្សចុងក្រោយនេះ មានការរីកលូតលាស់ ឥតឈប់ឈរ ទាំងការអភិវឌ្ឍបច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធដំណើរការកាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និងការរចនាម៉ូតកាន់តែទាក់ទាញ ធ្វើឲ្យការទំនាក់ទំនងកាន់តែមានភាពងាយស្រួល។

ប៉ុន្តែ តើអ្វីទៅដែលធ្វើឲ្យទូរស័ព្ទមួយ មានលក្ខណៈ ពិសេសជាងទូរស័ព្ទដៃធម្មតា?

សាមសុង គឺជាស្លាកយីហោទូរស័ព្ទស្មាតហ្វូននាំមុខគេលើពិភពលោក ដែលត្រូវបានគេកត់សម្គាល់ឃើញថា ជាតួអង្គមួយ ដែលតែងតែព្យាយាមស្វែងរករបកគំហើញ និងគំនិតច្នៃប្រឌិតថ្មី ដែលយើងធ្លាប់តែគិតថាមិនអាចធ្វើទៅរួច។

ស្មាតហ្វូតស៊េរីថ្មីពីសាមសុងនេះ នឹងបង្ហាញមុខលើកដំបូងបង្អស់ទៅកាន់សាធារណៈជនជុំវិញដែលកំពុងតែទន្ទឹង រង់ចាំយ៉ាងអន្ទះអន្ទែងនៅថ្ងៃទី២៩ មីនាខាងមុខនេះ។

មុននឹងឈានដល់ថ្ងៃដ៏រំភើបនេះ កុំភ្លេចទស្សនាវីដេអូខាងក្រោមនេះ ដើម្បីឲ្យដឹងកាន់តែច្បាស់ថា តើអ្វីទៅដែលសាមសុងនឹងនាំជូនមក ដល់ដៃអ្នកក្នុងពេលឆាប់ៗខាងមុខនេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]