ថៃ៖ ក្រោយមានរឿងស្មានមិនដល់មួយបានកើតឡើង ទៅលើតារាសម្តែងលោក Mario Maurer កាលពីលើកមុន ពេលនេះស្រាប់តែមានរឿងថ្មីមួយទៀតបានកើតឡើងចំពោះតារារូបនេះ ដែលវាគឺជារឿងមួយគួរឱ្យអស់សំណើចខ្លាំងមែនទែន។

ដោយនៅក្នុងពេលថតសម្តែងខ្សែភាពយន្តភាគថ្មី រឿង «បល្ល័ង្កផ្កាស្នេហ៍» ជាមួយនឹងស្រីស្អាត Toey jarinporn ត្រង់ឈុតប្រឹងលើកបីតួឯកស្រី ស្រាប់តែខោរបស់ Mario Maurer រហែកថ្នេរតែម្តង នៅផ្នែកខាងក្រោម។

រូបភាពដ៏គួរឱ្យអស់សំណើចនេះត្រូវបានក្រុមការងារថតរឿងនោះ ប្រមាញ់បានយ៉ាងគួរជាទីគាប់ចិត្ត ទោះបីជាខំប្រឹងលាក់បាំងយ៉ាងណាក៏មិនជិតដែរ ព្រោះវាបានបែកធ្លាយនៅលើបណ្តាញសង្គមបាត់ទៅហើយ។

ចប់បាត់ហើយ អាយដល(Idol) Mario Maurer ហេតុអ្វីក៏ឧស្សាហ៍មានរឿងត្រង់កន្លែងនេះខ្លាំងម្ល៉េះ? ចៃដន្យរហូតតែម្តង លើកនេះធ្ងន់ធ្ងរ ជាងលើកមុនទៅទៀត៕ 

ទស្សនារូបភាពពីលោក Mario Maurer ទាំងអស់គ្នា ក្នុងសកម្មភាពក្រៅឆាក៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់គឺ កើតរឿងស្មានមិនដល់មួយ! ពេលកម្លោះសង្ហា Mario Maurer នៅជិតស្រីស្អាត Mai Davika

តារាសម្តែង Mario Maurer បានជួបរឿងនឹកស្មានមិនដល់មួយ នៅក្នុងបណ្តាញសង្គមអ៊ិនធឺណេត ដោយសារតែពេលកំពុងតែថតស្ពតជាមួយតួឯកស្រី Mai Davika ស្រាប់តែមានរូបថតមួយសន្លឹក បានបង្ហាញថា ផ្នែកខាងក្រោមរបស់ Mario Maurer ឡើងប៉ោងឡើងលើ ពេលដែលឈរជិតនាង Mai Davika ស្របពេលដែលដៃរបស់នាងក៏បានដាក់នៅជិតនោះផងដែរ។

ឆ្លៀតក្នុងពេលនោះក៏មានអ្នកយករូបភាព ទៅកាត់តបន្ថែម ហើយ Share ចែករំលែកបន្តៗគ្នា ពេញបណ្តាញសង្គម ទើបធ្វើឱ្យកម្លោះ Mario Maurer ចេញមុខបកស្រាយដោយនិយាយថា ការពិតនៅថ្ងៃនោះ វាជារឿងចៃដន្យមកពីខោដែលបានស្លៀកប៉ុណ្ណោះ ម្យ៉ាងដោយកាលណោះមានខ្យល់បក់ខ្លាំងផង ព្រោះនៅឈរថតត្រង់តំបន់ឆ្នេរសមុទ្រ ទើបបានជាធ្វើឱ្យខោត្រង់នោះ មើលទៅវាប៉ោងឡើងលើខ្លាំងយ៉ាងដូច្នេះ។

លោកបន្តទាំងអៀនខ្មាសថា ការពិតលោកមិនបានអៀននាង Mai Davika ឬមានអ្វីផ្សេងនោះទេ ព្រោះមិនមែនទើបតែថតប៉ះគ្នាជាលើកទីមួយឯណា គឺធ្លាប់ថតភាពយន្ត និងថតឃោសនាផ្សេងៗជាមួយគ្នាច្រើនលើក ច្រើនសារមកហើយ គ្មានរឿងអ្វីដែលត្រូវខ្មាសអៀនគ្នានោះទេ។

ទន្ទឹមនឹងនោះដែរ Mario Maurer ក៏បានប្រាប់ទៀតថា សូមអរគុណទៅដល់អ្នកដែលមានភ្នែកល្អ បានចាប់កំហុសរបស់ខ្លួននាលើកនេះ ព្រោះតទៅអ្នកចាត់ការផ្ទាល់ក៏បានប្រាប់ថា លើកក្រោយៗ ត្រូវត្រួតពិនិត្យ និងរៀបចំខ្លួនឱ្យបានម៉ត់ចត់ជាងនេះ ជាពិសេសរឿងខោនេះតែម្តង ដើម្បីកុំឱ្យមានជាលើកទីពីរទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]