ភ្នំពេញ៖ ក្រោយការប្រកួតជម្រុះពានរង្វាន់ Tiger Street Football Festival 2017 ដែលបានធ្វើអស់៤មណ្ឌលគឺមណ្ឌល កំពង់សោម, បាត់ដំបង, សៀមរាប និង កំពង់ចាម រួចមក ឥឡូវនេះ គឺបានឈានមកដល់រាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយ ហើយមណ្ឌលចុងក្រោយនេះ នឹងបើកឆាកប្រកួតជាផ្លូវការនៅថ្ងៃទី៩ ខែមិនា ២០១៧ នៅមុខសាលមហោស្រពកោះពេជ្រ។

ចំពោះមណ្ឌលភ្នំពេញឆ្នាំនេះ មានក្រុមបាល់ទាត់រហូតដល់ទៅ ១២០ ក្រុមចូលរួម ដែលជាចំនួនដ៏ច្រើន ហើយនឹងត្រូវជម្រុះយក១២ក្រុមដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមយកទឹកប្រាក់ដ៏ច្រើនអស្ចារ្យ១៥០០០ដុល្លារ។ នៅក្នុងកម្មវិធីសន្និសិតសារព័ត៌មាន និង ជាកម្មវិធីចាប់ពូល នាថ្ងៃទី៨ ខែមិនា ២០១៧ ដែលជាថ្ងៃសិទ្ធិនារីនោះ លោកស្រី ថោង បវរលក្ខិណា ដែលជាប្រធានស្លាកសញ្ញាក្រុមហ៊ុនស្រាបៀរ Tiger បានមានប្រសាសថា «ខ្ញុំមានសេចក្តីសោមនស្សណាស់ ដែលនៅរាជធានីភ្នំពេញមានក្រុមដ៏ច្រើនចូលរួមបែបនេះ ហើយក៏សូមជូនពរក្រុមទាំងអស់ឲ្យទទួលបានជោគជ័យទាំងអស់គ្នា»។ រីឯប្រាក់រង្វាន់នៅមណ្ឌលភ្នំពេញនេះក៏មិនខុសពីមណ្ឌលផ្សេងៗដែរគឺ អ្នកលេខ ១ ទទួលបាន ១៥០០ដុល្លារ លេខ ២ ទទួលបាន ១០០០ដុល្លារ លេខ៣ ទទួលបាន ៥០០ដុល្លារ និងលេខ ៤ ទទួលបាន ២០០ដុល្លារ ប៉ុន្តែដោយសារនៅមណ្ឌលភ្នំពេញត្រូវការ១២ក្រុម ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមដែលបានលេខ៥ ដល់លេខ១២ពុំទទួលបានប្រាក់រង្វាន់ទេ។

គួរបញ្ជាក់ផងដែលថានៅពេលរាត្រីក្រោយចប់ការប្រកួត Tiger Street Football Festival 2017 ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងមានការប្រគំតន្រ្តីយក្សដែលមានតារាល្បីៗចូលរួមសម្តែងជួនទស្សនា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]