ក្រោមអាកាសធាតុក្តៅបន្តិចប៉ុន្តែការប្រកួតវគ្គជម្រុះ Tiger Street Football Festival 2017 មណ្ឌលកំពង់ចាមនៅតែបន្តដោយរលូន និងជម្រុះអស់២៨ក្រុមហើយនៅថ្ងៃទី០៤ ខែមិនានេះរួមជាមួយអ្នកគាំទ្រយ៉ាងច្រើនកុះករ នៅមុខសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ហើយនៅសល់២៨ក្រុមទៀត ត្រូវនឹងធ្វើការប្រកួតបន្តព្រឹកស្អែកថ្ងៃទី៥ ដែលេជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីជ្រើសរើសក្រុម ដែលឈ្នះឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅពេលល្ងាចថ្ងៃដដែល បន្ទាប់មកនឹងធ្វើការប្រកួតបន្តក្នុងការដណ្តើមយក លេខ១នៅក្នុងតំបន់ ដែលនឹងទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១៥០០ ដុល្លារ,លេខ២ ១០០០ ដុល្លារ,លេខ៣ ៥០០ ដុល្លារ និងលេខ ៤ទទួលបាន ២០០ដុល្លារ។ 

នៅមណ្ឌលកំពង់ចាមនេះ ត្រូវការ ៦ក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញថ្ងៃទី ១២ មីនា នៃពានរង្វាន់ Tiger Street Football Festival 2017 ដែលប្រាក់រង្វាន់កាន់តែច្រើនអស្ចារ្យ រហូតដល់ទៅ១៥០០០ដុល្លារ។

លើសពីនោះក្រោយចប់ការប្រកួត ក៏មានការប្រគំតន្រ្តីខ្នាតយក្ស ដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងល្បីៗ ដូចជា លោក ខេមរៈសិរីមន្ត ,លោក ឆាយ វិរះយុទ្ធ, ក. ពេជ្រសោភា, លោក ឆន សុវណ្ណារាជ, ក. ទេព បូព្រឹក្ស. ក.សុខសីឡាលិន, ក.សួស វិហ្សា, លោក ដេវិដ,ក.វីឌីណែត, និង លោក នាងប្រាក់សុគន្ធ ហើយនិងមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាសចាប់ពីម៉ោង ៨ដល់ម៉ោង ១១យប់នេះ ដែលជាការបៀបចំរបស់ក្រុមហ៊ុនស្រាបៀរ Tiger ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]