បរទេស៖ តើអ្នកធ្លាប់ដែលគិតទេថា តើមានជាតិស្ករចំនួនប៉ុន្មាន នៅក្នុងភេសជ្ជៈប្រភេទកូកា ដែលអ្នកតែងទទួលទានជាប្រចាំនោះ?

ដើម្បីស្រាយចម្ងល់មួយនេះ Home Science បានបង្កើតវីដេអូមួយ ធ្វើការពិសោធន៍ កូកាធម្មតា និងកូកាគ្មានជាតិស្ករ (Zero) ចំនួន១ដបដូចគ្នា ដាក់ដាំឲ្យពុះ ដើម្បីបង្ហាញឲ្យឃើញពីកម្រិតជាតិស្ករនៅក្នុង ភេសជ្ជៈទាំង២ប្រភេទនេះ ហើយជាលទ្ធផល ស្ទើតែមិនគួរឲ្យជឿ។

ជាជំហានដំបូង គេបានយក កូកា ប្រភេទធម្មតា មួយដបទៅចាក់នៅក្នុងខ្ទះមួយ ហើយដាក់ភ្លើងដាំរហូតដល់ពុះ។ បន្តិចក្រោយមកជាតិទឹកនៅក្នុង កូកា មួយដបនោះក៏បានរីងហួតអស់ ហើយបន្សល់ទុកជាតិស្ករ ខ្មៅកកកុញ ជាច្រើននៅបាតខ្ទះ។ 

ដោយឡែកចំពោះការពិសោធន៍មួយទៀត ទៅលើ កូកាដែលគ្មានជាតិស្ករ ដោយដាក់ដាំឲ្យពុះដូចគ្នានោះ បានបង្ហាញពីភាពខុសគ្នាទាំងស្រុង ខណៈជាតិស្ករដែលមានជាប់នៅបាតខ្ទះស្ទើរតែរលាយ ហួតទៅតាមទឹកអស់។

តាមរយៈវីដេអូពិសោធន៍ប្រៀបធៀបរវាង កូកា ទាំងពីរប្រភេទនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កូកា ដែលគ្មានជាតិស្ករ គឺមានជាតិស្ករតិច ស្ទើរតែគ្មាន ហើយវាពិតជាល្អជាង កូកា ប្រភេទធម្មតា និងសម្រាប់សុខភាពអ្នកប្រើប្រាស់៕

ចង់ដឹងកាន់តែច្បាស់ យើងទៅមើលវីដេអូពិសោធន៍ទាំងអស់គ្នា! 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ហាងកាត់សក់ក្តៅសាច់! ចឹងតាសបានទាក់ទាញប្រុសៗណាស់ មើលអ្នកកាត់សក់ទៅ...

ហាងកាត់សក់មួយកន្លែងបានប្រើប្រាស់យុទ្ធសាស្ត្រ មិនសមរម្យមួយដើម្បីទាក់ទាញអតិថិជន។

មនុស្សប្រុសជាច្រើន បានសម្រុកចូលទៅកាន់ហាងកាត់សក់ Old Bay ដែលមានទីតាំងនៅក្នុងតំបន់ Oskemen ប្រទេសកាហ្សាក់ស្ថាន។​ អ្វីដែលពិសេសនោះគឺ ហាងនេះ មានជាងកាត់សក់ជាស្រីស្អាតស្លៀកពាក់ស្ទើរនឹង ស្មើស្រាតជាអ្នកបម្រើសេវាកម្មជូនអតិថិជន។

ក្នុងចំនោមជាងកាត់សក់ទាំងនោះ គេឃើញមាននារីម្នាក់ មិនមានពាក់អីទាល់តែសោះ គឺមានតែអាវអៀមពណ៌ខ្មៅមួយគ្របពីមុខតែប៉ុណ្ណោះ។

ចំនែកឯនារីពីរអ្នកទៀត ពាក់ស្បែកជើងកែងខ្ពស់ ស្លៀកលីអូខ្សែតូច និងអាវអៀមបាំងពីមុខ។

ផ្ទុយទៅវិញ មានមហាជនមួយចំនួន បានកើតការសង្ស័យព្រោះថា នារីជាជាងកាត់សក់ទាំង៣នាក់នេះ គឺជាអ្នករាំនៅក្នុងក្លឹបមួយកន្លែង នៅក្បែរហាងកាត់សក់នោះតែប៉ុណ្ណោះ ហើយគេមកនេះគ្រាន់តែ ដើម្បីមកថតឈុតផ្សាយពាណិជ្ជកម្មឲ្យហាងនេះទេ។

ទោះជាយ៉ាងណា វាមិនអាចបញ្ឈប់ប្រុសៗមិនឲ្យទៅ សាកល្បងសេវាកម្មនៅហាងមួយនោះបានឡើយ ព្រោះថារូបភាពទាំងនេះ ត្រូវបានចែករំលែកពេញក្នុងបណ្តាញសង្គម ដែលធ្វើឲ្យម្ចាស់ហាងពោពេញដោយក្តីសង្ឃឹមតែម្តង។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេប៊ុកម្នាក់បានសរសេរថា “ខ្ញុំគិតថាសក់របស់ខ្ញុំដូចជាវែងហើយ ខ្ញុំគួរតែទៅហាងកាត់សក់កាន់តែឆាប់ កាន់តែល្អ”។

អ្នកលេងហ្វេប៊ុកម្នាក់ទៀតបានសរសេរថា “ខ្ញុំគិតថា វាដល់ពេលហើយដែលពួកយើងត្រូវទៅទស្សនាហាងកាត់សក់ ដែលមានជាងកាត់សក់ដ៏អស្ចារ្យនេះ” ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]