ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ កាលពីថ្ងៃទី៦ មិនា កន្លងទៅនេះ ។ 

នៅក្នុងកម្មវិធីនោះដែរ សម្តេចបានចូលរូមសំណះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ និងយុវជនកាកបាកក្រហមកម្ពុជាជាច្រើនអ្នក ដើម្បីបានដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

បន្ថែមពីនេះ អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះគឺ សម្តេចបានមានប្រសាសន៍ទាក់ទងនឹងចម្រៀងមួយបទរបស់ផលិតកម្មរស្មីហង្សមាសដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនោះគឺបទ “រាំអ៊ីចេះ” ដែលបកស្រាយដោយកញ្ញា ឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ។ 

សម្តេចបានមានប្រសាសន៍ថា កាលពីឆ្នាំទៅ យើងបានមួយបទរបស់លោក G-Devith និងកញ្ញា ពេជ្រ សោភា គឺបទរាំញីកែងជើង ហើយនៅក្នុងឆ្នាំនេះ យើងមានបទថ្មីមួយទៀតគឺបទ រាំអ៊ីចេះ។ សម្តេចបានបន្ថែមទៀតថា សម្តេចនឹងបំផុសឲ្យរាំបទនឹងទៀត... ក្បាច់ណាក្បាច់ខ្មែរបង្កើត គឺរុញឲ្យរាំតែម្តង។

ចង់ដឹងប្រសាសន៍របស់សម្តេចយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ 

ចង់ដឹងថាបទ «រាំអ៉ីចេះ» មានក្បាច់រាំបែបណានោះ ហើយចង់ដឹងថា បទនេះឡូយយ៉ាងណា ទស្សនា MV TEASER នេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា